អត្ថបទពាណិជ្ជកម្ម

ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨១,០០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ


កាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ (CIMB Unity Run for Charity) ដោយប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨១,០០០ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ ក្រោមការអញ្ជើញចូលរួមជាអធិបតី ដោយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB និងថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត។
ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង 81,000ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ
ដោយ
អំពី CSR CIMB

កម្មវិធីរត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងបុរីប៉េង ហួត បឹងស្នោ ដោយមានអ្នកចុះឈ្មោះចូលរួមរត់ជិត 1,600នាក់ លើ 3ប្រភេទចម្ងាយផ្សេងគ្នា រួមមានចម្ងាយ 5គីឡូម៉ែត្រ 10គីឡូម៉ែត្រ និង15គីឡូម៉ែត្រផងដែរ។​

ដើម្បីធានាថា ប្រាក់បរិច្ចាគទាំងអស់ត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ធនាគារ CIMB បានរ៉ាប់រងការចំណាយទាំងស្រុង លើការរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ ឲ្យប្រព្រឹត្តទៅបានរលូន និងបញ្ចប់ទៅដោយជោគជ័យ ហើយព្រមទាំងផ្តល់ថវិកាបរិច្ចាគមួយភាគធំចំនួន 150លានរៀល (ប្រហែល 37,500ដុល្លារអាមេរិក) ទៀតផង។ មិនតែប៉ុណ្ណោះ ធនាគារក៏បានផ្សព្វផ្សាយ និងគៀងគរថវិកាបរិច្ចាគបន្ថែមមួយចំនួនទៀត ពីក្រុមហ៊ុនដៃគូចំនួន 13ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនឧបត្ថម្ភ កម្រិតមាស មានចំនួន 3ក្រុមហ៊ុន ដែលបានបរិច្ចាគថវិកាសរុបចំនួន 5,000ដុល្លារអាមេរិក និងក្រុមហ៊ុនឧបត្ថម្ភ កម្រិតប្រាក់ មានចំនួន 13ក្រុមហ៊ុន ដែលបានបរិច្ចាគថវិកាសរុបចំនួន 11,500ដុល្លារអាមេរិក។ ក្រៅពីនេះ ប្រាក់បរិច្ចាគមួយផ្នែកទៀត គឺបានមកពីការលក់សំបុត្រ ដល់សាធារណៈជន ដែលបានចុះឈ្មោះចូលរួមរត់សរុបចំនួន 718នាក់ ដែលបានបរិច្ចាគថវិកាសរុបចំនួនជាង 7,400ដុល្លារអាមេរិក និងសប្បុរសជនចំនួន 20នាក់ ដែលបានបរិច្ចាគទឹកប្រាក់សរុបចំនួនជាង 3,500ដុល្លារអាមេរិក និងបានមកពីបុគ្គលិកធនាគារ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេចំនួន 634នាក់ ដែលបានបរិច្ចាគថវិកាសរុបចំនួនជាង 16,600ដុល្លារអាមេរិក។ ជាលទ្ធផល ថវិកាបរិច្ចាគសរុប ដែលព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ ប្រមូលបាន មានចំនួនសរុបរហូតដល់ជាង 81,000ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ ក្នុងកម្មវិធីនេះថា៖ «កម្មវិធីនេះ ប្រព្រឹត្តឡើងជាលើកដំបូង ដើម្បីអបអរសាទរនូវខួបលើកទី១៥​ របស់ធនាគារ CIMB ក៍ដូចជាឱកាសមួយដ៍ល្អប្រសើរ សម្រាប់ការរត់ក្នុងសាមគ្គីភាព ជាមួយនឹងមិត្តភក្តិក្រុមការងារ ក្រុមគ្រួសារ និងម្ចាស់ឧបត្ថម្ភដ៏សប្បុរសរបស់យើង ដើម្បីមន្ទីរពេទ្យកុមារអង្គរ។ ខ្ញុំសូម​ថ្លែងអំណរគុណ និងផ្តល់នូវការកោតសរសើរ​យ៉ាង​ស្មោះ​អស់ ​ពី​ចិត្ត​ចំពោះក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា ដើម្បីចូលរួមរត់នាព្រឹកនេះ នៅក្នុងស្មារតីសាមគ្គីភាព ​និងប្រកបទៅដោយ​ទឹកចិត្តដ៏មានតម្លៃ នៅក្នុងការផ្តល់ត្រឡប់ ទៅសង្គមវិញ ជាមួយនឹងធនាគារ CIMB របស់យើងខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានក្តីសោមន្សរីករាយផងដែរ ដោយបានកត់សម្គាល់ ពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បុគ្គលិកធនាគារផ្ទាល់ ព្រមទាំងក្រុមគ្រួសារ។ ថ្ងៃនេះ យើងទាំងអស់គ្នា មិនត្រឹមតែជួបជុំគ្នាដើម្បីការរត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះ គឺយើងរត់ ដើម្បីសុខភាព និង ដើម្បីគាំទ្រទៅលើប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីអ្នកចូលរួមទាំងអស់»។

ជាមួយគ្នានេះ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា​ បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB នាពេលនេះ ស្របពេលដែលធនាគារអបអរសាទរខួប១៥ឆ្នាំ នៃដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ គឺគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមកម្មវិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ ជាច្រើនឆ្នាំកន្លងមក ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ CIMB ក្នុងការជួយត្រឡប់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម គឺប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ សូមអបអរសាទរ ដល់ធនាគារ CIMB ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដោយបានរួមចំណែកជួយគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរ នាពេលនេះ»។

ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ ដែលរៀបចំ និងដឹកនាំដោយធនាគារ CIMB នេះ បានធានានូវថវិកាបរិច្ចាគទាំងស្រុង ពីភាគីនានា គឺបានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយមានការប្រកាសយ៉ាងឱឡាឬក ក្នុងពេលប្រារព្ធកម្មវិធីប្រគល់ប្រាក់បរិច្ចាគនោះ។ ក្នុងនោះ ក្រុមហ៊ុនឧបត្ថម្ភទាំង13 ដែលបានចូលរួមបរិច្ចាគថវិកា ដល់មន្ទីរពេទ្យកុមារអង្គរដែរនោះ គឺរួមមានក្រុមហ៊ុនឧបត្ថម្ភ កម្រិតមាស ទាំង3 ដូចជា -ក្រុមហ៊ុន តេងឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន -ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ -ក្រុមហ៊ុន ខូហ្វី ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ កម្រិតប្រាក់ ទាំង13ទៀត ដូចជា -ក្រុមហ៊ុន យី ចរិយា ផ្គត់ផ្គង់គ្រឿងសំណង់ -បុរី អិល វីឡា -មន្ទីរព្យាបាលធ្មេញបស្ចិម - ក្រុមហ៊ុន ខ្មែររ៉ក -ក្រុមហ៊ុន ឡាក់គី ស៊ីប អ៊ីមផត អិចផត -មន្ទីរពេទ្យអន្តរជាតិ អរៀនដា -ក្រុមហ៊ុន មយូរា ថេកណឡជី ឯ.ក -ក្រុមហ៊ុន ដូមីណូភីហ្សា -វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធី -សាលាអន្តរជាតិ ប៊ើខឹលី -ផ្សារទំនើប អ៊ិចឆេងស្វ៊ែ -ក្រុមហ៊ុនទឹករ៉ែធម្មជាតិ កាយា និងក្រុមហ៊ុន KIA Cambodia។

ក្នុងរយៈពេល15ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ជាង 630,000ដុល្លារអាមេរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ ក្នុងចំណោមនោះ កម្មវិធីសប្បុរសធម៌គោលធំៗមួយចំនួនរបស់ធនាគារ CIMB មានដូចជាអាហារូបករណ៍អាស៊ាន​ ចាប់តាំងពិឆ្នាំ ២០១៦ និងការបង្កើតគម្រោងឧទ្យានអង្គរ-ស៊ីអាយអ៊ិមប៊ី នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះជាដើម។ ហើយព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌នេះ គឺជាលើកទីមួយហើយ ដែលធនាគារ CIMB បានរៀបចំកម្មវិធីកីឡារត់ សម្រាប់គោលបំណងសប្បុរសធម៌ ជាមួយនឹងកញ្ចប់ថវិកាបរិច្ចាគរួម ក្នុងចំនួនច្រើនគួរឲ្យកត់សម្គាល់ រហូតដល់ជា 81,000ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ។ ធនាគារ CIMB នឹងបន្តកិច្ចការងារជួយត្រឡប់ ដល់សង្គមជាច្រើន នាពេលខាងមុខនេះ។




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអង្គការសហប្រជាជាតិ ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងនៅតែរក្សាបានកំណើនក្នុងរង្វង់២,៨% នៅឆ្នាំ២០២៥ នេះ?

តាមរយៈរបាយការណ៍មួយរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា អង្គការសហប្រជាជាតិ (UN) បានព្យាករថា សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលនឹងនៅតែរក្…

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញជឿជាក់ថា វិស័យអចលនទ្រព្យនៅឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន?

វិស័យអចលនទ្រព្យកម្ពុជា បានជួបបញ្ហាប្រឈម និងភាពរង្គោះរង្គើជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ