វៀតណាម-​អាកាសចរណ៍

VietJet គ្រោង​បើក​ផ្លូវ​ហោះហើរ​ថ្មី​ ហូជីមិញ-​ភ្នំពេញ នៅ​ចុង​ឆ្នាំ​នេះ


ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​តម្លៃ​ទាប​​របស់​វៀតណាម ឈ្មោះ Vietjet Air បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​ការហោះហើរ​នៅ​លើ​ផ្លូវ​ថ្មី​មួយ​ទៀត គឺ​ ហូជីមិញ-​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆកា ឆ្នាំ​២០១៧​នេះ​តទៅ។
Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍ឯកជន​ធំ​ជាង​គេ​បំផុតនៅ​វៀតណាម។
ដោយ

ជើង​ហោះហើរ​នឹង​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង ៥ និង​ ៣៥នាទី​ល្ងាច ពី​ទីក្រុង​ហូជីមិញ និង​មក​ដល់​រាជ​ធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ៦​ និង ២០​នាទី​ល្ងាច ហើយ​ដំណើរត្រលប់​វិញ គឺ​ចេញ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ នៅ​ម៉ោង ៧​ និង ៣០នាទី​យប់ និង​ទៅ​ដល់​ទីក្រុង​ហូជីមិញ វិញ នៅ​វេលា​ម៉ោង ៨ និង ១៥​នាទី​យប់។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ VN Express។ 

តម្លៃ​សំបុត្រ​មួយ​ជើង មាន​ចាប់​ពី​ត្រឹម ៨,៧៥​ដុល្លារ​​ឡើង​ទៅ ដោយ​មិន​ទាន់​គិត​បញ្ចូល​ពន្ធ។ 

អាកាសចរណ៍ Vietjet Air បច្ចុប្បន្ន ប្រតិបត្តិការ​ជើង​ហោះហើរ​ចំនួន ៧៣​ផ្លូវ​ នៅ​ក្នុង​ប្រទេស​វៀតណាម និង​នៅ​ទូទាំង​តំបន់។ 

សព្វ​ថ្ងៃ​នេះ អាកាសចរណ៍​ធូរ​ថ្លៃ​មួយ​នេះ ដណ្ដើម​បាន​ ៤០ភាគរយ​នៃ​ទីផ្សារ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​នៅ​ឆ្នាំ​នេះ គេ​ព្យាករ​ថា Vietjet នឹង​វ៉ា​ដាច់​អាកាសចរណ៍ Vietnam Airlines ដើម្បី​ក្លាយ​ជា​អាកាសចរណ៍​ក្នុង​ស្រុក​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ៕




អត្ថបទបន្ទាប់


ជន​បរទេស​អាច​កាន់កាប់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ត្រឹម ៣០%​ប៉ុណ្ណោះ​នៅ​វៀតណាម

ព័ត៌មាន
វិនិយោគិន​បរទេស​នឹង​ត្រូវ​រឹតត្បិត​លើ​ការ​កាន់​កាប់​​កម្មសិទ្ធិ​លើ​គម្រោង​អចលនទ្រព្យ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គ្រោង​នឹង​បង្ក…

ខេត្ត​ចំនួន​៧​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់​នៅ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

ព័ត៌មាន
អំឡុងពេល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​សម្រុក​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ប្រមាណ​ជាង​១​លាន​នាក់ ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ