ក្រុមហ៊ុនបច្ចេកវិទ្យា

លោក ត្រាំ គំរាមដំឡើងពន្ធ១០០% លើប្រទេសណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងអឺរ៉ុប កំពុងឡើងកម្តៅជាថ្មី ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមិថុនា បានព្រមានថា នឹងដំឡើងពន្ធរហូតដល់១០០% លើទំនិញគ្រប់មុខពីប្រទេសណាក៏ដោយ ដែលដាក់ពន្ធលើសេវាកម្មឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Meta ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Apple ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្រុមហ៊ុនបច្ចេកវិទ្យា
ដោយ

លោក ត្រាំ បានប្រកាសតាមបណ្តាញ​ទំនាក់ទំនង​សង្គម​ Truth Social ថា ប្រទេសអឺរ៉ុប ជាច្រើនកំពុងត្រៀមអនុវត្តពន្ធនេះ ហើយបានព្រមានថា ប្រសិនបើប្រទេសណាអនុវត្តមែន សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធ១០០% លើទំនិញទាំងអស់ពីប្រទេសនោះភ្លាមៗ ដោយវិធានការនេះនឹងមានអាទិភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ ទោះបានចុះហត្ថលេខាហើយ ឬ មិនទាន់អនុវត្តក៏ដោយ។

ការព្រមាននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បដិសេធមិនដកពន្ធឌីជីថល៣% ដែលបារាំង បានអនុវត្តលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក តាំងពីឆ្នាំ២០១៩ ហើយសភាបារាំង ថែមទាំងកំពុងពិចារណាដំឡើងពន្ធនេះដល់៦%ទៀតផង។ បច្ចុប្បន្ន បារាំង អង់គ្លេស អូទ្រីស អេស្ប៉ាញ និងប្រទេសអឺរ៉ុបមួយចំនួនទៀតកំពុងប្រមូលពន្ធលើសេវាកម្មឌីជីថល ខណៈអាម៉េរិក ចាត់ទុកថា ពន្ធទាំងនេះជាការរើសអើង និងកំពុងកំណត់គោលដៅ ដើម្បីគាបកក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ដែលគ្រប់គ្រងទីផ្សារឌីជីថលពិភពលោក។ ការគំរាមដំឡើងពន្ធ១០០% របស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា អាចជំរុញឱ្យជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបកាន់តែកើនឡើងកម្ដៅ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ទាក់ទាញអ្នកចូលរួមជាង ៤០០នាក់ ដើម្បីរួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយវិស័យទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ដែលជាកម្មវិធីរត់កម្សាន្តចម្…

បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាដំបៅដ៏រ៉ាំរ៉ៃរវាងចិន និងសមាជិកខ្លះរបស់អាស៊ាន

វិបត្តិសមុទ្រចិនខាងត្បូង នៅតែជាដំបៅរ៉ាំរ៉ៃ ដែលគ្មានថ្នាំព្យាបាល បើទោះបីជាពេលវេលាបានរំកិលទៅមុខ ប៉ុន្តែជម្លោះដែនទឹក និងច្បាប់អន្តរជាតិ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ