វិស័យ​បច្ចេកវិទ្យា

ចិន និងអាម៉េរិក ព្រមព្រៀងបញ្ចុះពន្ធលើទំនិញ​តម្លៃ៣០ពាន់លានដុល្លារ និងចាប់ផ្តើមចរចាលើ AI


បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ តើចិន និងអាម៉េរិក កំពុងបើក​ផ្លូវទៅរកការសម្របសម្រួលថ្មីមែនទេ? បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ភាគីទាំងពីរបានព្រមព្រៀងបញ្ចុះពន្ធលើទំនិញទំហំប្រមាណ៣០ពាន់លានដុល្លារ និងបើកកិច្ចចរចាថ្មីលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times នៅថ្ងៃទី២៧ ខែកញ្ញា។
វិស័យ​បច្ចេកវិទ្យា
ដោយ

ចិន និងអាម៉េរិក បានព្រមព្រៀងបញ្ចុះពន្ធលើទំនិញដែលមិនស្ថិតក្នុងវិស័យដែលរសើបផ្នែកយុទ្ធសាស្ត្រក្នុងទំហំប្រមាណ៣០ពាន់លានដុល្លារ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការបញ្ចុះពន្ធនេះនឹងគ្របដណ្តប់លើទំនិញអាម៉េរិក ដូចជា ផលិតផលកសិកម្ម ឈើ និងគ្រឿងសំអាង ព្រមទាំងទំនិញចិន នាំចូលទៅអាម៉េរិក ដូចជា ឧបករណ៍ប្រើប្រាស់ខ្នាតតូច ប្រដាប់ក្មេងលេង និងគ្រឿងតុបតែងជាដើម។ ភាគីទាំងពីរ ក៏បានយល់ព្រមបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបន្តអនុវត្តលទ្ធផលនៃកិច្ចចរចាមុនៗនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្រៅពីពាណិជ្ជកម្ម ចិន និងអាម៉េរិក ក៏បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា AI ផងដែរ ដោយយល់ព្រមធ្វើកិច្ចពិភាក្សាជាប្រចាំអំពីហានិភ័យ និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ ហើយកិច្ចពិភាក្សាជុំបន្ទាប់គ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏នឹងបង្កើតបណ្តាញទំនាក់ទំនងមួយ ដើម្បីដោះស្រាយឧប្បត្តិហេតុពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ដែលអាចកើតឡើងនៅពេលអនាគត។ កិច្ចព្រមព្រៀងនេះកើតឡើង ខណៈចិន និងអាម៉េរិក បន្តពង្រីកការផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្ម ដើម្បីទុកពេលសម្រាប់ការចរចារកកិច្ចព្រមព្រៀងទូលំទូលាយជាងនេះ៕




អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅទាក់ទាញការវិនិយោគលើ​បន្ទះឈីបឱ្យបាន៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៥០

ប្រទេសថៃ កំពុងដាក់គោលដៅធំមួយ ដើម្បីក្លាយខ្លួនទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីបដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដោយមានផែនការទាក់ទាញការវិនិយោគក្នុងវ…

ចិន កំពុង​ពង្រីកឥទ្ធិពលយ៉ាងស្ងៀមស្ងាត់​ដើម្បីក្រសោបយកអំណាចនៅ UN ជំនួសអាម៉េរិក

ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខកខានមិនបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ក៏ដោយ ប៉ុន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ