តើការលាលែងរបស់ប្រធានាធិបតីវៀតណាមប៉ះពាល់ដល់អាជីវកម្មយ៉ាងដូចម្តេច?

តើការចុះចេញពីតំណែងរបស់ប្រធានាធិបតីវៀតណាមថ្មីៗនេះ អាចនឹងប៉ះពាល់ដល់បរិយាកាសធុរកិច្ចក្នុងស្រុកដែរ ឬទេ?


ក្រោយពេលដែលប្រទេសវៀតណាម បើកការប្រឆាំងនឹងអំពើពុករលួយទ្រង់ទ្រាយធំ ដោយបានឈានទៅដល់ការរុះរើតំណែងប្រធានាធិបតីនោះ កាលពីសប្តាហ៍មុន បញ្ហាដ៏ក្ដៅគគុកនេះ ក៏បានធ្វើឱ្យមានភាពរង្គោះរង្គើក្នុងជួរមេដឹកនាំនយោបាយ និងធុរកិច្ចរបស់ប្រទេសនេះផងដែរ។ ការណ៍នេះធ្វើឱ្យអ្នកវិភាគខ្លះគិតថា ការរុះរើក្បាលម៉ាស៊ីនធំៗរបស់រដ្ឋាភិបាលក្រុងហាណូយ អាចប៉ះពាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុ រោងចក្រ និងអាជីវកម្មធំៗក្នុងប្រទេសវៀតណាម និងក៏ដូចជាសន្ទុះសេដ្ឋកិច្ចវៀតណាមទាំងមូលផងដែរ។
តើការចុះចេញពីតំណែងរបស់ប្រធានាធិបតីវៀតណាមថ្មីៗនេះ អាចនឹងប៉ះពាល់ដល់បរិយាកាសធុរកិច្ចក្នុងស្រុកដែរ ឬទេ?

ប៉ុន្តែក៏មានដែរអ្នកវិភាគខ្លះទៀតជឿថា អាជីវកម្ម និងសេដ្ឋកិច្ច នឹងដំណើរការទៅធម្មតា។ នេះបើតាមបទវិភាគមួយពីសារព័ត៌មានជប៉ុន Nikkei។ តើការបោសសំអាតអំពើពុករលួយនៅក្បាលម៉ាស៊ីនប្រទេសក្បែរខាងកម្ពុជាមួយនេះ ពិតជាធ្វើឱ្យរង្គោះរង្គើដល់សេដ្ឋកិច្ចមែន ឬយ៉ាងណា?

អ្នកវិភាគខ្លះព្យាករថា ក្រុមហ៊ុន សារអាជីវកម្មនានា គឺនឹងមានសភាពដូចធម្មតា ព្រោះថាគោលការណ៍គ្រប់គ្រងដោយបក្សកុម្មុយនិស្តវៀតណាម គឺនឹងមិនលូកដៃចូលក្នុងឯកជនភាពនៃក្រុមហ៊ុនអាជីវកម្មទាំងនោះទេ ដែលនេះផ្ទុយស្រឡះពីការគ្រប់គ្រងរបស់ប្រទេសចិន។ ហេតុនេះការរុះរើបោសសំអាតក្បាលម៉ាស៊ីនដឹកនាំធំៗដូចបានរៀបរាប់ខាងលើ អនុញ្ញាតឱ្យសេដ្ឋកិច្ចមានសន្ទុះរីកចម្រើនតទៅមុខទៀតដូចធម្មតា។

ដោយឡែក អ្នកវិភាគផ្សេងទៀតយល់ឃើញថា រដ្ឋាភិបាលខ្លួនឯងមិនដូចជាមិនមានបញ្ហាឡើយ តែបញ្ហានៅត្រង់ថា អ្នកវិនិយោគ និងអ្នករកស៊ីនៅវៀតណាមខ្លួនឯងទៅវិញទេ ដែលព្រួយបារម្ភ ពិសេសអ្នកវិនិយោគដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការណ៍នេះកំពុងធ្វើឱ្យសកម្មភាពវិនិយោគ ការប្រមូលធាតុចូល និងដេញថ្លៃ ក្នុងគម្រោងវិនិយោគអសកម្មជាងមុន។

ទាំងនេះហើយ ទោះចង់ឬមិនចង់វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍មួយនេះ ខណៈពេលដែលវៀតណាមបានក្លាយទៅជាខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនធំៗរាប់ចាប់ពីក្រុមហ៊ុនលំដាប់ពិភពលោក Apple រហូតដល់ក្រុមហ៊ុនគ្រឿងសង្ហារឹម អាយគៀ (IKEA)។

មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើយ ចំពោះយុទ្ធនាការបោសសំអាតអំពើពុករលួយនៅវៀតណាម កាលពីឆ្នាំមុនៗក៏មានករណីជាច្រើនកើតឡើងដែរ គ្រាន់តែមិនមែនក្នុងជួរក្បាលម៉ាស៊ីនដឹកនាំធំៗ ដូចនេះហើយ អ្នកវិនិយោគវៀតណាមចាប់ផ្តើមមានការប្រុងប្រយ័ត្នខ្លះៗហើយកន្លងមក។ ទើបតែនៅឆ្នាំនេះប៉ុណ្ណោះដែល វិនិយោគគិន ផ្តើមភ្ញាក់ផ្អើល និងរង្គោះរង្គើខ្លាំងជាងមុន ក្រោយការចុះចេញរបស់ប្រធានាធិបតី និងឧបនាយករដ្ឋមន្ត្រី២រូប បន្តបន្ទាប់គ្នា។
ក្រុមអ្នកវិភាគបាននិយាយថាវិនិយោគិន បានចាត់ទុកបុរសទាំងបីនាក់នេះថា ជាអ្នកសម្របសម្រួល ដែលអាចទុកចិត្តបាន ខណៈដែលសេដ្ឋកិច្ចរបស់វៀតណាមបានរីកចម្រើនខ្លាំងក៏ដោយសារតែលោក ង្វៀន ស៊ូនហ្វុក ដែលទើបតែលាលែងពីតំណែងថ្មីៗនេះដែរ។ ពួកគេជឿថា អ្នកមកថ្មីទំនងជាមិនងាយនិយាយគ្នាដូចអ្នកចាស់ទាំងបីរូបនេះឡើយ។

ពិសេសនៅស្របពេលដែល ដំណឹងលេចធ្លាយមកថា អ្នកដែលអាចស្នងតំណែងជាប្រធានាធិបតីវៀតណាម គឺរដ្ឋមន្ត្រីក្រសួងសន្តិសុខ។ ប្រសិនបើការផ្លាស់ប្តូរបែបនេះកើតឡើងមែន អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅវៀតណាម និយាយថា វានឹងក្លាយជាការផ្លាស់ប្តូរពីការអនុវត្តម៉ាក្រូសេដ្ឋកិច្ចដែលមានកន្លងមករបស់ ស៊ូនហ្វុក ទៅជារដ្ឋបាលដែលគ្រប់គ្រងកាន់តែខ្លាំងឡើង ដោយអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខ ដែលផ្តល់អាទិភាពខ្ពស់លើការអនុវត្តច្បាប់។

សូមជម្រាបថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើង៨%ក្នុងឆ្នាំ២០២២ទោះបីជាបានឆ្លងកាត់ពេលវេលាដ៏លំបាក ជាមួយនឹងកំណើនទាបកាលពីឆ្នាំ២០២១ក៏ដោយ ដែលកាលនោះ រោងចក្រជាច្រើនបានបិទដោយសារការរាតត្បាតកូវីដ១៩៕




អត្ថបទបន្ទាប់


សាជីវកម្មធនាគារជប៉ុនដ៏ធំមួយ SMBC ចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំសាជីវកម្មធនាគារជប៉ុនដ៏ធំមួយ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (SMBC)ដែលពោរពេញដោយបទពិសោធន៍ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ទាំងក្នុង និ…

ប្រមុខអង្គការណាតូទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងថា ជាការអុជអាលនាំភ្លើងសង្គ្រាមសម្រាប់តំបន់អាស៊ី

ព័ត៌មាន
អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូ លោក ជេន ស្តូលេនបឺក(Jens Stoltenberg) បានចាប់ផ្តើមទស្សនកិច្ចមកកាន់តំបន់អាស៊ី ដោយលោកបានមកដល់ទឹកដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ