អ្នកឆ្លង​កូវីដ-១៩នៅកម្ពុជា

៦៥៥នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៣ ខែមេសា


យ៉ាងហោចណាស់ មានករណីឆ្លងថ្មី កូវីដ-១៩ ចំនួន ៦៥៥នាក់ ត្រូវបានកម្ពុជារកឃើញនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ដោយចំនួននេះនៅតែបន្ដមានខ្ពស់ មិនទាន់ស្រាកស្រាន្ដនៅឡើយទេ។ ក្នុងនោះ ចំណោមអ្នកដែលបានឆ្លងថ្មីនេះ មានតែម្នាក់ប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈទាំងអស់។ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាល។
៦៥៥នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៣ ខែមេសា
ដោយ

ក្នុងចំណោម​នោះ ករណីរកឃើញ​នៅរាជធានីភ្នំពេញ​មាន ៥២២ករណី, ខេត្តព្រះសីហនុ ១១៣ករណី, កណ្ដាល៥ករណី, កំពង់ចាម៣ករណី, កែប៣ករណី, មណ្ឌលគិរី១ករណី, កំពង់ស្ពឺ១ករណី និងត្បូងឃ្មុំ១ករណី។ ទន្ទឹមនឹងនេះ ក៏មាន​អញនកជាសះស្បើយថ្មី​ចំនួន ២២៤នាក់​ផងដែរ។

​សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៣ ខែមេសា ចំនួន​អ្នកឆ្លងកូវីដ-១៩ សរុប​ដែលកម្ពុជា​បានរកឃើញ​មាន​ ៨.៨៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន៥.៦៣៣នាក់ និងអ្នកស្លាប់​មាន ៦១នាក់ហើយ។

ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ សូមបន្ដ​រួមគ្នា​គោរពតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់​ការចម្លងមេរោគ​កូវីដ-១៩ ដែលកំពុងរាតត្បាត​ដ៏ខ្លាំងក្លានេះ។ អ្វីដែល​សំខាន់បំផុតនោះ គឺកុំភ្លេចឲ្យសោះ នូវវិធានការ​៣កុំ ៣ការពារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដីជាង២ហិកតា នៅខេត្តតាកែវ សម្រាប់សង់កន្លែងបូជាសពអ្នកកើតកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ជូនដីមួយកន្លែង ទំហំជាង ២ហិកតា នៅក្នុងខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព អ្នកកើតកូវីដ-១៩។…

បុរសខ្លាំងពីរនាក់នេះ ប្រកាសមិនចូលរួមកិច្ចប្រជុំពូលអាស៊ាន ដែលនឹងពិភាក្សាលើវិបត្តិភូមា នៅថ្ងៃសោរ៍សប្ដាហ៍នេះទេ!

ព័ត៌មាន
បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានប្រកាសថានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃសៅរ៍ចុងសប្ដាហ៍នៅទីក្រុងចាកាតាប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ