សេដ្ឋកិច្ច​កម្ពុជា​ប៉ះពាល់​ដោយសារ​កូវីដ-១៩

កូវីដ-១៩ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់កម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានអះអាងថា ការរាតត្បាត​នៃជំងឺឆ្លង​ជា​សកល​កូវីដ-១៩ មិនត្រឹមតែ​ធ្វើឲ្យប្រទេសកម្ពុជា រងការប៉ះពាល់អវិជ្ជមាន​លើ​បញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន និងសមិទ្ធផលសង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែ បញ្ហា​កូវីដ-១៩ នេះ វាក៏នឹងទាញ​បន្ថយល្បឿន​ដល់ដំណើរការ​អភិវឌ្ឍរបស់កម្ពុជា ជាពិសេសនឹង​អាចពន្យារ​ពេលនៃ​ការឈាន​ទៅសម្រេច​បាននូវ​ចក្ខវិស័យរបស់​កម្ពុជា ក្នុងការប្រែក្លាយ​ខ្លួនជាប្រទេសមាន​ចំណូលមធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ និងជាប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

យោងតាម​លទ្ធផល​នៃសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នាពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា សេដ្ឋកិច្ច​កម្ពុជា​​នៅឆ្នាំ២០២០ ត្រូវបាន​គេប៉ាន់ប្រមាណ​ថា នឹងមានកំណើន​អវិជ្ជមាន​​ក្នុងអត្រា -១,៩% ហើយ​ត្រូវបាន​ព្យាករថា នឹង​ងើបឡើងវិញ​នៅឆ្នាំ២០២១ ក្នុងកំណើន​​រង្វង់ ​៣,៥% ដែលនឹងធ្វើឲ្យ​ផលិតផល​​ក្នុងស្រុក​​សរុប​​របស់​កម្ពុជា សម្រេចបាន​ប្រមាណ ២៩ពាន់​​លាន​​ដុល្លារអាមេរិក ស្របពេលដែល ផលិតផល​​ក្នុងស្រុក​​សរុប​​សម្រាប់មនុស្ស​​ម្នាក់ ត្រូវបាន​រំពឹងដែរថា នឹងកើន​ដល់ ១.៧៧១ ដុល្លារ នៅឆ្នាំ២០២១ ដែលកើន​ឡើងពី​ ១.៦៨៣ដុល្លារ​ក្នុង​ឆ្នាំ២០២០។

នៅឆ្នាំ២០២០ ​វិស័យ​សំខាន់​មួយចំនួន​ ដែលគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ត្រូវបាន​រំពឹងថា នឹងមានអត្រាកំណើន​​អវិជ្ជមាន តួយ៉ាង កំណើន​វិស័យឧស្សាហកម្ម​រំពឹងថា នឹងមាន -២,២% វិស័យ​សេវាកម្ម​មាន​ -៣% និងវិស័យ​កសិកម្មវិញ រំពឹងថា​នឹងមាន​កំណើន​ជាវិជ្ជមាន​ប្រមាណ០,៩%។

ទោះយ៉ាងណា សម្រាប់​ឆ្នាំ២០២១ កំណើន​នៃវិស័យទាំងនេះ ត្រូវបាន​រំពឹងថា នឹង​មាន​វិជ្ជមាន​ត្រឡប់មកវិញ​ដោយ​វិស័យឧស្សាហកម្ម​រំពឹងថា នឹងកើន ៤,១% វិស័យ​សេវាកម្ម កើន​៣,៦% និងវិស័យកសិកម្ម​នឹងកើនដល់ ១,៦%។ ចំពោះអត្រា​អតិផរណាប្រចាំឆ្នាំវិញ នៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ក្នុងអត្រា​ ៣,១% រីឯទុនបម្រុង​អន្តរជាតិសរុប​វិញ រំពឹងថា នឹងកើនដល់ទៅប្រមាណ ១៧ ពាន់លាន​ដុល្លារអាមេរិក ដែលធានា​ដល់​ការនាំចូល​បានដល់ ៨ខែ។

ទាក់ទង​នឹង​ការខ្ចី​បំណុល​ពីបរទេសវិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កំណត់ពិដានខ្ចីប្រាក់​ពីដៃគូអភិវឌ្ឍន៍វិញ សម្រាប់​ឆ្នាំ២០២១ ដោយបាន​កំណត់​ទំហំ​នៃការ​ខ្ចី​ក្នុង​កម្រិត ​១.៥០០​លាន SDR ឬស្មើ​នឹង​ប្រមាណ​ជាង ២.១០០ លាន​ដុល្លារ​អាមេរិក គឺមានការកើន​ឡើង​ត្រឹមតែ​ជាង ១៤០លាន​ដុល្លារ​ធៀបនឹង​ឆ្នាំ២០២០។

សូមបញ្ជាក់ដែរថា ក្នុងកាលៈទេសៈ​នៃវិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ ដែលបង្កឡើងដោយបញ្ហា​កូវីដ-១៩ នេះ ឃើញថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅឆ្នាំ២០២០ ត្រូវបាន​បាន​អន្តរជាតិ​ធំច្រើន​បានព្យាករថា គឺនឹង​មាន​កំណើន​អវិជ្ជមាន ពោលគឺ មានកំណើនដក តែម្ដង។ តួយ៉ាង ស្ថាប័ន​មូលនិធិអន្តរជាតិ​ IMF បានព្យាករចុងក្រោយនេះថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងមាន -២,៨% ខណៈធនាគារ ADB ព្យាករថា នឹងមាន -៤% រីឯ​ធនាគារពិភពលោកវិញ ព្យាករថា នឹងមាន -២%៕

None



អត្ថបទបន្ទាប់


បាគង ប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ត្រូវបានធនាគារជាតិប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ!

ធនាគារជាតិនៃកម្ពុជាប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ដែលប្រព័ន្ធថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់សេវ…

នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជ សាស្ត្រ​អេស៊ីលីដា(AIB) ទោះមានកូវីដ-១៩ យាយីក្តី!

និស្សិតចំនួន ២៩១ នាក់ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) បានបញ្ចប់ការប្រលងថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ វគ្គ១ ជំនាញហិរញ្ញវត្ថុ និងធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ