វិស័យផ្កាយរណប

កម្ពុជាពង្រឹងធនធានមនុស្សក្នុងវិស័យផ្កាយរណប និងលំហអាកាស តាមរយៈការផ្ដល់អាហារូបករណ៍សិក្សានៅក្រៅប្រទេស


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញផ្កាយរណប និងលំហអាកាស នៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងកិច្ចខិតខំអភិវឌ្ឍធនធានមនុស្សថ្មីៗបន្ថែមលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។
វិស័យផ្កាយរណប
ដោយ

តាមការប្រកាសរបស់ក្រសួង និស្សិតជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅសិក្សានៅសាកលវិទ្យាល័យដៃគូក្នុងប្រទេសបារាំង ចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។

អាហារូបករណ៍នេះនឹងរ៉ាប់រងថ្លៃសិក្សាទាំងស្រុង ថ្លៃសំបុត្រយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំខែ និងការធានារ៉ាប់រងសុខភាព ព្រមទាំងបើកឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សានៅក្នុងក្រសួងប្រៃសណីយ៍ផ្ទាល់ ឬក្រុមហ៊ុនបច្ចេកវិទ្យានានា។

អាហារូបករណ៍នេះ ជាការពង្រឹងសមត្ថភាពកម្ពុជាលើវិស័យវិស្វកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាផ្កាយរណប ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍរយៈពេលវែង។

បេក្ខជនដាក់ពាក្យ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ ដូចជា មេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ ឬវិស្វកម្មសូហ្វវែរ និងមានពិន្ទុ IELTS យ៉ាងតិច ៥.៥ ព្រមទាំងបំពេញលក្ខខណ្ឌផ្សេងៗតាមការកំណត់។

ការទទួលពាក្យនឹងបន្តរហូតដល់ថ្ងៃទី១០ ខែមិថុនា ខណៈការប្រឡងជ្រើសរើស នឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយផ្តោតលើគណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស មុនឈានទៅវគ្គសម្ភាស។

មន្ត្រីពាក់ព័ន្ធចាត់ទុកកម្មវិធីនេះថា ជាឱកាសសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការឈានចូលវិស័យអវកាស ដែលកំពុងរីកចម្រើនលើពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ។




អត្ថបទបន្ទាប់


ជប៉ុន រុះរើយុទ្ធសាស្ត្រការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមពីចិន រុស្ស៊ី និងកូរ៉េខាងជើង

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ដែលមាននិន្នាការអភិរក្សនិយមខ្លាំងបំផុតរបស់ជប៉ុន កំពុងជំរុញយ៉ាងខ្លាំងក្លានូវការរុះរើគោលនយ…

តូចតែខ្លឹម! សិង្ហបុរី មានសេដ្ឋី ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារច្រើនជាងគេនៅតំបន់អាស៊ាន

​ក្នុងចំណោម១១ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី ដែលជាប្រទេសដែនកោះតូចច្រឡឹងបានបង្ហាញឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយឈរនៅលំដាប់ថ្នាក់ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ