កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ដល់ទី១៣ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ រូបភាព៖ PSM PAGE

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណៈរដ្ឋ​កូរ៉េ ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ​«​ឆ្ពោះទៅ​កាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​» ជាមួយ​លោក​ជំទាវ​បណ្ឌិត ហាក់ ចា​ហាន់​មូ​ន សហ​ស្ថា​និក​នៃ​សហព័ន្ធ​សន្តិភាព​សាកល​(UPF) និង​ឯកឧត្តម បាន គី​-​មូ​ន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២២​នេះ នឹង​មានការ​ចូលរួម​ពី​បណ្ដា​វាគ្មិន​សំខាន់​ៗ និង​អ្នកចូលរួម​មក​ពី​១៥៧​ប្រទេស ដើម្បី​ស្វែង​រកក្ដី​សង្ឃឹម​ក្នុង​ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ប្រកបដោយ​សន្តិវិធី​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​គូសបញ្ជាក់​ទៀត​ថា ក្រៅពី​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម បាន គី​-​មូ​ន នៅ​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល សម្ដេច ហ៊ុន សែន នឹង​មាន​ជំនួប​ជាមួយ​ឯកឧត្តម មូ​ន ជេ អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មាន កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ និង​ធ្វើការ​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ផង​ដែរ​។ ជាមួយ​គ្នា​នោះ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ កិច្ចប្រជុំ​កំពូល​នឹង​ប្រគល់​ជា​ផ្លូវការ​នូវ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​លើក​ទី​៥ ជូន​ដល់ សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រាប់​ភាព​ជា​អ្នកដឹកនាំ​ដ៏​ខ្ជាប់​ខ្ជាន់​របស់​សម្ដេច ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ ដែល​បាន​រួមចំណែក​ដល់​ដល់​ស្ថិរភាព ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សន្តិភាព​នៅ​កម្ពុជា និង​តំបន់​អាស៊ី​ទាំងមូល​។

សូម​បញ្ជាក់​ថា ដំណើរ​បំពេញ​ទស្សនៈកិច្ច របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅ​កាន់​សាធារណៈរដ្ឋ​កូរ៉េ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ដោយ​មានការ​អមដំណើរ​ដោយ ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ នៃ​រាជរដ្ឋាភិបាល និង​លោក​ជំទាវ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មួយ​ចំនួន​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសុខភាពពិភពលោកព្រមានថា មេរោគបំប្លែងខ្លួនអូមីក្រុងទម្រង់ថ្មី BA.2 នឹងរាលដាលពេញពិភពលោក

ព័ត៌មាន
អង្គការសុខភាពពិភពលោកព្យាករណ៍ថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលគេឲ្យឈ្មោះបច្ចេកទេសថា ប៊ីអេធូ (BA.2) នឹងចរាចរកាន់តែច្រើននៅទូទាំងពិភពលោក បើ…

តើកត្តាអ្វីជំរុញឲ្យបំណុលគ្រួសារនៅអាមេរិកកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅជាង១ទសវត្សរ៍មកនេះ ?

ព័ត៌មាន
ការសម្រុកនាំគ្នាទិញរថយន្ត និងផ្ទះបង់រំលស់បានជំរុញឱ្យប្រជាជនអាមេរិកជំពាក់បំណុលកាន់តែច្រើនឡើង ពោលគឺនៅឆ្នាំ២០២១ បំណុលគ្រួសារនៅសហរដ្ឋអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ