​វិស័យ​​ហិរញ្ញវត្ថុ

តូចតែខ្លឹម! សិង្ហបុរី មានសេដ្ឋី ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារច្រើនជាងគេនៅតំបន់អាស៊ាន


​ក្នុងចំណោម១១ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី ដែលជាប្រទេសដែនកោះតូចច្រឡឹងបានបង្ហាញឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយឈរនៅលំដាប់ថ្នាក់លេខ១ជាប្រទេស ដែលមានសេដ្ឋីច្រើនជាងគេបំផុតប្រចាំតំបន់ក្នុងឆ្នាំ២០២៦។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express សិង្ហបុរីមានបុគ្គល ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារឡើងទៅរហូតដល់ជាង ៧,០០០នាក់។
​វិស័យ​​ហិរញ្ញវត្ថុ
ដោយ

​​សិង្ហបុរី បានក្លាយជាប្រទេស ដែលមានសេដ្ឋីមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារឡើងទៅច្រើនជាងគេនៅតំបន់អាស៊ានរហូតដល់៧,១១៧នាក់នៅឆ្នាំ២០២៦ ហើយតាមការប៉ាន់ស្មានត្រឹមឆ្នាំ២០៣១ ចំនួនសេដ្ឋី ដែលមានទ្រព្យសម្បត្តិក្នុងកម្រិតនេះនៅសិង្ហបុរីនឹងកើនឡើង១,៥០០នាក់បន្ថែមទៀត។ បើទោះបីជាឈរនៅកំពូលតារាងក្នុងតំបន់អាស៊ាន ក៏ពិតមែន ប៉ុន្តែបើធៀបនឹងកម្រិតពិភពលោក សិង្ហបុរី ស្ថិតនៅលំដាប់ថ្នាក់ទី២០។

បន្ទាប់ពីសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ច និងមានប្រជាជនច្រើនជាងគេក្នុងតំបន់បានជាប់ចំណាត់ថ្នាក់លេខ២ ដោយមានសេដ្ឋីប្រមាណ៣,៨៣៣នាក់។ ដោយឡែកប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣ មានសេដ្ឋីជាង២,៨០០នាក់តាមពីក្រោយដោយហ្វីលីពីន មានចំនួន១,៩00នាក់ ម៉ាឡេស៊ី១,៥៦៦នាក់ និងវៀតណាម មានចំនួន១,២៣៣នាក់​។

ងាកទៅមើលកម្រិតពិភពលោកឯណោះវិញ សហរដ្ឋអាម៉េរិក នៅតែបន្តគ្រងតំណែងជើងឯក ដែលមានសេដ្ឋីច្រើនជាងគេបំផុត ពោលគឺមានរហូតដល់ជាង២៥ម៉ឺននាក់ ខណៈចិន ឈរលំដាប់ទី២ មានសេដ្ឋីជាង ១២ម៉ឺននាក់។

លោក ហ្គាលវេន តាន (Galven Tan) នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Singapore ដែលជាម្ចាស់របាយការណ៍ខាងលើបានពន្យល់ថា មូលហេតុដែលសិង្ហបុរីទាក់ទាញសេដ្ឋីបានច្រើនបែបនេះ គឺដោយសារស្ថិរភាពនយោបាយ និងហានិភ័យផ្នែកច្បាប់កម្រិតទាបបំផុត។ លោកបានបន្ថែមថា សិង្ហបុរី គឺជាមូលដ្ឋានដ៏គួរឱ្យទុកចិត្តសម្រាប់វិនិយោគិនក្នុងការទាញយកផលប្រយោជន៍ពីទីផ្សារ ដែលកំពុងរីកចម្រើនដូចជា ឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌាជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជាពង្រឹងធនធានមនុស្សក្នុងវិស័យផ្កាយរណប និងលំហអាកាស តាមរយៈការផ្ដល់អាហារូបករណ៍សិក្សានៅក្រៅប្រទេស

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញ…

VET Charger រាប់រយគ្រឿង នឹងមកដល់ឆាប់ៗនេះ ដើម្បីគាំទ្រកំណើនយានយន្តអគ្គិសនីនៅកម្ពុជា

នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា VET Charging Station បានប្រកាសពីការនាំចូល និងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ