លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុនសាងសង់ផ្លូវដែកចិន CRUCG ប្រចាំនៅកម្ពុជា បានឲ្យដឹងថា «យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យនេះ»។
លោកបានបន្តថា«ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០»។
តំណាងក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem ក៏បានកោតសរសើរយ៉ាងខ្លាំងដែរ ដល់ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ជាពិសេសការអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។
អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា «វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ»។
ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា «ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា»៕