តំបន់មជ្ឈិមបូព៌ា

តើសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលក្នុងវិបត្តិដែរ ឬទេ ក្រោយផ្ទុះការប៉ះទង្គិចរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់?


សេដ្ឋកិច្ចពិភពលោកមិនទាន់ងើបរួចពីវិបត្តិ ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងមហាយក្សអាម៉េរិក និងចិនផង ស្រាប់តែទទួលបន្ទុកមួយបន្ថែមទៀត គឺការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ បញ្ហានេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានស្មុគស្មាញ និងគ្មានភាពច្បាស់លាស់ក្នុងការងើបឡើងវិញ។ តើសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលក្នុងវិបត្តិដែរ ឬទេ ក្រោយផ្ទុះការប៉ះទង្គិចរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់?
តំបន់មជ្ឈិមបូព៌ា
ដោយ

លោក ព្យែរ អូលីវីយេ ហ្គោរីនសា (Pierre-Olivier Gourinchas) ទីប្រឹក្សាសេដ្ឋកិច្ចរបស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានប្រាប់អ្នកសារព័ត៌មានថា ហានិភ័យ នៃការធ្លាក់ចូលក្នុងវិបត្តិ​របស់​សេដ្ឋកិច្ច​សកល គឺមានក្នុងកម្រិតតិចតួចណាស់។ ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា ការគំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ចសកលនៅតែបន្តកើតមានប្រសិនបើមានការកើនឡើង​ភាពតានតឹងនៅតំបន់​មជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយការព្យាកររបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានធ្វើឡើងមុនពេលមិនទាន់មានការផ្ទុះការវាយបកសងសឹករបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដែលបានប្រើដ្រូន និងមីស៊ីលវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ពរបស់អ៊ីស្រាអែល។

យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ពិភពលោកកំពុងទទួលបានដំណឹងល្អ ដោយសារតែសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងសេដ្ឋកិច្ច​នៅទីផ្សារ​សំខាន់ៗនានា​កំពុងរីកចម្រើន ស្របពេលដែលអត្រាអតិផរណាបានធ្លាក់ចុះលឿនជាង​ការរំពឹងទុករហូត​មកដល់​ពេល​ថ្មីៗនេះ បើទោះបីជាអឺរ៉ុបប្រឈមនឹងការបន្តទទួលបានកំណើនទាបយ៉ាងណាក៏ដោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះបានព្យាករថា នៅក្នុង​ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខ ពិភពលោកនឹងទទួលបានកំណើនសេដ្ឋកិច្ច​ក្នុងរង្វង់​៣,២%​ដូចគ្នា។

ការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិនេះ គឺបានបូកបញ្ចូលនូវហានិភ័យផ្សេងៗ​រាប់ចាប់តាំងពីកត្តា​អស្ថិរភាពភូមិសាស្ត្រនយោបាយ ជាមួយនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា ផលរំខាននៅសមុទ្រក្រហម ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ ប៉ុន្តែការព្យាករនេះនៅ​មិនទាន់រាប់បញ្ចូល​ព្រឹត្តិការណ៍ចុងក្រោយ ពោលគឺការបើកការវាយប្រហារសងសឹលរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបាន​វាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួនកាលពីចុងសប្តាហ៍មុននោះទេ។

លោកស្រី ជីតា ហ្គូភីណាត (Gita Gopinath) នាយករងមូលនិធិរូបិយវត្ថុអន្តរជាតិ ​បាននិយាយកាល​ពីថ្ងៃ​អង្គារ៍ថា ហានិភ័យភូមិសាស្ត្រនយោបាយ គឺជាការព្រួយបារម្ភដ៏ធំ ដ្បិតវាអាចបង្កផលប៉ះពាល់​ដល់​តម្លៃប្រេងក្នុងតម្លៃដ៏មហិមា ប្រសិនបើជម្លោះរីកប៉ោងកាន់តែធំឡើងៗ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing គ្រោងនាំឡានហោះមកកាន់តំបន់អាស៊ី នៅឆ្នាំ២០៣០

លោក ថូត ស៊ីត្រុន (Todd Citron) ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Boeing បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី១៩ ខែមេសា…

IMF ព្យាករថា អាស៊ីនឹងរួមចំណែក៦០% ក្នុងកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ខណៈឥណ្ឌានឹងរួមចំណែកធំជាងគេ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា អាស៊ីបានដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ បើតាមការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ