អង្គការ WTO

អង្គការពាណិជ្ជកម្មពិភពលោក ព្រមានថា ការការពារនិយមអាចបង្កើនគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រកាន់តែខ្លាំង


អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជំរុញឱ្យរដ្ឋាភិបាលនានា ជួយប្រឆាំងនឹងពន្ធគយ និងរបាំងពន្ធផ្សេងៗទៀតចំពោះពាណិជ្ជកម្មអន្តរជាតិ ដោយលើកហេតុផលថា ប្រព័ន្ធពាណិជ្ជកម្មការពារនិយមបានបង្កហានិភ័យដល់ភាពអសកម្ម៣ទសវត្សរ៍មិនធ្លាប់មានមកហើយនៅក្នុងការបង្រួមគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
អង្គការ WTO
ដោយ

ការព្រមានរបស់អង្គការ WTO នេះធ្វើឡើងក្រោយអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងយកពន្ធ១០០% លើការនាំចូលទំនិញទៅសហអាម៉េរិក សម្រាប់ប្រទេសណាដែលលែងប្រើប្រាក់ដុល្លារ ប្រសិនបើលោកបានវិលទៅគ្រប់គ្រងសេតវិមានវិញ។

ចំណាត់ការរបស់លោក ត្រាំ នេះត្រូវបានអគ្គនាយកអង្គការ WTO លោកស្រី ង៉ោហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) បានព្រមានថា វានឹងបង្កឱ្យមានអស្ថិរភាព និងភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុននានា។ ដូច្នេះហើយ លោកស្រី បានជំរុញឱ្យរដ្ឋាភិបាលនានារួមគ្នាប្រឆាំងនឹងការយកពន្ធគយខ្ពស់ និងរបាំងពន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ការការពារសកលភាវូបនីយកម្មកាលណាមានការបំពានលើសសរស្តម្ភមួយចំនួនដូចជាពន្ធទាប និងការអនុវត្តច្បាប់ជាដើម។

លោកស្រី អូកុនចូ អ៊ីវៀឡា បានបន្ថែមថា ការរឹតបន្តឹងពាណិជ្ជកម្មជាធម្មតា គឺជាមធ្យោបាយបង្កើនចំណាយមួយ ដើម្បីការពារការងារសម្រាប់ក្រុមជាក់លាក់នៅក្នុងសង្គមមួយ ហើយវាក៏អាចបង្កើនថ្លៃដើមផលិតកម្ម ដែលនាំឱ្យមានការសងសឹកពីដៃគូពាណិជ្ជកម្មតបវិញផងដែរ។ ម្យ៉ាងទៀត វាក៏អាចជះផលមិនល្អដល់គម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រទៀតផង។

បើតាមរបាយការណ៍អង្គការ WTO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស បានបង្ហាញថា នៅចន្លោះឆ្នាំ១៩៩៥ និងឆ្នាំ២០២៣ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗជាសាកលបានកើនឡើងប្រមាណ៦៥%ដែលជួយកាត់បន្ថយភាគរយនៃប្រជាជនដែលត្រូវបានចាត់ថ្នាក់ជាអ្នកក្របំផុតពីជាង៤០% មកនៅត្រឹមជិត១១% ប៉ុន្តែវានៅតែមានមនុស្ស៧១២លាននាក់ នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងភាពក្រីក្រខ្លាំងដដែលនៅក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ប្រទេសឡាវ កំពុងជួបកលិយុគធ្ងន់ធ្ងរ ក្រោយអតិផរណា និងបំណុលហក់ឡើងខ្ពស់

ប្រទេសឡាវ ដែលមានប្រជាជនសរុបប្រមាណជិត៨លាននាក់ នៅពេលនេះ កំពុងជួបកលិយុគធ្ងន់ធ្ងរប្រកបដោយភាពគ្រោះថ្នាក់ ខណៈអតិផរណាបានហក់ឡើងកាន់តែខ្ពស់ ហើ…

មេដឹកនាំចិន និងអេស្ប៉ាញ ជួបពិភាក្សាគ្នា ដើម្បីរកច្រកបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេនដ្រូ សានឆេស នៅក្នុងរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ