វិញ្ញាបនប័ត្រនេះ កោតសរសើរចំពោះការប្រកាន់ខ្ជាប់នូវបទដ្ឋានសង្គម និងបរិស្ថាន ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន តម្លាភាព និងគណនេយ្យភាព។
ក្នុងនាមជាម៉ាកយីហោ FMCG ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដំបូងគេ ដែលសម្រេចបានវិញ្ញាបនប័ត្រ B Corp™ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបង្កើតគំរូមួយឈានមុខគេ។ ជាមួយនឹងការសម្រេចបាននូវការទទួលស្គាល់ដ៏សំខាន់នេះ ក្រុមហ៊ុន មានបំណងចង់ជំរុញអាជីវកម្មក្នុងស្រុកផ្សេងទៀតឱ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងសង្គម និងបរិស្ថាន។
ចូលរួមជាមួយក្រុមហ៊ុនជាង ២៤០០ ក្រុមហ៊ុននៅទូទាំង ៥០ ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមាន ដែលបម្រើផលប្រយោជន៍ដល់សង្គម បុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថាន។
លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានសម្តែងនូវមោទកភាពយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ដ៏មានកិត្យានុភាពដោយបញ្ជាក់ថា៖ «សមិទ្ធិផលនេះ បញ្ជាក់ពីសក្ខីភាពមួយចំពោះការលះបង់ឥតងាករេរបស់យើង ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវដែលបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ និងសហគមន៍កាន់តែប្រសើរឡើង។ វាជួយពង្រឹងសម្មារតីនៃការសន្យារបស់យើងចំពោះ អតិថិជន និងនិយោជិតរបស់យើង ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុងការធ្វើអាជីវកម្មក្នុងបុព្វហេតុល្អ។ សីលធម៌របស់យើងនៅក្រុមហ៊ុន Danone Specialized Nutrition Cambodia ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងការរួមចំណែកជំរុញឱ្យសុខុមាលភាពសង្គម និងសហគមន៍កាន់តែល្អប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះ នៅតែជាការងារស្នូលដ៏សំខាន់ ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិត អតិថិជន និងសហគមន៍ដែលយើងកំពុងធ្វើអាជីវម្មយ៉ាងទូលំទូលាយ»។
វិញ្ញាបនប័ត្រ B Corp™ បានទទួលស្គាល់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះអភិបាលកិច្ចល្អ និងការអនុវត្តល្អបំផុតក្នុងការចូលរួមជាមួយសហគមន៍ ការថែរក្សាបរិស្ថាន ការគាំទ្រកម្លាំងពលកម្ម និងការផ្តល់សេវាកម្មអតិថិជនរបស់ខ្លួន។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានឈ្នះពានរង្វាន់ «និយោជកឆ្នើម» នៅក្នុងកម្មវិធីពានរង្វាន់និយោជកឆ្នើមអាស៊ីនៅប្រទេសសិង្ហបុរី។ ពានរង្វាន់ «និយោជកឆ្នើម» ត្រូវបានរៀបចំឡើងដោយ World HRD Congress and Star of the Industry Group ជាពានរង្វាន់ ទទួលស្គាល់ដោយស្ថាប័ននានានៅអាស៊ី ដែលបានបង្ហាញម៉ាកយីហោនិយោជកដ៏ល្អឥតខ្ចោះ តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងទេពកោសល្យប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍន៍ទេពកោសល្យ និងការច្នៃប្រឌិតទេពកោសល្យ។
កាលដើមឆ្នាំ ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅអគារ TK Central ក្នុងខណ្ឌទួលគោក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាងដប់ម៉ឺននាក់( ១០.០០០០)។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗ ចំនួនបី ៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និង អាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀត។