ហិរញ្ញវត្ថុ និងធនាគារ

ទស្សនៈអ្នកជំនាញហិរញ្ញវត្ថុ ជុំវិញការសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ


ធនាគារជាតិនៃកម្ពុជា បានសម្រចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះ ធនាគារជាតិ ក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា ឲ្យមានការច្របាច់បញ្ចូលគ្នាផងដែរ។
ធនាគារជាតិ​នៃ​កម្ពុជា

ជុំវិញនឹងរឿងនេះ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានសាទរចំពោះការសម្រេចរបស់ធនាគារជាតិ ដ្បិតថា បច្ចុប្បន្នសេវាហិរញ្ញវត្ថុដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរីកសាយភាយនៅទូទាំងប្រទេសកម្ពុជារួចហើយ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ជុំវិញការសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ដែលបញ្ឈប់នូវការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដោយលោកយល់ឃើញថា បច្ចុប្បន្ន សេវាហិរញ្ញវត្ថុ ពិសេស សេវាទទួលប្រាក់បញ្ញើ ឬប្រាក់សន្សំ បានរីកសុះសាយទៅហើយ គ្រប់ក្របខណ្ឌទូទាំងប្រទេសកម្ពុជា។ ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន មានការរីកចម្រើនខ្លាំង និងមានភាពរឹងមាំគ្រប់គ្រាន់ ដូច្នេះ មិនមានភាពចាំបាច់នោះទេ ក្នុងការផ្ដល់អាជ្ញាបណ្ណបន្ថែម ដោយងាកមកពង្រឹងបន្ថែមនូវគុណភាពសេវាដែលផ្ដល់ឱ្យអតិថិជនវិញ។

ជុំវិញនឹងការបញ្ឈប់នូវការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះដែរ លោក ង៉ែត ជូ ជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ ក៏មានការយល់ឃើញមិនខុសគ្នាប៉ុន្មានពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានោះដែរ។ សម្រាប់លោក ង៉ែត ជូ ការច្របាច់បញ្ចូលគ្នា រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ គឺជាការប្រសើរក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រោះវាអាចជួយបន្ថយចំណាយលើប្រតិបត្តិនានា ដោយលោកបានបន្តថា ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើវិញ នឹងជាផ្នែកមួយជំរុញឱ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ កាន់តែរឹងមាំបន្ថែមទៀត ហើយវាក៏មិនប៉ះពាល់ដល់វិស័យធនាគារនៅកម្ពុជានោះដែរ។

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាគារជាតិកម្ពុជានៃកម្ពុជាបង្ហាញថា កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ៨៣គ្រឹះស្ថាន ដោយក្នុងនោះ មាន៦គ្រឺះស្ថាន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងមានចំនួន៧៧គ្រឹះស្ថាន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ។

វិស័យមីក្រូហិរញ្ញវត្ថុ មានទ្រព្យសកម្មបានកើនឡើងជាង១៤%  ដែលមានតម្លៃជិត៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះដែរ ប្រាក់កម្ចី ឬឥណទានអតិថិជនមានជាង៧ពាន់៦រយលានដុល្លារ មានកំណើនជិត២០% ដោយមានអ្នកខ្ចីប្រាក់សរុបប្រមាណ២លាននាក់ ខណៈប្រាក់បញ្ញើវិញ មានប្រមាណ ៤ពាន់លានដុល្លារកើនឡើងជាង១៩% និងមានអ្នកដាក់ប្រាក់បញ្ញើសរុបប្រមាណជិត៣លាននាក់។ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្ដល់ប្រាក់កម្ចីភាគច្រើន ជាកម្ចីក្រុមគ្រួសារ កម្ចីសម្រាប់វិស័យកសិកម្ម និងពាណិជ្ជកម្ម-ជំនួយជាដើម៕

None



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំមួយនៅកម្ពុជា ដើម្បីជំរុញការទូទាត់តាមឌីជីថល

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជា ក្នុងការជំ…

ក្រុមអ្នកចិញ្ចឹមត្រីកម្ពុជា មានក្ដីសង្ឃឹមឡើងថាចំពោះតម្លៃទីផ្សារត្រីប្រា ក្រោយរដ្ឋាភិបាលចិនបើកភ្លើងខៀវឱ្យនាំចូល

ក្រុមអ្នកចិញ្ចឹមត្រី ហាក់កំពុងមានក្ដីសង្ឃឹមឡើងវិញថា តម្លៃត្រីអាចនឹងប្រសើរឡើង នៅក្រោយពេលដែលរដ្ឋាភិបាលចិនថ្មីៗនេះ បានប្រកាសនឹងនាំចូលត្រីប្រាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ