សហគមន៍ឥស្លាមកម្ពុជា

ឯកឧត្តម អូ​ស្មាន ហា​ស្សាន់៖ កម្មវិធីជួបជុំសាសនាធំៗរបស់ឥស្លាមបានសម្រេចលុបចោលអស់ហើយ


ក្រោយរកឃើញថា មានបុរសជនជាតិខ្មែរឥស្លាម២៣នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមបុរសជនជាតិខ្មែរឥស្លាមទាំង៧៩នាក់ដែលមកពីបានម៉ាឡេស៊ី កម្មវីធីសាសនាសំខាន់របស់សាសនាឥស្លាម ដែលនឹងត្រូវប្រារព្វនៅក្នុងប្រទេសកម្ពុជាត្រូវបានរំសាយចោលទាំងអស់ ហើយប្រារព្វធ្វើរៀងៗខ្លួននៅតាមផ្ទះរបស់សាសនិកឥស្លាមទាំងអស់។
ឯកឧត្តម ឧស្ម័ន ហាសាន់៖ កម្មវិធីជួបជុំសាសនាធំៗរបស់ឥស្លាមបានសម្រេចលុបចោលអស់ហើយ (រូបភាព៖www.cpp.org.kh)
ដោយ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩ លើ​សហគមន៍​ឥ​ស្លា​ម​កម្ពុជា ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា មក​ដល់​បច្ចុប្បន្ន​នេះ មាន​សមាជិក​ក្រុម​គ្រួសារ​របស់​បុរស​ជនជាតិ​ខ្មែរឥស្លាម​២៣​នាក់ ចំនួន​០៥​នាក់​ហើយ ដែល​បាន​ឆ្លង​វីរុស​កុ​វី​ដ​១៩​ពី​បុរស​ទាំងនេះ ប៉ុន្តែ​អ្នក​ដែល​បាន​ឆ្លង​ទាំង​អស់នេះ មាន​សុខភាព​ល្អជា​ធម្មតា​ទេ​។ ឯកឧត្តម​បន្ត កន្លង​ទៅ​មានការ​រិះគន់​ច្រើន ដល់​បុរស​ជនជាតិ​ខ្មែរឥស្លាម​ទាំង​៧៩​នាក់​ដែល​មក​ពី​បាន​ម៉ា​ឡេ​ស៊ី​ថា បាន​នាំ​ជំងឺ​មក​ចម្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​មិនមែន​ជា​ការ​ពិត​ទេ ព្រោះថា​អ្នក​ទាំងនោះ​មិន​បានដឹង​ថា​ខ្លួន​បាន​ឆ្លង​ជំងឺ​នេះនោះ​ទេ ហើយ​ការ​ចាក​ចេញពី​កម្ពុជា គឺ​បាន​ធ្វើ​ឡើង​តាំងពី​មុន​ផ្ទុះ​ជំងឺ​នេះ​មក​ម្ល៉េះ​»​។

ឯកឧត្តម​ថា​« កុំ​ប្រើ​ពាក្យ​ថា​បិទ​វិហារ ឬ​សូ​រ៉ាវ តែ​ត្រូវ​ប្រើ​ពាក្យ​ថា​ផ្អាក​វិញ ព្រោះថា​ការ​នៅ​ក្នុង​ដំណាក់កាល​នេះ យើង​គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ថ្វាយបង្គំ ឬ​ពិធី​សាសនា និង​ការ​ឃោសនា​នៅ​តាម​សហគមន៍​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​ពលរដ្ឋ​ខ្មែរឥស្លាម​នៅ​តែ​ប្រតិបត្តិ​រៀងខ្លួន​នៅ​តាម​គេហដ្ឋាន​។​ហើយ​កម្ពុជា អាច​ជា​ប្រទេស​ក្រោយ​គេ​ផង ដែល​បាន​ផ្អាក​រាល់​ពី​ធិ​សាសនា​ឥ​ស្លា​ម​ទាំងនោះ សូ​ម្បី​តែ​ប្រទេស​មេ​សាសនា​ឥ​ស្លា​ម គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ផ្អាក​តាំងពី​មុនគេ​មក​ម្ល៉េះ​»​។

បើ​តាម​ឯកឧត្តម ឧស្ម័ន ហា​សាន់ ឲ្យ​ដឹង​ដែរ​ថា គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ខ្មែរឥស្លាម​៣០​រូប នឹង​ត្រូវ​ជ្រើសរើស អោយ​ចូលរួម​ជាមួយ​បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ជាមួយ​ក្រសួងសុខាភិបាល​។​គូសបញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ក្រសួងសុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19​មាន​ចំនួន ៥១ ករណី​ហើយ មាន​ស្រី​០៤​នាក់ ប្រុស ៤៧​នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ បារាំង​០២​នាក់ អង់គ្លេស ០៣​នាក់ កា​ណា​ដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់ ម៉ា​ឡេ​ស៊ី​១២​នាក់ ខ្មែរ​៣១​នាក់​៕

None



អត្ថបទបន្ទាប់


គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានទទួលជំនួយបន្តបន្ទាប់ពីព្រះមហាក្សត្រ និងសប្បុរសជនក្នុងស្រុក ដើម្បីទប់ទល់នឹងជំងឺ Covid-19

ក្រោយករណីឆ្លងជំងឺ កូវីដ១៩ បានរកឃើញ និងមានការកើនឡើងជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលគិតត្រឹមថ្ងៃទី២០ ខែមីនាឆ្នាំ២០២០ មានអ្នកឆ្ល…

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០២ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥៣ ករណីហើយ!

ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២១ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០២ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ