ជំងឺរាតត្បាតកូវីដ១៩

របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា ជំងឺរាតត្បាតកូវីដ១៩ ទាញទម្លាក់អត្រាសង្ឃឹមរស់របស់មនុស្សទូទាំងពិភពលោក


ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ស្ថានប័ន សិក្សាពីជំងឺរាតត្បាតសកល មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានរកឃើញទៀត កូវីដ១៩ មិនត្រឹមតែធ្វើឲ្យអត្រាមរណភាពកើនឡើងទេ ប៉ុន្ដែ វាក៏ធ្វើឲ្យអត្រាសង្ឃឹមរស់របស់មនុស្សនៅទូទាំងពិភពលោក មានការធ្លាក់ចុះដែរ ពោលគឺតាមការស្រាវជ្រាវ រកឃើញថា អ្នកដែលកើតនៅក្នុងអំឡុងឆ្នាំ២០២០ ដែលមានមេរោគកូវីដ១៩ចាប់ផ្ដើមរាតត្បាតនោះ គឺប្រឈមនឹងការឆាប់ស្លាប់ជាងអ្នកដែលកើតឆ្នាំ២០១៥ទៅទៀត។ តើហេតុអ្វីក៏ក្រុមអ្នកវិទ្យាសាស្ត្រមានការអះអាងយ៉ាងដូច្នេះ?
ក្រុមគ្រូពេទ្យកំពុងតែព្យាបាលជំងឺកូវីដ១៩នៅមន្ទីពេទ្យ
ដោយ

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​អត្រា​មរណភាព​របស់​មនុស្ស​ក្នុង ពិភពលោក​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​២០២០ និង​បន្ដ​ដល់​ឆ្នាំ​២០២១​នេះ​។ ជាក់ស្ដែង គិត​មក​ទល់​ពេល​នេះ អត្រា​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក​បាន​ហក់​ឡើង​ដល់​ទៅ​ជាង ២០០​លាន​នាក់​ហើយ និង​ករណី​ស្លាប់​វិញ​មាន​ដល់​ទៅ​ជាង​៤​លាន​នាក់​។ យ៉ាងណាមិញ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ស្ថាន​ប័ន សិក្សា​ពី​ជំងឺ​រាតត្បាត​សកល ដែល​បាន​សិក្សា​ទៅ​លើ​ក្រុម​មនុស្ស​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​២០២០ ក្នុង​ចំណោម​២៥​ប្រទេស​ក្នុង​ពិភពលោក បាន​រក​ឃើញ​ថា ពួក​គេ​ទាំងនោះ មាន​អត្រា​សង្ឃឹមរ​ស់ទាប​ជាង អ្នក​ដែល​បាន​កើត​កាលពី​ឆ្នាំ​២០១៥​ទៅ​ទៀត​។ ក្នុង​ន័យ​នេះ គេ​ចង់​សំដៅ​ទៅ​ដល់​មនុស្ស ដែល​កើត​នៅ​ឆ្នាំ​២០១៥ ពោល​គឺ​នៅ​មុន​ពេល​មាន ជំងឺ​កូ​វី​ដ​១៩​រាតត្បាត អាច​មាន​អត្រា​រស់នៅ​បាន​យូរ​ជាង អ្នក​ដែល​កើត​នៅ​ឆ្នាំ​២០២០ គ្រា​ដែល​កូ​វី​ដ​១៩​កំពុង​រាតត្បាត​។

តើ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​កំណត់​អត្រា​សង្ឃឹម​រស់​នេះ​បាន​ដោយ​មើលទៅ​លើ​កត្តា​អ្វីខ្លះ?

អត្រា​សង្ឃឹម​រស់ សំដៅ​ទៅ​លើ​ចំនួន​ឆ្នាំ​ជា​មធ្យម​ដែល​ទារក​ទើបនឹង​កើត អាច​រំពឹង​ថា នឹង​មានជីវិតរ​ស់បាន​យូរ ឬ​ឆាប់ ធៀប​នឹង​អត្រា​មរណភាព​ជា​ធ​ម្យ​ម​របស់​មនុស្ស​ក្នុង​នៅ​ពេល​ដែល​ទារក​នោះ​កើត​។ អត្រា​សង្ឃឹម​រស់ ត្រូវ​បាន​គេ​ពិនិត្យ​មើល​លើ កម្រិត​សុខភាព​របស់​មុ​ស្ស និង​កត្តា​ផ្សេង​ៗ​ទៀត​ដែល​ជួយ​ឲ្យ​មនុស្សរ​ស់បាន​យូរ ដូច​ជា​បរិស្ថាន​ជុំវិញ​ខ្លួន និង​កត្តា​ចំណីអាហារ​ជាដើម​។

ជាក់ស្តែង បើ​តាម​របាយការណ៍​សិក្សា​របស់​ស្ថាន​ប័ន សិក្សា​ពី​ជំងឺ​រាតត្បាត​សកល​ដដែល​នេះ បង្ហាញ​ថា អត្រា​សង្ឃឹម​រស់នៅ​ពេល​កំណើត បាន​ធ្លាក់​ចុះ​នៅ ២៧​ប្រទេស​ក្នុង​ចំណោម​២៩​ប្រទេស នៅ​រវាង​ឆ្នាំ ២០១៩​ដល់​ឆ្នាំ​២០២០ គ្រា​ដែល​ជំងឺ​កូ​វី​ដ​១៩​កំពុង​ចរាចរណ៍​យ៉ាង​សកម្ម​។ 

បើ​មើលទៅ​លើ ការ​កើនឡើង​នៃ​អត្រា​មរណភាព​វិញ ឃើញ​ថា​នៅ​អា​មេ​រិ​ក មាន​ភាគច្រើន​កើត​មាន​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ ដែល​កំពុង​មានការ​ងារ​ធ្វើ និង​អ្នក​ដែល​មាន​អាយុ​ក្រោម ៦០​ឆ្នាំ​។ ចំណែក​នៅ​អឺរ៉ុប​ការ​ស្លាប់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ គឺ​មាន​ក្នុង​អត្រា​កើន​ខ្ពស់ នៃ​អត្រា​មរណភាព​អំឡុង​កូ​វី​ដ​១៩​។

សូម​ជម្រាប​ដែរ​ថា របាយការណ៍​សិក្សា​ដដែល​បាន​ព្រមាន​ពី​ការ​ដែល​អត្រា​សង្ឃឹមរ​ស់រប​ស់មនុស្ស នឹង​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​ចរាចរណ៍​នៅ​ក្នុង​ពិភពលោក ខណៈ​ដែរ​មនុស្ស​មិន​អាច​សម្រប​ខ្លួន និង​មិន​អាច​រស់នៅ​ជាមួយ​វា​បាន​៕

None



អត្ថបទបន្ទាប់


វៀតណាមចាប់ផ្ដើមបន្ធូរបន្ធយវិធានការរឹតត្បិតកូវីដ១៩ ដើម្បីសង្គ្រោះអាជីវកម្មកំពុងដុនដាប

រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ៣០ កញ្ញានេះ បានដាក់ចេញនូវវិធានការបន្ធូយបន្ថយការរឹតត្បិតវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដើម្បីឲ្យមានសកម្មភាពអាជី…

ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រ «គ្មានកូវីដ ឬ Zero-Covid»

ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រគ្មានកូវីដ ឬហៅ Zero-Covid ដោយសាងសង់មជ្ឈមណ្ឌលចត្តាឡីស័កដ៏ធំសម្រាប់អ្នកដំណើរមកពីបរទេស។ ប្រទេសចិន បានចំណាយទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ