ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព - Tough in Every Situation”។
លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី6 តុលា ឆ្នាំ2024 នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លង កាត់ ផ្លូវក្នុង សភាព លំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំង មកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12ក្រុម ដោយមានការ ប្រកួត ប្រជែងយ៉ាង ស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។ សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និងRMA Special Vehicles ។
សមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំង ម៉ាស៊ីន ដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំង ដែល ផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជា ប្រភេទបូមដ៏ទំនើប និងមាន បច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ ទៅតាមស្ថានភាពផ្លូវនីមួយៗនិង រក្សាលំនឹង របស់រថយន្ត មិនអោយ ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ ផាសុកភាព ក្នុងការបើកបរ។
សម្រាប់មានអតិថិជន ដែលមានចំណាប់អារម្មណ៍ក្នុង ការ បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖
- សាខាព្រះមុនីវង្ស 078 999 773
- សាខាព្រះមុនីវង្ស 078 999 773—សាខាទឹកថ្លា 095 939 9393សាខាទឹកថ្លា 095 939 939
- សាខាទូលសង្កែ 078 935 935
-សាខាជ្រោយចង្វារ 017 999 027
-សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
-សាខាបឹងបៃតង 099 999 747
-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883