វិស័យសេដ្ឋកិច្ច​

បាតុកម្មប្រឆាំងកិច្ចប្រជុំ IMF និងធនាគារពិភពលោកនៅទីក្រុងបាងកក ធ្វើឱ្យថៃ បាក់មុខយ៉ាងខ្លាំងលើឆាកអន្តរជាតិ


ខណៈមន្ត្រីហិរញ្ញវត្ថុមកពីជុំវិញពិភពលោកកំពុងជួបប្រជុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ស្រាប់តែក្រុមសកម្មជនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងគោលនយោបាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។ ការតវ៉ានេះបានឈានដល់ការប៉ះទង្គិចគ្នាមួយប្រាវជាមួយប៉ូលិសនៅក្បែរកន្លែងប្រជុំ ដែលធ្វើឱ្យថៃ បាក់មុខ​យ៉ាងខ្លាំងក្នុងនាមជា​ម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំ​នេះ។ នេះបើយោងតាម​ការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation និង Khaosod។
1ក្រុមបាតុករនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកិច្ចប្រជុំ_IMF_និងធនាគ
ដោយ

ការតវ៉ានេះបានផ្ទុះ​ឡើងនៅថ្ងៃទី១៥ ខែតុលា ​នៅជិតមជ្ឈមណ្ឌលសន្និបាតជាតិ ម្ចាស់ក្សត្រីសិរិគីត ក្នុងទីក្រុងបាងកក ដែលជាទីតាំងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា។ សមាជិកនៃបណ្តាញប្រជាជនប្រឆាំងនឹងធនាគារពិភពលោក និង IMF បានប្រមូលផ្តុំគ្នានៅចំណុចប្រសព្វ “ខ្លង ថូអេ” រួចដើរក្បួនឆ្ពោះទៅកាន់ទីតាំងប្រជុំ។ នៅពេលក្រុមបាតុករព្យាយាមព្យួរបដានៅលើស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ប៉ូលិសថៃ បានចូលរារាំងបណ្តាល​ឱ្យមានការប្រឈមមុខដាក់គ្នាមួយប្រាវ។ ទោះជាយ៉ាងណា ក្រុមបាតុករនៅតែអាចព្យួរបដាបានសម្រេច។

ក្រុមសកម្មជនអះអាងថា ការតវ៉ានេះមានគោលបំណងបង្ហាញពីផលប៉ះពាល់នៃគោលនយោបាយសេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍន៍ ដែលពាក់ព័ន្ធស្ថាប័ន​អន្តរជាតិទាំងពីរ​នេះ​។ ពួកគេបានទាមទារឱ្យសាធារណជនមានសិទ្ធិចូលរួមកាន់តែច្រើនក្នុងការសម្រេចចិត្ត ដែលប៉ះពាល់ដល់សហគមន៍ និង ជីវភាព​រស់នៅរបស់ពលរដ្ឋ។

បាតុកម្មនេះគ្រោងបន្តរហូតដល់ថ្ងៃទី១៦ ខែតុលា ដោយមាន​ការថ្លែងសុន្ទរកថា ការពិភាក្សា និងសកម្មភាពតវ៉ាជានិមិត្តរូប។ ក្នុងពេលជាមួយគ្នា​នេះ អាជ្ញាធរថៃ បានបង្កើនវិធានការរឹតបន្តឹងសន្តិសុខ និងដាក់កំហិតចរាចរណ៍នៅជុំវិញទីតាំងប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោកយ៉ាងខ្លាំងថែមទៀត។ ការតវ៉ានេះកើតឡើង ខណៈក្រុមមន្ត្រីហិរញ្ញវត្ថុអន្តរជាតិ កំពុងពិភាក្សាអំពីបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក រួមទាំងបន្ទុកបំណុល និងការលំបាក ដែល​បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការសម្ញែងទ្រព្យសម្បត្តិនៅលើបណ្ដាញសង្គមអាចប៉ះពាល់សង្គមសេដ្ឋកិច្ច និងផ្លូវចិត្តរបស់ពលរដ្ឋយ៉ាងណាដែរ?

អ្នកជំនាញផ្នែកសង្គម និងវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការសម្ញែងទ្រព្យសម្បត្តិ និងភាពហ៊ឺហានៅលើបណ្តាញសង្គម អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ផ្…

តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញបន្ទះសូឡារបស់កម្ពុជា ដែលបានដាំក្បាលចុះស្ទើរហៅលែងលឺ បែរជាហក់ឡើងជាង៦៦០% នៅ៩ខែឆ្នាំនេះ?

វិស័យឧស្សាហកម្មកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ តាមរយៈការស្ទុះងើបឡើងវិញយ៉ាងគំហុកនៃការនាំចេញផលិតផលសក្តានុពល ជាពិសេសបន្ទះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ