ផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនថ្មីៗនៅតែចាប់អារម្មណ៍មកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទោះកូវីដ-១៩បន្ដរាតត្បាតខ្លាំងយ៉ាងណាក្ដី


នៅមួយរយៈពេលចុងក្រោយនេះ ការចុះបញ្ជីបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនធំៗនៅក្នុងផ្សារភាគហ៊ុនកម្ពុជា មានការកើនឡើងជាបន្ដបន្ទាប់ បើទោះបីជា មានការរំខានពីវិបត្តិកូវីដ-១៩ក៏ដោយចុះ។ យ៉ាងណាមិញគ្រាន់តែបើកឆាកនៅដើមខែសីហានេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទើបតែបានអនុញ្ញាតជាគោលការណ៍លើសំណើរបស់ក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា ជេ អេស លែន ភីអិលស៊ី ដែលបានស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួន។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស

ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ដើមខែ​សីហា​នេះ បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ថ្មី​មួយទៀត ឈ្មោះ​ថា ជេ​អេស លែ​ន ភី​អិ​ល​ស៊ី ដែល​ជា​ក្រុមហ៊ុន​ទី​២ ទទួល​បានការ​ឯកភាព​ជា​គោលការណ៍ លើ​សំណើ​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​ទីផ្សារ​កំណើន​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិ​ន​ជី​នា​រីង ដែល​ថ្មី​ៗ​ទើបតែ​បាន​ធ្វើ​កម្មវិធី​រ៉ូ​ដ​សូ​របស់​ខ្លួន​រួច​ហើយ និង​គ្រោង​ចូល​គោះ​ជួង​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ពេល​ឆាប់​ៗ​នេះ​។

ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ជេ​អេស លែ​ន ភី​អិ​ល​ស៊ី ជា​ក្រុមហ៊ុន​មាន​សកម្មភាព​អាជីវកម្ម​ចម្បង​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ ហើយ​បន្ទាប់​ពី​ទទួល​បាន​គោល​ការ​អនុញ្ញាត​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ហើយ ក្រុមហ៊ុន​នេះ នឹង​ត្រូវ​បន្ដ​ស្នើ​សុំ​គោលការណ៍​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​បន្ដ​ទៀត ដើម្បី​អាច​អនុវត្ត​នីតិវិធី​បន្ដ មុន​ឈាន​ទៅ​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដែល​រំពឹង​ថា​នឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុងឆ្នាំនេះ​។ 

ឯកឧត្តម ហុង សុ​ហួរ បាន​គូសបញ្ជាក់​ពី​ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា​ថា នៅ​តែ​មាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២១​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ទោះបីជា​មាន​កូ​វី​ដ​-១៩​រីក​រាតត្បាត​ក៏​ដោយ​។ ក្នុង​នោះ ទាំង​សកម្មភាព​ជួញ​, ទីផ្សារ និង​ការ​បើក​គណនី​ជួញដូរ គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្ដែង អ្នក​មក​បើក​គណនី​ជួញដូរ​បាន​កើនឡើង​ខ្លាំង​នៅ ២​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​កើន​ពី​ជាង​២០០ ទៅ​៣០០​នាក់​ក្នុង​មួយ​ខែ មក​ដល់​ជាង​៥០០​នាក់​ក្នុង​មួយ​ខែ​។

បើ​តាម​ក្ដី​រំពឹង​របស់​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ ២០២១ ផ្សា​រមូល​ប​ត្រ​កម្ពុជា រំពឹង​ថា នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ៥ ទៅ​៦​ក្រុមហ៊ុន​បន្ថែម​ទៀត ដែល​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ផ្លែចេកស្រស់ជិត ៥០០តោន ត្រូវបាននាំចេញទៅជប៉ុនជាលើកដំបូង

ផ្លែចេកស្រស់អំបូងលឿងរបស់កម្ពុជាកំពុងមានទីផ្សារកាន់តែល្អប្រសើរនៅមួយរយៈចុងក្រោយនេះ ពិសេសការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និង វៀតណាម គឺមា…

ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកចំនួន២ ដំឡើងថ្លៃលក់វ៉ាក់សាំង ចំពេលអឺរ៉ុបកំពុងមានតម្រូវការខ្ពស់

ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនពីរក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Pfizer និង Moderna បានប្រកាសដំឡើងថ្លៃវ៉ាក់សាំងរបស់ខ្លួន ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ