អាជីវកម្មរោងភាពយន្ដ

អាជីវកម្មរោងភាពយន្ដប្រឈមនឹងការក្ស័យធនកាន់តែខ្លាំង ខណៈម្ចាស់អាជីវកម្មស្នើឱ្យរាជរដ្ឋាភិបាលបើករោងភាពយន្តឡើងវិញ


រយៈពេលជិត ១ឆ្នាំមកហើយ ដែលបណ្ដារោងភាពយន្ដ ឬរោងកុនទាំងអស់ ក្នុងប្រទេសកម្ពុជា បានប៉ះពាល់ដែលឈានដល់ការផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួន ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមការបញ្ជាក់ពីអ្នកវិនិយោគក្នុងឧស្សាហកម្មភាពយន្តនេះ វិបត្តិកូវីដ១៩ បានប៉ះពាល់មនុស្សប្រមាណ ៣ពាន់នាក់ ក្នុងវិស័យនេះ ខណៈអាជីវកម្មភាពយន្តក៏កំពុងតែបាត់បង់កម្លាំងពលកម្ម ជាបណ្ដើរៗ ដែលធ្វើឱ្យវិស័យនេះនឹងឈានដល់វិបត្តិក្ស័យធន។
រោងភាពយន្ដមួយកន្លែង​នៅរាជធានីភ្នំពេញ! (រូបភាព៖ ហ្វេសប៊ុក Legend Cinemas)
ដោយ

ដោយសារតែ ទ្រាំទ្រលែងជាប់ ម្ចាស់​រោង​ភាពយន្ត​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​បើក​រោងកុន​ឡើង​វិញ ព្រោះ​រយៈពេល​ដែល​រោង​ភាពយន្ដ​ត្រូវ​ផ្អាក ក៏​ម្ចាស់​រោង​ភាពយន្ដ​បន្ដ​ផ្ដល់​ប្រាក់ខែ ៥០% ដល់​បុគ្គលិក ជា​រៀង​រាល់​ខែ​ដែរ​។ 

អគ្គនាយករោងភាពយន្ដ Major Cineplex លោក ជី សិលា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា វិបត្តិកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យភាពយន្ត ហើយរយៈពេល ៧ខែ មកហើយ ដែលរោងកុនត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារតែការរាតត្បាតនៃជំងឺសាកលមួយនេះ។ លោក ជី សិលា បានពន្យល់ថា បើទោះបីកន្លងមក រោងកុនត្រូវផ្អាកសកម្មភាព និងគ្មានចំណូល ក៏ដោយចុះ ខាងក្រុមហ៊ុន នៅតែបន្តផ្ដល់ប្រាក់បៀវត្សជូនបុគ្គលិក ចំនួន ៥០ភាគរយជារៀងរាល់ខែ។

លោក សិលា យល់ឃើញថា នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺកូវីដ១៩ ចាប់ផ្ដើមធូរស្បើយឡើងវិញជាបណ្ដើរៗ ហើយរាជរដ្ឋាភិបាល ក៏ចាប់ផ្ដើមឱ្យដំណើរការអាជីវកម្មមួយចំនួនឡើងវិញដែរ។ ដូច្នេះ នាយកប្រតិបត្តិរូបនេះ បានស្នើដល់រាជរដ្ឋាភិបាលគិតគូរលើការបើករោងកុនឡើងវិញ ដើម្បីជួយសម្រួលដល់អ្នកធ្វើការក្នុងវិស័យនេះ។

បច្ចុប្បន្ន មានវិស័យជាច្រើន ដែលបានរងផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ១៩។ ដោយឡែក ដើម្បីសម្រួលដល់បញ្ហានេះរាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភ ចំពោះបុគ្គលិក កម្មករ និយោជិត ក្នុងវិស័យចំនួន៣ សរុបជាង ៣ពាន់៦រយនាក់ រួមមាន វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យភាពយន្ត ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ ខែតុលា។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀលប្រមាណពីជាង ១២ ទៅជាង១៦ម៉ឺនរៀល ដោយអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិត។

ជុំវិញការផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិក ក្នុងវិស័យភាពយន្តនេះ ត្រូវបានលោក ជី សិលា បង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង។ លោកថា វាជាផ្នែកមួយ នឹងជួយសម្រួល ដល់បងប្អូន កម្មករ និងបុគ្គលិក ដែលធ្វើការក្នុងវិស័យនេះ ដែលបានជួបនូវវិបត្តិសេដ្ឋកិច្ច នារយៈពេលកន្លងមក ដោយសារតែវិបត្តិកូវីដ១៩។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ចាប់ផ្ដើមមានភាពប្រសើរឡើងវិញ ជាបណ្ដើរៗហើយ ដោយចំនួននៃអ្នកឆ្លងកូវីដ១៩ បានថយចុះគួរឱ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការបើកប្រទេសពេញលេញ នៅចុងឆ្នាំនេះ ខណៈសាលារៀនទាំងអស់ទូទាំងប្រទេស នឹងត្រូវបើកឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ៕

None



អត្ថបទបន្ទាប់


កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាព ក្នុងការអនុវត្តលើគោលការណ៍បដិការជាមួយប្រទេស…

ស្ថាបនិកក្រុមហ៊ុនមេ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងវិស័យអាជីវកម្មអ៊ីនធើណេតរបស់ប្រទេសចិន

ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok លោក ហ្ស៊ាង យីមីង (Zhang Yiming) ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បិត្តច្រើនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ