វិស័យសេដ្ឋកិច្ច

អាជ្ញាធរចិនបង្កើនការត្រួតពិនិត្យនិយ័តករសេដ្ឋកិច្ច និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ


អាជ្ញាធរចិន បង្កើនការត្រួតពិនិត្យនិយ័តករសេដ្ឋកិច្ច និងធនាគារនានា ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ។ ដើម្បីពង្រឹងយន្តការជំរុញសេដ្ឋកិច្ចរបស់មហាយក្សចិនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន អាជ្ញាធរចិន បាននិងកំពុងបង្កើនការត្រួតពិនិត្យស្ថាប័ននិយ័តករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក៏ដូចជាធនាគារគ្រប់គ្រងដោយរដ្ឋជាដើម។ ធនាគាររដ្ឋ និងស្ថាប័នហិរញ្ញវត្ថុធំៗប្រមាណជា៣៤ស្ថាប័ន កំពុងតែក្លាយជាគោលដៅនៃគម្រោងការត្រួតពិនិត្យនេះ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
វិស័យសេដ្ឋកិច្ច
ដោយ

អាជ្ញាធរចិន កំពុងផ្តួចផ្តើមបើកយុទ្ធនាការត្រួតពិនិត្យថ្មីមួយលើស្ថាប័ននិយ័តករសេដ្ឋកិច្ច និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ ក៏ដូចជាធនាគាររដ្ឋធំៗមួយចំនួន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រមាណជា ៣៤ស្ថាប័ន ដើម្បីស្តារសេដ្ឋកិច្ចចិន ដែលកំពុងដើរអូសជើងនៅពេលនេះ។ ហើយនេះ គឺជាចំណាត់ការថ្មីមួយ ដែលអាជ្ញាធរចិន បានដាក់ចេញ ចាប់តាំងពីចិនបានប្រកាសចេញនូវគោលការណ៍ បញ្ជី ស ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យ ក៏ដូចជាការប្រឈមមុខនឹងលំហូរចេញ នៃទុនវិនិយោគបរទេសនៅក្នុងប្រទេសជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងការត្រួតពិនិត្យនេះ លោក លី ស៊ី ( Li Xi )ប្រធានស្ថាប័នប្រឆាំងអំពើពុករលួយរបស់ចិន បាននិយាយថា ការធ្វើអធិការកិច្ចថ្មីនេះ នឹងផ្តោតលើស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ និងអង្គភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ច ស្របពេលដែលទីក្រុងប៉េកាំង កំពុងផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រទេស។

ស្ថាប័ននិយ័តករសេដ្ឋកិច្ច ធនាគារ និង ហិរញ្ញវត្ថុដែលជាគោលដៅសំខាន់ៗនៃការត្រួតពិនិត្យនេះ រួមមាន ធនាគារកណ្តាលរបស់ប្រទេសចិន និយ័តករផ្សារមូលបត្រចិន និងនិយ័តករគ្រប់គ្រងការប្តូរប្រាក់បរទេសចិន ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ច និង ក្រសួងហិរញ្ញវត្ថុចិនជាដើម។ ជាមួយគ្នានេះដែរ ធនាគាររដ្ឋធំៗមួយចំនួនរបស់ប្រទេសចិន ដូចជា ធនាគារឧស្សាហកម្ម និង ពាណិជ្ជកម្ម, ធនាគារកសិកម្ម, ធនាគារចិន, ធនាគារសំណង់ និង ធនាគារទំនាក់ទំនង រួមទាំងក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋចំនួនពីរ និង ធនាគារនាំចេញ-នាំចូលចិន ក៏នឹងបើកទ្វារទទួលការត្រួតពិនិត្យឡើងវិញ ដោយស្ថាប័នប្រឆាំងអំពើពុករលួយរបស់មហាយក្សចិននេះផងដែរ។

ការដាក់ចេញនូវយន្តការត្រួតពិនិត្យនេះ ធ្វើឡើងក្រោយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានលើកឡើងកាលពីពេលថ្មីៗថា ការការពារហានិភ័យហិរញ្ញវត្ថុ គឺជាប្រធានបទដែលចិនត្រូវតែធ្វើជាប្រចាំ ដើម្បីការពារចក្ខុវិស័យសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?

ព័ត៌មាន
តើមានកត្តាអ្វីខ្លះធ្វើឱ្យសិង្ហបុរីបាត់បង់ពន្លឺក្នុងការធ្វើជាមូលដ្ឋានសម្រាប់សាជីវកម្មពហុជាតិនៅតំបន់អាស៊ីអាគ្នេយ៍?ប្រទេសសិង្ហបុរី បានបាត់បង់ព…

គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មាន
នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ