ចិនតម្លើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក

អាមេរិកកើនក្ដីបារម្ភ ក្រោយចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក ចាប់ពីឆ្នាំ២០២២ តទៅ។ ការដំឡើងពន្ធលើផលិតផលសាច់ជ្រូកនេះ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការពង្រីកវិសាលភាពផលិតផលក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចិនតម្លើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក
ដោយ

សេចក្តីប្រកាសព័ត៌មានពីអាជ្ញាធរចិន បានឲ្យដឹងថា ពន្ធនាំចូលលើផលិតផលសាច់ជ្រូក នឹងកើនឡើងពី ៨% មកដល់១២%វិញ រាប់ចាប់តាំងពីថ្ងៃទី ០១ខែមករាឆ្នាំ២០២២តទៅ។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តលើប្រទេសអ្នកនាំចូលផលិតផលសាច់ជ្រូកទាំងអស់ មកកាន់ប្រទេសចិន។


ការដំឡើងពន្ធមកកម្រិត ១២%វិញនេះ នឹងឈានទៅកាត់បន្ថយការនាំចូលជ្រូកពីប្រទេសអ្នកចិញ្ចឹម និងនាំចេញជ្រូកធំៗ ដូចជាសហរដ្ឋអាមេរិក និងប្រទេសអេស៉្បាញជាដើម ដែលប្រទេសទាំងពីរនេះ កំពុងកត់ត្រាពីការធ្លាក់ចុះ ការនាំចេញទៅប្រទេសចិនជាបណ្តើរៗហើយ នៅប៉ុន្មានខែចុងក្រោយនេះ។ 

មែនទែនទៅ ផលិតផលសាច់ជ្រូករបស់អាមេរិក បានរងការដាក់រនាំងពន្ធគយមួយកម្រិតរួចហើយ ពីរដ្ឋអំណាចទីក្រុងប៉េកាំង ដោយសារតែមានជម្លោះនៃសង្រ្គាមពាណិជ្ជកម្ម ពោលគឺចិនបានដាក់ពន្ធលើសាច់ជ្រូកអាមេរិកដល់ទៅអត្រា ២៥%ឯណោះ។ បើបន្ថែមនឹងអត្រាពន្ធធម្មតាទៀត អត្រាពន្ធផលិតផលសាច់ជ្រូករបស់អាមេរិកនាំចូលទៅចិន គឺមានដល់ជាង ៣០%ឯណោះ។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបង្ខំចិត្តបញ្ចប់ទស្សនកិច្ចនៅតំបន់អាស៊ានមុនពេលកំណត់

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ានលើកទីមួយរបស់លោក មុនការគ្រោងទុក ក្រោយអ្នកសារព័ត៌ម…

វិធានការរបស់សិង្ហបុរី ក្នុងការកាត់បន្ថយកំដៅទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង

ព័ត៌មាន
ប្រទេសសិង្ហបុរីបានប្រកាសដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានមានសមភាពធម្មតាឡើងវិញ ខណៈបច្ចុប្បន្នទីផ្សារនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ