អាជីវកម្មនៅប្រទេសវៀតណាម

អាជីវកម្មជាង៨ម៉ឺននៅវៀតណាមបាត់ខ្លួនចេញពីទីផ្សារក្នុងរយៈពេល៨ខែឆ្នាំនេះ


ប្រទេសវៀតណាមបច្ចុប្បន្ននេះ កំពុងរងការវាយលុកកាន់តែខ្លាំងឡើងៗដោយសាររលកមេរោគកូវីដ-១៩ ដែលកំពុងធ្វើឲ្យសេដ្ឋកិច្ចវៀតណាម ក៏រងផលប៉ះពាល់មិនតិចដែរ។ យ៉ាងណាមិញ នៅ ៨ខែឆ្នាំ២០២១នេះ ប្រទេសវៀតណាម មានក្រុមហ៊ុនសហគ្រាសប្រមាណ ជាង៨ម៉ឺន៥ពាន់សហគ្រាស បានបាត់ឈ្មោះពីលើទីផ្សារជំនួញ ដោយក្នុងនោះ មានខ្លះបិទទ្វារក្ស័យធន និងខ្លះទៀតផ្អាកដំណើរការបណ្ដោះអាសន្នដោយសារតែវិបត្តិកូវីដ-១៩។
សហគ្រាសមួយចំនួននៅវៀតណាមបានបិទទ្វា ដោយសារតែការឆ្លងរីករាលដាលនៃកូវីស១៩កាន់តែខ្លាំង
ដោយ


 យ៉ាងណាក៏ដោយចុះ ការចុះបញ្ជីសហគ្រាសថ្មីៗ នៅវៀតណាមក៏មានជាង៨ម៉ឺនសហគ្រាសផងដែរ  ដែលមាន​ការធ្លាក់ចុះ ៨% ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម។

ប្រទេសវៀតណាមនៅ៨ខែមកនេះ មានក្រុមហ៊ុនសហគ្រាសលែងមានប្រតិបត្តិការនៅលើទីផ្សារជាង៨ម៉ឺន៥ពាន់សហគ្រាស ដោយក្នុងនោះ មានជាង៤ម៉ឺន៣ពាន់សហគ្រាសគឺបានផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ដែលមានការកើនឡើងជិត៣០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុនសហគ្រាសដែលបានបិទប្រតិបត្តិការនៅមិនទាន់សម្រេចនីតិវិធីរំលាយក្រុមហ៊ុនមានជាង៣ម៉ឺនក្រុមហ៊ុន កើនឡើងជាង២៤% រីឯក្រុមហ៊ុនដែលបានប្រកាសនីតិវិធីរំលាយក្រុមហ៊ុនមានជាង១ម៉ឺន២ពាន់ក្រុមហ៊ុនកើនឡើងជិត១៨%។

ទីក្រុងហូជីមិញ ជាកន្លែងដែលមានមានករណីឆ្លងកូវីដ-១៩ខ្លាំងជាងគេនាពេលបច្ចុប្បន្ននោះ ត្រូវបានគេមើលឃើញថា មានសហគ្រាសជាង២ម៉ឺន៤ពាន់សហគ្រាស បានលែងមានប្រតិបត្តិការនៅលើទីផ្សារ ដែលមានប្រមាណ២៨% នៃចំនួនអាជីវកម្មដែលបានបញ្ឈប់ប្រតិបត្តិការសរុបនៅទូទាំងប្រទេស។

អាជ្ញាធរវៀតណាមបានអះអាងថា បញ្ហាឆ្លងរីករាលដាលកូវីដ-១៩ រួមជាមួយនឹងវិធានការគម្លាតសង្គមដែលរដ្ឋាភិបាលបានដាក់ចេញគឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់សហគ្រាសក្នុងប្រទេស ពិសេសនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមដែលបច្ចុប្បន្នមានការកើនឡើងករណីឆ្លងកូវីដ-១៩កាន់តែខ្លាំង។

សូមបញ្ជាក់ថា មកទល់ពេលនេះ ស្ថានភាពកូវីដ-១៩នៅវៀតណាម មិនទាន់មានតួលេខធ្លាក់ចុះនៅឡើយទេ ដោយនៅត្រឹមថ្ងៃទី ២៩ខែសីហាវៀតណាមបន្ដរកឃើញករណីឆ្លងថ្មីជាង១ម៉ឺន២ពាន់នាក់ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះបានកើនដល់ជាង៤៣ម៉ឺននាក់ហើយ និងអ្នកស្លាប់វិញមានដល់ទៅជាង១ម៉ឺននាក់៕

 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសាធារការមិនចង់លឺលេសដោះសារពីក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ យឺតយ៉ាវ

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ ពន្លឿនការសាងសង់របស់ខ្លួន ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានប្រមាណ...

ថៃវិនិយោគបង្កើតរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣

ព័ត៌មាន
ក្រៅពីជំរុញការបង្កើតរោងចក្រផលិតរថយន្ដអគ្គិសនី ប្រទេសថៃថ្មីៗនេះ កំពុងតែជំរុញបង្កើតឲ្យមានរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ដឹកអ្នកដំណើរផ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ