ប្រទេសរុស្ស៊ី

ក្រុមហ៊ុនបច្ចេកវិទ្យា Dell សម្រេចបិទប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី


ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក Dell Technologies Inc បានអះអាងថាថា ក្រុមហ៊ុននេះបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីបានបិទការិយាល័យរបស់ខ្លួនកាលពីពាក់កណ្តាលខែសីហានេះ។ ការដកខ្លួនរបស់ក្រុមហ៊ុន Dell នេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុតក្នុងចំណោមក្រុមហ៊ុនបស្ចិមលោកជាច្រើនទៀត ដែលបានបិទទ្វារដើរចេញពីការរកស៊ីនៅប្រទេសរុស្ស៊ី នៅក្រោយប្រទេសនេះ បានលុកលុយចូលអ៊ុយក្រែន។
ក្រុមហ៊ុនបច្ចេកវិទ្យា Dell សម្រេចបិទប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី

ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់សហរដ្ឋអាមេរិក Dell ដែលជាអ្នកផ្គត់ផ្គង់កម្មវិធីសេវើ (server) មេដ៏សំខាន់នៅក្នុងប្រទេសរុស្ស៊ីនោះ បានចូលរួមជាមួយក្រុមហ៊ុនដទៃទៀតនៅក្នុងការកាត់បន្ថយប្រតិបត្តិការរបស់ពួកគេចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell នេះបានផ្អាកការលក់ផលិតផលរបស់ខ្លួននៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីកាលពីខែកុម្ភៈ ដោយនិយាយថា ខ្លួននឹងតាមដានស្ថានភាពនៅអ៊ុយក្រែនដើម្បីកំណត់ពីជំហានត្រូវធ្វើជាបន្តបន្ទាប់ទៀត។

អ្នកនាំពាក្យក្រុមហ៊ុន Dell គឺលោក Mike Siemienas បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា នៅពាក់ កណ្តាលខែសីហានេះ ក្រុមហ៊ុនបានបិទការិយាល័យរបស់របស់ខ្លួន និងបញ្ឈប់ប្រតិបត្តិការទាំងអស់នៅរុស្ស៊ី។

លោក Siemienas បានបន្ថែមថា កាលពីខែកុម្ភៈ ក្រុមហ៊ុននេះបានសម្រេចចិត្តឈប់លក់ ផ្ដល់សេវាកម្ម ឬគាំទ្រផលិតផលនៅប្រទេសរុស្ស៊ី ប្រទេសបេឡារុស្ស និងតំបន់ដូណេត និងតំបន់លូហាន (Luhansk) នៅប្រទេសអ៊ុយក្រែន ដោយបន្ថែមពីលើតំបន់ Crimea ដែលបានដាក់ការហាមឃាត់សេវាកម្មរួចទៅហើយ។

ប្រទេសរុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបសមុទ្រខ្មៅនៅតំបន់គ្រីមៀរបស់អ៊ុយក្រែនជាទឹកដីរបស់ខ្លួននៅឆ្នាំ២០១៤ និងបានទទួលស្គាល់សាធារណរដ្ឋមួយចំនួនដែលបានបំបែកខ្លួន ងនៅក្នុងតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែននៅក្នុងខែកុម្ភៈ ជាទង្វើផ្គើនមួយដែលត្រូវបានថ្កោលទោសដោយអ៊ុយក្រែន និងប្រទេសបស្ចិមលោកដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី។

ក្រសួងឧស្សាហកម្មរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា អ្នកស្រាវជ្រាវ និងវិស្វករជាច្រើនដែលធ្វើការឱ្យក្រុមហ៊ុន Dell ក្នុងប្រទេសរុស្ស៊ីត្រូវបានផ្តល់ការងារថ្មីដល់ពួកគេរួចអស់ហើយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរបាយការណ៍ថា ក្រុមហ៊ុននេះនឹងធ្វើការបោះបង់ចោលទាំងស្រុងនូវប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី។

ទោះយ៉ាងណា តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានធំៗជាច្រើនបាន្យដឹងថា ក្រុមហ៊ុន Dell នឹងចាកចេញពីប្រទេសរុស្ស៊ីទាំងស្រុង ហើយនឹងបញ្ឈប់បុគ្គលិកក្នុងស្រុកទាំងអស់របស់ខ្លួនផងដែរ៕




អត្ថបទបន្ទាប់


ថៃ និងវៀតណាមសហការគ្នាជាលើកដំបូងដំឡើងថ្លៃទីផ្សារអង្ករពិភពលោក

មន្ត្រីក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃចន្ទ ទី ២៩ សីហា ថា ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងសហការគ្នា ក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភព…

ហេតុអ្វីឥណ្ឌាអាចរក្សាតំណែងប្រទេសមានកំណើនសេដ្ឋកិច្ចលឿន និងខ្ពស់ជាងគេបានក្នុងរយៈពេលខ្លី?

ប្រទេសឥណ្ឌាបានកត់ត្រាពីកំណើនសេដ្ឋកិច្ចក្នុងតួលេខពីរខ្ទង់ដ៏រឹងមាំកាលពីត្រីមាសទី២ឆ្នាំនេះ ប៉ុន្តែក្រោមការស្ទង់មតិដោយ Reuters ជាមួយសេដ្ឋវិទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ