អត្ថបទពាណិជ្ជកម្ម

ធនាគារ CIMB ទទួលបានពានរង្វាន់ ២ ផ្នែកធនធានមនុស្ស ពីស្ថាប័ន HR ASIA


ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ចំនួន២ ផ្នែកធនធានមនុស្ស គឺពានរង្វាន់ «ទីកន្លែងការងារល្អបំផុត នៅកម្ពុជា ឆ្នាំ២០២៤» និងពានរង្វាន់ «ភាពចម្រុះបែប សមភាព និងភាពរួមបញ្ចូលគ្នា» ពី HR Asia ដែលជាស្ថាប័នសិក្សាវាយតម្លៃ ផ្នែកធនធានមនុស្ស នៅទី្វបអាស៊ី។ សម្រាប់ពានរង្វាន់ «ទីកន្លែងការងារល្អបំផុត នៅកម្ពុជា» នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB ទទួលបានពានរង្វាន់នេះ ដោយកាលពីលើកទី១ គឺនៅឆ្នាំ២០២០។
ធនាគារ CIMB ទទួលបានពានរង្វាន់ ២ ផ្នែកធនធានមនុស្ស ពីស្ថាប័ន HR ASIA
ដោយ
អំពី CIMB BANK

ការឈ្នះពានរង្វាន់នេះ មិនមែនកើតឡើងដោយងាយនោះឡើយ ប៉ុន្ដែត្រូវបានឆ្លងកាត់ពិនិត្យ វាយតម្លៃយ៉ាង​ល្អិតល្អន់ ទៅលើចំណុចសំខាន់ៗជាច្រើន ផ្នែកធនធានមនុស្សរបស់ធនាគារ CIMB ដូចជាការ​ផ្តល់អត្ថប្រយោជន៍ការងារ និងប្រាក់បៀវត្សខ្ពស់ ដល់និយោជិត ជាមួយនឹងបរិយាកាស និងវប្បធម៌ការងារល្អ ព្រមទាំងកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីភ្ជាប់ទំនាក់​ទំនងបុគ្គលិកដ៏សម្បូរបែបផងដែរ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB មានភាពលេចធ្លោ ក្នុងកិច្ចការងារសប្បុរសធម៌ ដោយបានរៀបចំកម្មវិធី​ទំនួលខុសត្រូវ​សង្គម​ លើវិស័យសំខាន់ៗជាច្រើន ដែលបានរួមចំណែកជួយដល់សហគមន៍នានា ក្នុងប្រទេសកម្ពុជា។

លោកស្រី អ៊ុំ ចិន្ដាភក្ដី នាយិកាធនធានមនុស្ស​ នៃធនាគារ CIMB បាន​លើកឡើងថា «ការទទួលបានពានរង្វាន់ទាំងពីរនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង​យ៉ាងខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំ និងនិយោជិត​គ្រប់លំដាប់ថ្នាក់ ចាប់តាំងពីពេលបើកដំណើរការធនាគារដំបូង ដើម្បីធ្វើឲ្យកន្លែងការងារ មិនត្រឹមតែ​ជាការិយាល័យ​ធ្វើការប៉ុណ្ណោះទេ ប៉ុន្ដែគឺប្រៀបដូចជាផ្ទះទី២ របស់បុគ្គលិកគ្រប់រូបដែរ ត្បិតនៅធនាគារ CIMB ក្រៅតែពីផ្ដល់នូវ​អត្ថប្រយោជន៍ការងារខ្ពស់ហើយនោះ ក៏មានបរិយាកាសការងារដ៏ល្អប្រសើរ រួមទាំងកម្មវិធីបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យបុគ្គលិកទាំងអស់ មានគុណវុឌ្ឍន៍គ្រប់គ្រាន់ ​សម្រាប់បំពេញការងារ ប្រកបដោយ ប្រសិទ្ធភាព និងវឌ្ឍនភាព ជាលំដាប់ ក្នុងអាជីពការងាររបស់ខ្លួន។»

អត្ថប្រយោជន៍ការងារដ៏ល្អប្រពៃមួយរបស់ធនាគារ CIMB គឺការផ្តល់ឥណទានគេហដ្ឋាន និងរថយន្ត ដល់បុគ្គលិកទាំងអស់ ហើយប្រមាណ ៤០% នៃបុគ្គលិកសរុប បានក្លាយជាម្ចាស់គេហដ្ឋាន ដូចបំណងប្រាថ្នា ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ ដែលផ្តល់នូវអត្រាការប្រាក់ទាបបំផុតមួយ ជាមួយនឹងរយៈពេលបង់សងយូរអង្វែង។ ជាមួយគ្នានេះ លើសពីការផ្តល់ជូនសេវាធានារ៉ាប់រងព្យាបាលជំងឺ និងសេវាធានារ៉ាប់រងអាយុជីវិត បុគ្គលិកទាំងអស់របស់ធនាគារ CIMB ក៏ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភព្យាបាលជំងឺយ៉ាងពិសេស ដែលផ្តល់ជូនដល់ គ្រួសាររបស់ពួកគេផងដែរ។

នៅធនាគារ CIMB បុគ្គលិកទាំងអស់បំពេញការងារ ក្នុងបរិយាកាសបើកចំហរ និងសហការគ្នាល្អ ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ទាំងនៅក្នុង និងក្រៅនាយកដ្ឋានរបស់ខ្លួន។ ជាមួយនឹងការរក្សាបាននូវភាពចម្រុះ នៃបុគ្គលិក ដែលជាផ្នែកមួយ នៃការកសាងគុណភាពទីកន្លែងការងារ ធនាគារ CIMB តែងតែរៀបចំកម្មវិធីភ្ជាប់ទំនាក់ទំនងបុគ្គលិកនានា រួមមានកម្មវិធីចែករំលែកមតិយោបល់ រវាងគណៈគ្រប់គ្រង និងបុគ្គលិក កម្មវិធីកសាងក្រុមការងារ និងកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំជាដើម។ មិនតែប៉ុណ្ណោះ ធនាគារមានបុគ្គលិកជាស្ត្រី រហូតដល់ ៥៨% និង ៥០% នៃគណៈគ្រប់គ្រងជាស្រ្តី ដែលនេះជាសមិទ្ធផលដ៏លេចធ្លោមួយរបស់ធនាគារ ក្នុងលើកកម្ពស់សមភាពយ៉េនឌ័រ នៅកន្លែងការងារ។

លោកស្រី ចិន្តាភក្តី ដែលជានាយិកាធនធានមនុស្ស បានបញ្ជាក់ដែរថា ធនាគារ CIMB គឺជាស្ថាប័នការងារឈានមុខគេមួយ ដែលមានការលើកទឹកចិត្ត ដល់បុគ្គលិកឆ្នើម តាមរយៈការដំឡើងមុខតំណែងដល់បុគ្គលិក ចាប់ពី១០%​ ទៅ ១៥% នៃចំនួនបុគ្គលិកសរុបជារៀងរាល់ឆ្នាំ ស្របតាមសមិទ្ធផល និងស្នាដៃបំពេញការងាររបស់បុគ្គលិក។ មិនតែប៉ុណ្ណោះ ធនាគារបានរៀបចំកម្មវិធីលើកទឹកចិត្ត និងទទួលស្គាល់ស្នាដៃមួយចំនួន ជាមួយនឹងការផ្តល់ជូនពានរង្វាន់ ដល់បុគ្គលិក និងក្រុមការងារឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ EPICC Excellence Award ជាដើម។ ជាលទ្ធផល ធនាគារអាចរក្សាបានបុគ្គលិកឆ្នើម និងសក្តានុពល មិនឲ្យលាឈប់ពីស្ថាប័ន រហូតដល់អត្រា ៩៨% ខណៈដែលអត្រាបុគ្គលិកលាឈប់ពីស្ថាប័នប្រចាំឆ្នាំ មានត្រឹមតែ ១៤% ប៉ុណ្ណោះ ដែលជាអត្រាមួយដ៏ល្អ បើធៀបនឹងអត្រាលាឈប់ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងមូល។

ក្នុងរយៈពេលជាងមួយទស្សវត្ស នៃដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរគ្រឹះ និងចំណុចអាទិភាពចម្បងរបស់ធនាគារ ក្នុងការរក្សាភាពខ្លាំង និងភាពរីកចម្រើនរបស់ខ្លួន នៅលើទីផ្សារដ៏ប្រកួតប្រជែងខ្ពស់។ គ្រប់បុគ្គលិកទាំងអស់ សុទ្ធតែបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ធនាគារ ដែលមាននៅក្នុងស្រុក និងនៅក្រៅប្រទេស ស្របតាមកម្រិត និងនាយកដ្ឋាននីមួយៗ។ ជាលទ្ធផល ធនាគារបានរៀបចំម៉ោងបណ្តុះបណ្តាល រហូតដល់ ២០.០០០ម៉ោង ដែលជាទិន្នន័យឈានមុខគេមួយផងដែរ។

ក្នុងនាមជាស្ថាប័នមួយ ដែលជួយត្រឡប់ ដល់សហគមន៍វិញ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ក្នុងប្រទេសកម្ពុជា ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា ទាំងក្នុង និងក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រាសាទបុរាណខ្មែរ ក្នុងខេត្តសៀមរាប ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយក្តីជាដើម។

គួរបញ្ជាក់ផងដែរថា ធនាគារ CIMB គឺជាធនាគារអន្តរជាតិធំមួយ ដែលមានបទពិសោធន៍​ចាស់ទុំ នៅក្នុង​វិស័យធនាគារ និងបានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងទីផ្សារកម្ពុជា ​អស់រយៈពេលជាង ១ទសវត្សរមកហើយ ជាមួយនឹង​ការផ្ដល់ជូននូវ​សេវាកម្ម និងផលិតផលធនាគារដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់​ប្រជាជនកម្ពុជា រួមមានសេវាកម្មហិរញ្ញវត្ថុ​បុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ​សាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ ជាមួយនឹងភាពរីកចម្រើន នៃកំណើនសេដ្ឋកិច្ច និងការបន្តគាំទ្រ ពីសំណាក់អតិថិជន បាន និងកំពុងជំរុញ​ឲ្យធនាគារ CIMB ពង្រីកប្រតិបត្តិការ​របស់ខ្លួនកាន់តែខ្លាំងក្លា និងនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតខ្ពស់​ នៅក្នុងទីផ្សារកម្ពុជា។ បច្ចុប្បន្ន ធនាគារ CIMB មានសាខាធនាគារសរុបចំនួន ១៤កន្លែង ជាមួយនឹងចំនួនបុគ្គលិកជិត ៥០០នាក់៕




អត្ថបទបន្ទាប់


ព្យុះសង្ឃរា Milton នៅអាម៉េរិកអាចធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងខាតបង់រហូតដល់១00ពាន់លានដុល្លារ

ព្យុះសង្ឃរា Milton ដែលបានបោកបក់នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកបានបង្កឲ្យពលរដ្ឋអាម៉េរិកជិត៣លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនី និងបង្កជាទឹកជំ…

ក្រុមហ៊ុន Mirarth គ្រោងបើករោងចក្រកែច្នៃ និងចម្រាញ់ប្រេងចេញពីគ្រាប់ស្វាយចន្ទី ចំនួន២បន្ថែមទៀត

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុន Mirath របស់ជប៉ុន បានបង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ចំនួន២បន្ថែមទៀត ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ