ចំណូលគយសម្រេចបានជិត ៦០០លានដុល្លារ

ចំណូលគយសម្រេចបានជិត ៦០០លានដុល្លារ ថយចុះ២,៥% នៅត្រីមាសទី១ឆ្នាំ២០២២


ស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ១៩ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២ សម្រេចបានជិត៦០០លានដុល្លារ ស្មើនឹង ២៣%នៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ចំណូលគយមានការថយចុះ ២,៥%។ នេះបើតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រចាំត្រីមាសទី១ នៅឆ្នាំ២០២២។
ការនាំចេញទំនិញរបស់កម្ពុជា

ឯកឧត្តម គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រចាំត្រីមាស​ទី​១ នៅ​ឆ្នាំ​២០២២ ថា ចំណូល​តាម​ប្រភេទ​ពន្ធ​និង​អាករ សំខាន់​ៗ ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រមូល​បាន​រួម​មាន​៖ អាករ​លើ​តម្លៃបន្ថែម មាន​ប្រមាណ​៣៩%, អាករ​ពិសេស មាន​ប្រមាណ ៣៧%, ពន្ធគយ មាន​ប្រមាណ​១៨%,​អាករ​បន្ថែម​លើ ផលិតផល​ប្រេង មាន​ប្រមាណ ៤,២% និង​អាករ​នាំ​ចេញ​និង​កម្រៃ ផ្សេង​ៗ មាន​ប្រមាណ ២,២% នៃ​ចំណូល​សរុប​។

ដ្បិតថា ការ​ប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២២​នេះ មានការ​ថយ​ចុះ​បន្តិចបន្តួច ២,៥% ក៏​ដោយ​ចុះ តែ​ការ​ប្រមូល​ចំណូល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ សម្រេច​បាន​នូវ​វឌ្ឍន​ភាពល្អ​ប្រសើរ​លើ​ការងារ​សំខាន់​ៗ មួយ​ចំនួន ដែល​មាន​ចែង​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២២​។

ដោយឡែក ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា ផលិតផល​កាត់ដេរ​,​ផលិតផល​មិនមែន​កាត់ដេរ និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម សុទ្ធតែ​មានការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​។ ក្នុង​នោះ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ មាន​ជាង ៣​ពាន់​លាន​ដុល្លារ មានការ​កើនឡើង​ជាង​២៤%, ការ​នាំ​ចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ មាន​ជាង ១​ពាន់​លាន​ដុល្លារ បាន​កើនឡើង​ប្រមាណ​៣៨%, ការ​នាំ​ចេញ​កសិផល​វិញ មាន​តម្លៃ​សរុប ជាង​១​ពាន់​លាន​ដុល្លារ ដែល​មានការ​កើនឡើង​ជាង​១០%​។

ចំពោះ​ចំណូល​គយ​តាម​ក្រុម​ទំនិញ​វិញ សម្រាប់​ផលិតផល​យានយន្ដ និង​គ្រឿងចក្រ​មាន​ចំណែក​ប្រហែល​ជាង​៤២% នៃ​ចំណូល​សរុប​, ទំនិញ​ចម្រុះ​មាន​ជិត​៣០%, ផលិតផល​តេ​ល​សិលា​មាន​ជិត​២៣% និង​ចំណូល​ពី​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេង​ៗ​មាន​ប្រមាណ ៦% នៃ​ចំណូល​គយ​សរុប​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ជិត​២​ពាន់​៣​រយ​លាន​ដុល្លារ ស្មើនឹង​ប្រមាណ ជាង ៩៧% នៃ​ផែនការ​៕

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ

សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី …

កម្ពុជានាំចេញផលិតផលកាត់ដេរសម្រេចបានជាង៣ពាន់លានដុល្លារ កើន២៥% នៅត្រីមាសទី១ ឆ្នាំ២០២២

បើទោះបីជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបហាក់ជួបផលរំខានខ្លះៗ ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ