ការប្រែប្រួលអាកាសធាតុ

បញ្ហាអាកាសធាតុអាចធ្វើឱ្យក្រុមហ៊ុននានានៅអាស៊ីប្រឈមនឹងខាតបង់ជាង ៨ពាន់លានដុល្លារក្នុង១ឆ្នាំ


បម្រែបម្រួលអាកាសធាតុ ដែលបានកើតមានឡើងនៅតាមបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី បានជំរុញឱ្យក្រុមហ៊ុនស្រាវជ្រាវ MSCI និងដៃគូនាំគ្នាសិក្សា និងស្រាវជ្រាវពីផលប៉ះពាល់របស់វា។ ជាលទ្ធផលក្រុមហ៊ុននេះ បានព្យាករថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០ ក្រុមហ៊ុននានានៅអាស៊ី អាចប្រឈមនឹងខាតបង់ជាង ៨ពាន់លានដុល្លារក្នុង១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
ការប្រែប្រួលអាកាសធាតុ
ដោយ

របាយការណ៍មួយ ដែលបានចេញផ្សាយដោយក្រុមវិនិយោគិនអាស៊ី ស្តីពី ការប្រែប្រួលអាកាសធាតុ និង​ក្រុមហ៊ុនស្រាវជ្រាវ MSCI បានបង្ហាញថា ការខកខានក្នុងការសម្របខ្លួនទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ នឹងធ្វើឱ្យក្រុមហ៊ុននានានៅអាស៊ីប្រឈមនឹងការបង្កើនថ្លៃដើមប្រតិបត្តិការ និងខាតបង់ប្រាក់ចំណូល។ របាយការណ៍នេះបានព្រមានថា ប្រសិនបើមិនមានការគិតគូរ និងប៉ាន់ប្រមាណ ហើយរៀបចំយុទ្ធសាស្ត្រអាជីវកម្មឱ្យបានត្រឹមត្រូវទេ នោះក្រុមហ៊ុនទាំងនោះនឹងប្រឈមមុខនឹងការខាតបង់នៅក្នុងតម្លៃមួយដ៏ខ្ពស់។

របាយការណ៍ខាងលើបានវាយតម្លៃថា នៅឆ្នាំក្រោយប្រសិនបើក្រុមហ៊ុននានាមិនមានវិធានការឆ្លើយតបត្រឹមត្រូវទេ នោះពួកគេអាចនឹងប្រឈមមុខនឹងការខាតបង់ប្រមាណ ៦,៣ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយនានា ដែលកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ ហើយក្នុងករណីក្រុមហ៊ុននានានៅតែបន្តធ្វេសប្រហែស និងមើលស្រាលពីផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ នោះផលប៉ះពាល់អាចនឹងកើនឡើងជាលំដាប់ឈានដល់ជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០៥០។

របាយការណ៍ខាងលើត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាលើក្រុមហ៊ុនធំៗចំនូន ១១ ដែលមានមូលដ្ឋាននៅក្នុងប្រទេសធំៗចំនួន ៧ នៅអាស៊ី រួមមាន ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ គ្រោះធម្មជាតិ ដែលគំរាមកំហែងខ្លាំងបំផុតនោះរួមមានការកើនឡើងកម្តៅ និងគ្រោះទឹកជំនន់ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ