អត្ថបទ​ពាណិជ្ជកម្ម

ក្នុងគ្រា​លំបាក សេវា​ដឹកជញ្ជូន​មួយនេះ​ ជួយរក្សា​ទំនាក់ទំនងរវាង​អាជីវកម្ម​និង​អតិថិជន


ប៉ុន្មាន​ខែ​មុន​ពេល​មាន​ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​ជាសាកល អាជីវកម្ម ​របស់​ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខា​ពេទ្យ​លោកសង្ឃ ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ មាន​ភាពកាក់កប និង​បាន​ផ្ដល់​ជូន​សេវាកម្ម​សម្រាប់​អតិថិជន​ជា​ធម្មតា។
ក្រុមហ៊ុន TADA ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ ដើម្បី​​ចូល​រួមចំណែក​​ជួយ​ឲ្យ​អាជីវករ​អាច​រក្សា​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ជួយ​ផ្ដល់​ប្រភព​ចំណូល​ដល់​អ្នក​រត់កង់បី។

លោក ស៊ិញ រិទ្ធីយ៉ា ប្រធាន​គ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បាននិយាយ​ថា៖ «ក្នុងឆ្នាំ​២០១៩ ដំណើរការ​របស់​យើង​ហ្នឹង គឺ​បាន​ល្អ​សន្សឹមៗ។ ហើយ​អរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ និង​ពេញចិត្ត​សេវាកម្ម​របស់​យើង។»

ប៉ុន្តែ ក្តីស្រមៃ​ក្នុង​ការបើកសាខា ឬ​វិនិយោគ​បន្ថែម​ទៅ​លើ​​អាជីវកម្ម ត្រូវ​បាន​សាបរលាប​ទៅ​វិញ នៅពេល​ដែល​វីរុស​កូរ៉ូណា (កូវីដ១៩) វាយ​លុក​ប្រទេស​កម្ពុជា ហើយ​អាជីវកម្ម​របស់​ភោជនីយដ្ឋាន​នេះ ក៏ដូចជា អាជីវកម្ម​ដទៃទៀត នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ខាត​បង់​យ៉ាងខ្លាំង។ 

លោក ស៊ិញ រិទ្ធីយ៉ា បាន​បន្ថែមទៀត​ថា៖ «អាជីវកម្ម​របស់​យើង​ទទួល​រងផលប៉ះពាល់​ខ្លាំង​មែនទែន ពីភ្ញៀវ១០០% ចុះមក​សល់ ៣០%។ អ៊ីចឹង ពួកយើង​បាន​សម្រេចចិត្ត​បិទ​ហាង​បណ្ដោះអាសន្ន  នៅ​ក្នុង​ខែ​មេសា។»

ស្ថានការណ៍នៅពេល​នោះ គឺ​ពិតជា​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ លោក រិទ្ធីយ៉ា បាន​ចាប់​ផ្តើម​គិត​ថា តើគាត់​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​គាត់​អាច​បន្ត​រក​ចំណូល​បាន។

ក្រុមហ៊ុន TADA ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ ដើម្បី​​ចូល​រួមចំណែក​​ជួយ​ឲ្យ​អាជីវករ​អាច​រក្សា​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ជួយ​ផ្ដល់​ប្រភព​ចំណូល​ដល់​អ្នក​រត់កង់បី។

លោក រិទ្ធីយ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ចៃដន្យ ខ្ញុំ​បាន​ឆែក​មើល​ក្នុង​ហ្វេសប៊ុក​មិត្តភក្ដិ​របស់​ខ្ញុំ ហើយ​ក៏ឃើញ​ព័ត៌មាន​របស់ TADA ដែល​គេទើបតែ​ដាក់​ឲ្យ​ដំណើរការ delivery ហ្នឹង ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍។ ហើយក៏​សម្រេច​ចិត្ត work ជាមួយ TADA តែម្ដង។ គឺ​យើង​ចាប់ផ្ដើម​នៅថ្ងៃ​ទី១ ឧសភា ហ្នឹង​តែម្ដង ជាមួយនឹង​ការដឹក​ជញ្ជូន។»

លោក រិទ្ធីយ៉ា និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វាច្បាស់ណាស់ ពេល​ដែល​គេ​ផ្ដល់​សេវា​មួយ​ឥត​គិតថ្លៃ យើង​បាន​សន្សំ​លើ​ការចំណាយ​របស់​យើង។ អ្វី​ដែល​សំខាន់​ជាង​ហ្នឹង​ទៅទៀត ខ្ញុំ​មាន​ឱកាស​នៅក្នុង​ការផ្សព្វផ្សាយ​ទៅដល់ channel ផ្សេងៗ​ថា មាតុភូមិ សាខា​ពេទ្យលោកសង្ឃ ដឹកជញ្ជូន​ដោយ free។ អ៊ីចឹង អតិថិជន​គាត់​ឮ​សូរ​អ៊ីចឹង គាត់​កាន់តែ​មាន​ទំនុកចិត្ត ហើយ​គាត់​គិត​ថា គាត់​ចំណាយ​តិច​ជាង​មុន អ៊ីចឹង​ក៏​គាត់​កុម្ម៉ង់​បាន​ច្រើន​ជាងមុន។ អ៊ីចឹង​មាន​ន័យ​ថា យើង​ទទួល​បាន​ការកុម្ម៉ង់​ច្រើន​ជាងមុន ប្រហែល​ជាង ១៥%។»

អ្នកនាង នាង ស្រីពៅ ដែល​ជា​ម្ចាស់​ហាងកាត់ដេរ សិរិគុណ សង្កេត​ឃើញ​ថា អាជីវកម្ម​របស់​គាត់​នៅ​មាន​ស្ថិរភាពដដែល ដោយសារ​គុណភាព​នៃ​ផលិតផល​របស់​គាត់។

អ្នកនាង ស្រីពៅ បានបន្ថែមថា៖ «អ៊ីចឹង ទោះបីជា​ភ្ញៀវ​មក​ហាង​ចុះថយ ក៏​ប៉ុន្តែ​យើង​នៅ​តែ​រក្សា​ចំណូល​បាន​ថេរ​ដូច​មុន​អ៊ីចឹង។»

កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រង​ផ្នែក​អនឡាញ​នៅ​ហាង Baby Outlet បាន​ឲ្យ​ដឹង​ថា TADA បាន​ជួយ​បំពេញ​បន្ថែម​ទៅ​លើ​សេវា​ដឹក​ជញ្ជូន​ដែល​មាន​ស្រាប់​របស់​ហាង នៅពេល​ដែល​ហាង​ទទួល​បាន​ការកុម្ម៉ង់​ទិញ​ច្រើន​ពី​អតិថិជន។

កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖ «មួយ​វិញ​ទៀត នៅអំឡុង​ពេល​កូវីដ​ហ្នឹង ភ្ញៀវ​គាត់​បុក​ទិញ​ច្រើន ច្រើន​ដល់ថ្នាក់​សេវាកម្ម​អនឡាញ​របស់ Baby Outlet ដឹក​អត់​ទាន់​ទេ ទើប Baby Outlet យើង​ជ្រើសរើស​នូវ​សេវាកម្ម​ដឹក​ជញ្ជូន TADA។ ចា៎! គឺថា គាត់​សម្រួល​ឲ្យ​បាន​ច្រើន​មែនទែន។ អ្វី​ដែល​ពិសេស គឺសេវាកម្ម​ធូរ​ថ្លៃ អាច​ទុក​ចិត្ត​បាន ចា៎!»

សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ កាលពីខែ​មេសា​និង​ខែ​ឧសភា ក៏ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​រត់​កង់បី​ឥណ្ឌា​ផងដែរ។

ក្រុមហ៊ុន TADA ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ ដើម្បី​​ចូល​រួមចំណែក​​ជួយ​ឲ្យ​អាជីវករ​អាច​រក្សា​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ជួយ​ផ្ដល់​ប្រភព​ចំណូល​ដល់​អ្នក​រត់កង់បី។

លោក តែត មារឌី ដែល​ជា​អ្នក​រត់ម៉ូតូកង់បី​ម្នាក់ បាន​និយាយ​ថា៖ «ដល់​ពេល​វា​មក [កូវីដ១៩] វាធ្លាក់​ច្រើន​ណាស់​បង វា​សឹងតែ​ទាំងអស់​ទៅ​ហើយ ៨០% ហើយ​ហ្នឹង បានតែ​១០-២០% ជួនកាល​គ្មានផង។»

លោក​បាន​បន្ត​ថា «តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាង​តិច​ក៏​ ៣០% ៤០% អីដែរ។ TADA គេ​អត់​មាន​កាត់​ជើងសារ​ពី​ driver ទេ អ៊ីចឹង​យើង​ចំណេញ​អាហ្នឹង​មួយ​ដែរ។»

ក្រុមហ៊ុន TADA បាន​ឲ្យ​ដឹង​ថា ការផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ខ្លួន ដែល​មាន​ការប្រើប្រាស់ពី​អាជីវករ​ប្រហែល ៥០​កន្លែង កំពុង​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឲ្យ​អាជីវករ​អាច​រក្សា​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​ជួយ​ផ្ដល់​ប្រភព​ចំណូល​ដល់​អ្នក​រត់កង់បី​ផងដែរ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បាន​ឲ្យ​ដឹង​ថា៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើង​មិន​ត្រឹមតែ​អាច​ជួយ​ដៃគូ​បើកបរ​ទេ យើងចង់​ជួយ​ទៅ​ដល់​អាជីវកម្ម អាជីវករ ឬ​ក៏​ដៃគូ​រកស៊ី​ជាមួយ​យើង​ទាំងអស់​គ្នា ជាពិសេស​នោះ​គឺ ចង់​ចូលរួម​ចំណែក​ក្នុង​ការសម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ដែល​គាត់​ព្យាយាម​ពុះពារ​ធ្វើ​ម៉េច ដើម្បី​ស្ដារ​លទ្ធភាព​សេដ្ឋកិច្ច​របស់​យើង ឲ្យ​ល្អ​ដូច​ដើម​វិញ។ មិនតែ​ប៉ុណ្ណោះ ទៅលើ​សេវាកម្ម​ដឹក​ជញ្ជូននេះ យើងមិនមែន​មានតែ​ប៉ុណ្ណេះ​ទេ គឺ​យើង​នៅ​មាន​សេវាកម្ម​ថ្មីៗ​ជាច្រើនទៀត ដែល​យើង​នឹង​ធ្វើ​ការប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។ ទាំងអស់នេះ សុទ្ធតែ​ជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​ធ្វើ ដើម្បី​រួម​ចំណែក​ក្នុងការសម្រេច​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង។»

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥត​គិតថ្លៃ​របស់​ក្រុមហ៊ុន បាន​ផុត​កំណត់​ទៅ​ហើយ​ក្ដី ក៏ក្រុមហ៊ុន​យក​កម្រៃ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន ត្រឹម​តែ ៣០០០ រៀល​ប៉ុណ្ណោះ សម្រាប់​សេវា​ដឹក​ជញ្ជូន ទទួល​ព្រឹក ដឹក​ថ្ងៃ ទទួល​ថ្ងៃ ដឹក​ស្អែក នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​អាជីវករ​អាច​ប្រើប្រាស់​បាន ដោយ​គ្រាន់​តែ​ចុះឈ្មោះ។

អតិថិជន​ក៏​អាច​ប្រើ​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​បាន​ផងដែរ ដោយ​កម្រៃ​សេវា​ដឹក គឺ​ប្រែប្រួល​ទៅ​តាម​រយៈ​ចម្ងាយ​នៃ​ការ​ដឹក​នោះ។

លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖ «ថ្ងៃនេះ កើតកូវីដ-១៩។ ថ្ងៃក្រោយ យើងអត់ដឹង​ថា​កើត​មាន​អី​ទេ។ ដូច្នេះ​ខ្ញុំចង់​ recommend (ណែនាំ) ទៅដល់​អាជីវករ​និង​អ្នករកស៊ី​ទាំងអស់ គួរតែ​ចាប់​ផ្ដើម​ងាក​មើល​ទៅ​ការរកស៊ី​តាម​លក្ខណៈ technology (បច្ចេកវិទ្យា) ឬក៏​តាម​អនឡាញ»៕




អត្ថបទបន្ទាប់


ខេត្តសៀមរាប៖ កូវីដ១៩ បង្ខំ​​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ប្រមាណ ១០០ បិទទ្វារ និង​ប៉ះពាល់​ការងារ​ចំនួន​៨៥០០នាក់

ព័ត៌មាន
វីរុសឆ្លងរាតត្បាត​កូវីដ១៩ បាន​បង្ក​ការប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​…

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០%

ព័ត៌មាន
គណៈរដ្ឋមន្រ្តីថៃ បានសម្រេចកាត់បន្ថយពន្ធលើដីធ្លី និងអគារ រហូតដល់ទៅ ៩០% សម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីបានពន្យារពេលយកពន្ធរួចម្តងទៅហើយ គឺប្តូរព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ