ចំពោះការចេញបទបញ្ជាឲ្យបិទនេះដែរ ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍។
មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ដែលបម្រើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលបិទបណ្ដោះអាសន្ននេះ ត្រូវធ្វើការងារតាមប្រព័ន្ធអនឡាញ ដើម្បីបន្តនិរន្តរភាពការងារ ។
គួររំឭកថា ក្រៅពីទីស្ដីការក្រសួងមហាផ្ទៃហើយ នៅមាន អគារកាណាឌីយ៉ា ហាង Predro នៅផ្លូវព្រះសីហនុ និងធនាគារកាថេយូណាយធីត សាខាផ្លូវសម្តេចប៉ានផងដែរ ដែលបានសម្រេចបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះករណីឆ្លងក្នុងសហគមន៍មក ខណៈផ្សារទំនើបអ៊ីអនភ្នំពេញបានបើកដំណើរការវិញហើយ។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២០មក រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣២ នាក់ហើយ ខណៈដែលអ្នកឆ្លងសរុបមានចំនួន៣៤៩នាក់ និងមានអ្នកជាសះស្បើយ៣០៦នាក់៕