បរិស្ថាន

សត្វក្រពើភ្នំ ប្រឈមនឹងការគំរាមកំហែងប្រមាញ់យកស្បែក នេសាទដោយខ្សែភ្លើងឆក់


សត្វក្រពើភ្នំគឺជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងប្រឈមនឹងការគម្រាមកំហែងពីការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំជាដើម។
សត្វក្រពើភ្នំ (រូបភាព៖ WWF)
ដោយ

យោងតាមទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរី ហើយបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជមានដូចជាសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត ។

ទាក់ទិននឹងបញ្ហានេះរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

លោកនេត្រ ភក្រ្តា បានបន្ថែមថាបន្ថែមថាក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។ ហេតុនេះដើម្បីកិច្ចការពារសត្វទាំងនេះឱ្យនៅគង់វង្សតទៅមុខទៀតនោះក្រសួងចាំបាច់ត្រូវសហការជាមួយដៃគូរ អ្នកជំនាញដើម្បីរៀបចំនូវវិធានការផ្សេងៗក្នុងការរក្សានិរន្តភាពនៃសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា។

លោក នេត្រ ភក្រ្តាអ្នកនាំពាក្យក្រសួងបរិស្ថាន និងក្រុមការងារចុះបេសកកម្ម (រូបភាព៖ក្រសួងបរិស្ថាន)

ទោះបីយ៉ាងណាក៏ដោយ កញ្ញាក៏បានបង្ហាញនូវក្តីបារម្ភចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។

លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តាក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់២០០៥ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។

លោកបានបញ្ជាក់បន្ថែមថាកាលពីមុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវនិងបានអភិរក្សសត្វប្រភេទកម្រនេះឡើង។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់ដៃគូរពាក់ព័ន្ធពិសេសក្រសួងបរិស្ថានដែលបានចូលរួមកិច្ចសហការក្នុងកិច្ចការពារអភិរក្សសត្វកម្រៗនៅកម្ពុជាក៏ដូចជាពិភពលោកនិងពិសេសសត្វក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងលោកឱ្យគង់វង្សនៅកម្ពុជា៕ 

អត្ថបទដោយ៖ ជា សំអៀង, ​សិក្ខាម​វគ្គបណ្ដុះបណ្ដាល​សារព័ត៌មាន នៃ​គម្រោង Newsroom Cambodia

None



អត្ថបទបន្ទាប់


ទោះកូវីដ១៩តាមរំខានក៏វិស័យហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំនិងបន្តរឹងមាំទៀតក្នុងឆ្នាំ២០២១

អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថាទោះបីជាវិបត្តិកូវីដ១៩តាមយាយីរំខានអស់ពេញមួយឆ្នាំ២០២០ក៏ពិតមែន តែវិស័យធនាគារនិងជារួមហ…

តម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសភាពនៅទ្រឹង

តម្លៃដីធ្លីនៅក្នុងខណ្ឌសំខាន់ៗចំនួន៧ នៅក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០នេះ កំពុងស្ថិតក្នុងសភាពទ្រឹង ពោលគឺមិនឡើងមិនចុះ ដោយរក្សាតម្លៃប្រហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ