
តំណាងក្រុមហ៊ុនទាំង៦ ដែលបានចូលរួមនោះ មានដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ, ធនាគារ អេស៊ីលីដា, ក្រុមហ៊ុនខេមជ្ជីអេសអេម ម.ក, ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក។
កម្មវិធីនេះ បានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាជូនក្រមហ៊ុនចុះបញ្ជី ក្នុងការផ្សព្វផ្សាយព័ត៌មានអាជីវកម្មក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដល់វិនិយោគិនសាធារណៈ។ ក្នុងនោះដែរ វិនិយោគិនអាចស្វែងយល់បន្ថែមពីអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រួមទាំងប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ និងផែនការអាជីវកម្មឆ្នាំ២០២៤។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា តាមរយៈកម្មវិធី Earning Forum 2024 ផ្សារមូលបត្រកម្ពុជាបានធ្វើការជាមួយក្រុមហ៊ុនមូលបត្រក្នុងការបង្កើតជាសំណេរបាយការណ៍មូលបត្រ (Equity Report) ដែលជារបាយការណ៍វិភាគលើលទ្ធផលអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជី។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីមហិច្ឆតាក្នុងការជំរុញទីផ្សារភាគហ៊ុន ដោយកំណត់គោលដៅយ៉ាងមុតមាំក្នុងការសម្រេចឲ្យបាននូវទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ១០០លានដុល្លារ ក្នុងឆ្នាំ២០២៣។ ឯកឧត្តម ហុង សុហួរ សង្កត់ធ្ងន់ថា មហិច្ឆតាធំនេះ សម្រេចទៅបាន ដោយមានការចូលរួមសហការពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។
គិតមកទល់ ខែមីនា ឆ្នាំ២០២៤នេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៣ ដែលបានប្រមូលទុនពីទីផ្សារសរុបប្រហែល ៣៧៩ លានដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្ម៕







