អត្ថបទពាណិជ្ជកម្ម

ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា នៅកម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប


នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការដែលនៅក្រោយម៉ាកយីហោ ហើយការលះបង់ មោទនភាព និងការយកចិត្តទុកដាក់របស់ពួកគាត់នោះហើយ ដែលបានធ្វើឱ្យភេសជ្ជៈកូកា-កូឡាបន្តដំណើររីកចម្រើនរបស់របស់ខ្លួន នៅទូទាំងប្រទេស។
នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។
ដោយ

អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ភេសជ្ជៈ កូកា-កូឡា មានវត្តមានជា​ប្រចាំរាល់ថ្ងៃ ក្នុងសហគមន៍ខ្មែរ​ ទាំងក្នុង​ហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់ ដើម្បីធានាថាភេសជ្ជៈកូកា-កូឡាបន្តនៅជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

ដើម្បីជាការគោរពដល់បុគ្គលិកនិងដៃគូអាជីវកម្មទាំងនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នឹង​ចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ «នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ» ដោយងបង្ហាញពីបុគ្គលជាច្រើនដែលបានជួយធ្វើឱ្យកូកា-កូឡាបន្តដំណើរការ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍នានាទូទាំងប្រទេសបានយ៉ាងរលូន។

ខ្សែវីដេអូនោះមានបង្ហាញរឿងវាវរបស់ លោក សៅ គន្ធា ដែលជាបុគ្គលិកឆ្មើមម្នាក់របស់ក្រុមហ៊ុនកូកា-កូឡា និងមានតួនាទីក្នុងប្រតិបត្តិការដែល​ឱ្យអាជីវកម្ម ដំណើរការទៅមុខជារៀងរាល់ថ្ងៃ និងរឿងរ៉ាវ​របស់​ លោក ហ៊្គុយ ឈូងម៉េង ជាម្ចាស់ដេប៉ូឃ្លាំង ដែលការងារប្រចាំថ្ងៃរបស់គាត់បានជួយផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនកូកា-កូឡាជាមួយនឹងសហគមន៍របស់គាត់។

ដៃដែលជួយឲ្យកូកា-កូឡាបន្តដំណើរអាជីវកម្មទៅមុខជានិច្ច (បុគ្គលិក - ប្រតិបត្តិការ)

មុននឹងគ្រប់ដបឬកំប៉ុងនៃភេសជ្ជៈកូកា-កូឡានីមួយៗ បានដឹកទៅដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា គឺមានបុគ្គលិក របស់យើង ដែលការលះបង់របស់ពួកគាត់​ជួយ​ឱ្យអាជីវកម្ម​ដំណើរការឆ្ពោះទៅមុខជានិច្ច​។

ក្នុងនាមជាផ្នែកមួយនៃក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន កូកា-កូឡា បុគ្គលិកគ្រប់គ្រង​ឃ្លាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សាទុក រៀបចំ និងបញ្ជូនផលិតផលប្រកបដោយប្រសិទ្ធភាព ដែលសបញ្ជាក់ថាគ្រប់ដបភេសជ្ជៈកូកា-កូឡានៅកម្ពុជា ត្រូវបានផលិតដោយដៃខ្មែរ

ដៃខ្មែរទាំងនោះរួមមានដៃរបស់ លោក សៅ គន្ធា ប្រធានផ្នែកភស្តុភារ ដែលបានធ្វើការជាមួយក្រុមហ៊ុនកូកា-កូឡា អស់រយៈពេល ២២ ឆ្នាំមកហើយ។ ដើមឡើយ លោកបានចូលបម្រើការងារនៅក្រុមហ៊ុនកូកា-កូឡា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ហើយការងារ​របស់លោកបានលូតលាស់​ជាមួយនឹង​ក្រុមហ៊ុនដែរ ដោយសារ​តែ​មានការ​ប្ដេជ្ញាចិត្ត និង​ស្មារតីការងារជាក្រុម។

ក្នុងរយៈពេលជា​ច្រើនឆ្នាំមកនេះ លោក គន្ធា បានជួយឱ្យប្រតិបត្តិការដំណើរការទៅដោយរលូន ហើយមានមោទនភាព​ ដែល​មានស្មារតីខ្ពស់​ក្នុងការ​បំពេញការងារ​ជា​ក្រុម​ជាមួយនឹង​សហការីរបស់លោក ដែលមោទនភាពនេះក៏កើតមានចំពោះក្រុមគ្រួសារ​របស់លោកផងដែរ ជាពិសេស​គឺកូនស្រី​របស់គាត់ ដែលសម្ដែងមោទនភាព​ចំពោះអាជីពការងារ​របស់ឪពុក ហើយការងារនោះ ពិតជាមានន័យខ្លាំងណាស់ក្នុងរយៈពេលកន្លងទៅនេះ។

ដោយសារតែមានបុគ្គលិកឆ្នើមដូចជា លោក សៅ គន្ធា នេះហើយទើបក្រុមហ៊ុនកូកា-កូឡា បន្តរីកចម្រើនទៅមុខ តាមរយៈដៃខ្មែរ និងការប្តេជ្ញាចិត្តពី​មនុស្សគ្រប់គ្នា។

តស់ទស្សនារឿងរ៉ាវរបស់លោក សៅ គន្ធា ទាំងអស់គ្នាណា៖
https://www.youtube.com/watch?v=1SboSENo0nw

ដៃដែលចែករំលែកកូកា-កូឡាទៅដល់អតិថិជនផ្ទាល់ (អ្នកលក់រាយ - សហគមន៍)

ហាងតូចៗ និងអ្នកលក់រាយក្នុងភូមិឬសហគមន៍ នៅតែជាឆ្អឹងខ្នងនៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់អ្នកប្រើប្រាស់ទៅនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងពេលវេលាជួបជុំគ្នា។ នៅទូទាំងប្រទេសកម្ពុជា អ្នកលក់ដុំ និងអ្នកលក់រាយនៅក្នុងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ម៉ាកយីហោជាមួយសហគមន៍។ នៅពីក្រោយការបម្លាស់ទីនៃផលិតផល គឺមានក្រុមការងារដែលធ្វើការរៀងរាល់ថ្ងៃ ដើម្បីធានាថារាល់ភេសជ្ជៈកូកា-កូឡា បានដឹកជញ្ជូនទៅដល់ទីផ្សារ ហាងអាជីវកម្ម និងជាពិសេសអ្នកប្រើប្រាស់នៅទូទាំងប្រទេស។

លោក ហ៊្គុយ ឈួងម៉េង ជាម្ចាស់ដេប៉ូរបស់ភេសជ្ជៈកូកា-កូឡា ជិត ៣០ ឆ្នាំមកហើយ ដែលលោកបានក៏សាងអាជីវកម្មរបស់ខ្លួនឡើងបន្តិចម្តងៗតាមរយៈការតស៊ូ និងភាពជាដៃគូរយៈពេលវែង។ ដើមឡើយលោកបានចាប់ផ្តើមបើកអាជីវកម្មបោះដុំនៅដើមឆ្នាំ ២០០០ ហើយក៏បន្តរីកចម្រើនទៅមុខជាមួយកូកា-កូឡារហូតមក តាមរយៈការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ ហើយបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

មិនខុសអ្វីពីសហគ្រិនជាច្រើនរូបទៀតនោះទេ ដំណើរអាជីវកម្មរបស់លោកក៏បានជួបបញ្ហាប្រឈមដែរ ប៉ុន្តែដោយមើលឃើញ​ពីការ​កើនឡើង​ចំនួនអតិថិជន ហើយអាជីវកម្មក៏លូតលាស់​ ធ្វើ​ឱ្យ​លោកបង្កើនការប្តេជ្ញាចិត្តបោះជំនានទៅមុខ។ សព្វថ្ងៃនេះ លោក ឈូងម៉េង មានមោទនភាពចំពោះអាជីវកម្មដែលគាត់បានបង្កើតឡើង និងទំនាក់ទំនងប្រកបដោយការទុកចិត្តដែលលោក​បានកសាង​ឡើងនៅក្នុងសហគមន៍របស់គាត់។

ដំណើររឿងវាវរបស់លោក ឆ្លុះបញ្ចាំងឱ្យឃើញដូចគ្នា​ពីម្ចាស់អាជីវកម្មបោះដុំភេសជ្ជៈកូកា-កូឡាជាច្រើននាក់ផ្សេងទៀត​នៅទូទាំងប្រទេសកម្ពុជា ដែលដៃរបស់ពួកគាត់ជួយនាំភេសជ្ជៈកូកា-កូឡាបានទៅដល់គ្រប់ភូមិស្រុក ឃុំសង្កាត់ និងហាងលក់ភេសជ្ជៈនានា ដែលជា​ការ​​រំឭកឱ្យឃើញថា គ្រប់ដបភេសជ្ជៈកូកា-កូឡា គឺជាដំណើររឿងរបស់ខ្មែរ។

តស់ទស្សនារឿងរ៉ាវរបស់ លោក លោក ហ៊្គុយ ឈូងម៉េង ទាំងអស់គ្នាណា៖ https://www.youtube.com/watch?v=4SzdDaYl4LU

នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែជាភេសជ្ជៈធម្មតាមួយប៉ុណ្ណោះនោះទេ។ ភេសជ្ជៈកូកា-កូឡា បានបង្កប់នូវរឿងរ៉ាវជាច្រើនរបស់ប្រជាជនខ្មែរ ស្តែងឱ្យឃើញអំពីការលះបង់ និង មោទនភាពរបស់អ្នកដែលផលិត​ និងចែកចាយភេសជ្ជៈកូកា-កូឡា ។ អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ដៃរបស់ប្រជាជនខ្មែរ បានផ្សារភ្ជាប់ម៉ាកយីហោនេះជាមួយជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងសហគមន៍នានានៅទូទាំងប្រទេស ហើយខ្សែវីដេអូខ្លីៗនេះ ត្រូវបានផលិតឡើង ដើម្បី​អបអរសាទរ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់ពួកគាត់ ។ វីដេអូទាំងនេះ អបអរសាទរដល់អ្នក ដែលនៅពីក្រោយភេសជ្ជៈកូកា-កូឡានៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីបុគ្គលិក និងអ្នកបើកបរ រហូតដល់អ្នកលក់រាយ និងដៃគូហការដែលដៃ ភាពធន់ និងរឿងរ៉ាវរបស់ពួកគាត់ បានធ្វើឱ្យម៉ាកយីហោភសេជ្ជៈកូកា-កូឡា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរជារៀងរាល់ថ្ងៃ។

នៅក្នុងប្រទេសកម្ពុជា គ្រប់ភេសេជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ ហើយដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងៗខ្លួន ។




អត្ថបទបន្ទាប់


ធនាគារ ប៊្រីដ និងបុរី ចន្ទគីរី ចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់ដំណោះស្រាយឥណទានគេហដ្ឋានប្រកបដោយភាពបត់បែន

ធនាគារ ប៊្រីដ និងក្រុមហ៊ុន ISI គ្រុប ដែលជាក្រុមហ៊ុនមេរបស់ បុរី ចន្ទ គីរី បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ