ទីផ្សារ​កាហ្វេ

ហាងកាហ្វេម៉ាកអង់គ្លេស Costa បិទទ្វារពីទីផ្សារកម្ពុជាស្ងាត់ៗ !


ហាងកាហ្វេ Costa ដែលជាម៉ាកល្បីមួយក្នុងចំណោមម៉ាកហាងកាហ្វេ អន្តរជាតិល្បីៗជាច្រើនរបស់ពិភពលោកនោះ បានសម្រេចដកខ្លួនចេញពីទីផ្សារកម្ពុជាយ៉ាងស្ងាត់ៗ បន្ទាប់ពីហាងកាហ្វេម៉ាកពីចក្រភពអង់គ្លេសមួយនេះ បានឈរជើងនៅកម្ពុជាបានប្រមាណ៥ឆ្នាំ។
ហាងកាហ្វេម៉ាកអង់គ្លេស Costa បិទទ្វារពីទីផ្សារកម្ពុជាស្ងាត់ៗ ! (https://www.tripadvisor.com/)
ដោយ

ការដកខ្លួនចេញពីទីផ្សារកម្ពុជា របស់ហាងកាហ្វេ Costa បានធ្វើឡើង ស្របពេលដែលបច្ចុប្បន្នទីផ្សារអាជីវកម្មដែលធ្លាប់គេចាត់ទុកថាជារបរចាត់ទឹកយកលុយនេះ បាននិងកំពុងមានសន្ទុះប៉ោងឡើងខ្លាំងគួរឲ្យកត់សម្គាល់។ 

បើតាមលោក ទេព វីរៈ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនមេនាំចូលហាងកាហ្វេ ម៉ាក Costa នេះ បានប្រាប់ខេមបូណូមីសថា  ហាងកាហ្វេនេះ ត្រូវបានក្រុមហ៊ុនសម្រេចបិទចោលតាំងពីឆ្នាំ២០១៨ មកម្លេះ។ ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន មេ ហាងកាហ្វេនេះ សុំមិនបញ្ជាក់ពីហេតុផលដែលបិទហាងរបស់ខ្លួននោះទេ គ្រាន់តែថា លោកទទួលស្គាល់ទីផ

តាំងពី​បើកដំណើរ​ការកាល​ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃបិទ​នៅចុងឆ្នាំ​២០១៨  ហាង​កាហ្វេ​Costa  មានតែ ៣ សាខា​នៅកម្ពុជា។ ក្នុងចំណោម​ហាង​កាហ្វេ​ម៉ាក​អន្តរជាតិល្បី​នៅកម្ពុជា ដូចជា Starbucks, The Coffee Bean & Tea Leaf, Gloria Jean ជាដើមនោះ ឃើញថា ហាងកាហ្វេ Costa ស្ថិត​ជា​ម៉ាក​ហាង​កាហ្វេ​អន្តរជាតិ​ល្បី​មួយ​ក្នុងចំណោមនោះ​ផងដែរ ខណៈគិតត្រឹម​ឆ្នាំ២០១៨ ហាង​កាហ្វេ​ Costa មាន ជិត ៤ ពាន់សាខា នៅ៣២ ប្រទេស និងមានប្រាក់​ចំណូល​ប្រមាណ ១,៧ ពាន់​លានដុល្លារអាមេរិក។ 

លោក ដួង តារា ស្ថាបនិក​កាហ្វេ​ Mister Brew ដែលជាម៉ាក​ក្នុង​ស្រុក​កំពុង​លេចធ្លោរ​មួយ​នៅកម្ពុជា បាន​លើកឡើងថា សព្វថ្ងៃនេះ ហាងកាហ្វេ​ម៉ាក​ក្នុងស្រុក​កំពុង​ពង្រីក​ខ្លួន​យ៉ាងលឿន​ក្នុងទីផ្សារ ដែលធ្វើ​ឲ្យ​ម៉ាក​ហាងកាហ្វេ​អន្តរជាតិ​ធំៗ​តាម​មិនទាន់ឡើយ។ ក្នុងនោះ ហាងកាហ្វេ​ម៉ាក​ក្នុង​ស្រុក ហាក់​មានប្រៀប​ច្រើន​លើការ​រើសបាន​ទីតាំង​ដែលមាន​សក្ដានុពល​។ លើសពីនេះទៀត ការកសាង​កេរ្ដិ៍ឈ្មោះហាង (Branding) និងការអភិវឌ្ឍ​គំរូអាជីវកម្ម​របស់​ហាងកាហ្វេ​ម៉ាក​ក្នុងស្រុក ក៏មាន​មិនចេញ​ហាង​កាហ្វេ​ម៉ាក​អន្តរជាតិ​ប៉ុន្មាន​នោះដែរ ខណៈដែល​តម្លៃវិញទៀតសោត គឺម៉ាក​ក្នុងស្រុក​រឹតតែ​មាន​ប្រៀបខ្លាំង​ជាង​ទៅទៀត។ 

យ៉ាងណាមិញ ទាក់ទង​នឹង​ការ​បិទទ្វារ​របស់​ហាងកាហ្វេ ម៉ាក Costa នៅកម្ពុជា ក៏ត្រូវបាន​ស្ថាបនិក ហាង​កាហ្វេ Mister Brew រូបនេះ ក៏បាន​គូសបញ្ជាក់​ផងដែរថា មាន​ហេតុផល​ធំៗ​៤ យ៉ាង ដែលអាច​ធ្វើឲ្យ​ម៉ាកហាងកាហ្វេ​បរទេស​មួយនេះ​សម្រេច​ដកខ្លួន ពីកម្ពុជា។ ទី១​ គឺ​កត្តា​តម្លៃកាហ្វេ​លក់​លើទីផ្សារ​មានខ្ពស់ជាង​ហាងកាហ្វេ​នានា ពិសេស​ខ្ពស់ជាង​ហាង​កាហ្វេ​ម៉ាក​ក្នុងស្រុក។ ទី២ គឺរសជាតិ មិន​ត្រូវ​តាម​ការចូលចិត្ត​របស់​ប្រជាជន​ក្នុងស្រុក។ ទី៣ ខ្វះ​ភាពច្នៃប្រឌិត ហាង​កាហ្វេ​ Costa មិនមាន​ការតុបតែងហាង និងបរិយាកាស ដែល​ផ្សាភ្ជាប់​នឹង​វប្បធម៌​របស់ខ្មែរ។ និងទី៤ គឺ​និន្នាការ​គាំទ្រ​ម៉ាក​ផលិតផល​ក្នុងស្រុក​របស់​ពលរដ្ឋ​កម្ពុជា​កំពុង​មាន​សន្ទុះ​កើនឡើងកាន់តែខ្លាំង។ 

គួរបញ្ជាក់ថា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ទីផ្សារ​កាហ្វេ​កម្ពុជា​កំពុង​មាន​កំណើន​កើនឡើង​ខ្លាំង ដោយគេសង្កេត​ឃើញមាន ហាង​កាហ្វេ​ទាំងក្នុងស្រុក និងក្រៅស្រុក​បានរីកដុះដូចផ្សិត។ ទោះយ៉ាងណា ក្នុងនោះ ក៏មាន​អ្នកខ្លះដួល​ងើបលែងរួច អ្នកខ្លះ​នៅឈរជើង​ទាំង​ត្រដាបត្រដួស និងអ្នក​ខ្លះទៀត ក៏​កំពុង​កើបលុយ​ពី​របរនេះដែរ។ បើតាម​អ្នកជំនាញ ធ្លាប់អះអាងថា ដ្បិតថា ហាងកាហ្វេ កើតច្រើន​ក៏ពិតមែន ប៉ុន្ដែ គេសង្កេតឃើញ​មនុស្សវ័យក្មេង​ ពិសេស​យុវជន កាន់តែច្រើន​ចាប់ផ្ដើម​ចេះ​ទទួលទាន​កាហ្វេ។ ប៉ុន្ដែ ដើម្បី​ជោគជ័យ ក្នុងទីផ្សារនេះ ភាពច្នៃប្រឌិត ទាំងលើ​គុណភាព​រសជាតិ និង​ការ​រៀបចំ​តុបតែង​ហាង​គឺកត្តា​សំខាន់​បំផុត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០១៩ ខ្មែរ​ពីររូប​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​អាយុ​ក្រោម​​៣០ របស់​ទស្សនាវដ្ដី Forbes

ព័ត៌មាន
រៀងរាល់ឆ្នាំ​ ទស្សនាវដ្ដី​សេដ្ឋកិច្ច​ដ៏ល្បី​របស់​ពិភពលោក គឺទស្សនាវដ្ដី Forbes ផ្សាយ​នូវ​បញ្ជី​សហគ្រិន​ឆ្នើម​អាយុក្រោម ៣០ឆ្នាំ មកពីទូទាំង​ត…

អេស៊ីលីដា រំពឹងប្រាក់ចំណេញ ១០០ លានដុល្លារ នៅឆ្នាំនេះ ខណៈឆ្នាំមុនចំណេញបាន ៨៤ លានដុល្លារ

ព័ត៌មាន
អេស៊ីលីដា ដែលជាធនាគារធំជាងគេមួយនៅកម្ពុជានោះ រំពឹងថា ប្រាក់ចំណេញរបស់ខ្លួន នឹងកើនឡើងដល់១០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ ពោលគឺ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ