តំបន់អាស៊ី

តើប្រទេសអាស៊ីចំនួន១០ ដែលមានសុវត្ថិភាព និងចំណាយទាបក្រោម២ពាន់ដុល្លារក្នុង១ខែ សម្រាប់អ្នកចូលនិវត្តន៍មានប្រទេសណាខ្លះ


ប្រទេសចំនួន១០នៅតំបន់អាស៊ី រួមទាំងកម្ពុជា ផងដែរ ត្រូវបានគេវាយតម្លៃថា គឺជាកន្លែងមានតម្លៃសមរម្យ សុវត្ថិភាព និងភាពសម្បូរបែបនៃវប្បធម៌សម្រាប់អ្នកចូលនិវត្តន៍ ដែលអាចឱ្យពួកគេចំណាយត្រឹមតែក្រោម២ពាន់ដុល្លារប៉ុណ្ណោះក្នុង១ខែ ហើយពួកគេនឹងទទួលបានមកវិញនូវជីវិតប្រកបដោយគុណភាពខ្ពស់។ តើប្រទេសទាំង១០នេះមានប្រទេសណាខ្លះ?
តំបន់អាស៊ី
ដោយ

បើតាមការចេញផ្សាយរបស់សារព័ត៌មាន New Trader U បានឱ្យដឹងថា ប្រទេសអាស៊ីចំនួន ១០ គឺជាកន្លែងចូលនិវត្តន៍ដ៏មានសុវត្ថិភាព និងតម្លៃសមរម្យបំផុតសម្រាប់អ្នកចូលនិវត្តន៍ពីការងារ ព្រោះវាបានផ្តល់​នូវភាពទាក់ទាញ និងអត្ថប្រយោជន៍ផ្សេងៗគ្នាជាច្រើន។ ប្រទេសទាំងនេះ រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន នេប៉ាល់ អូម៉ង់ ស៊ីប (Cyprus) និងហ្ស៊កដានី។

ប្រព័ន្ធផ្សព្វផ្សាយនេះបានរាយការណ៍ថា អ្នកចូលនិវត្តន៍នៅក្នុងប្រទេសទាំងនេះអាចមាន​​លទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពបានយ៉ាងល្អបំផុត ដោយពួកគេមិនចាំចាច់ចំណាយច្រើនដូចការរស់នៅប្រទេសបស្ចិមលោកនោះទេ ដោយគ្រាន់តែចំណាយក្រោម២ពាន់ដុល្លារប៉ុណ្ណោះក្នុង១ខែ គឺជាការស្រេច។

ក្រៅពីទទួលបានសេវាថែទាំសុខភាពដ៏ល្អនៅក្នុងប្រទេសទាំងនេះ​ហើយ អ្នកចូលនិវត្តន៍ក៏អាចរីករាយនឹងជីវិតរបស់ពួកគេជាមួយនឹងវប្បធម៌ដ៏សម្បូរបែបដូចជាប្រាសាទ និងសារមន្ទីរជាតិជាដើម គួបផ្សំនឹងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ជាច្រើននៅតាមប្រទេសនីមួយៗរួមទាំងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរជាទីគយគន់ផងដែរ។

មិនតែប៉ុណ្ណោះ អ្នកនិវត្តន៍ក៏អាចទទួលបាននូវការស្វាគមន៍ និងទំនាក់ទំនងដ៏កក់ក្ដៅពីប្រជាសហគមន៍នៃប្រទេសទាំងនេះផងដែរ ដោយសារពលរដ្ឋនៃប្រទេសនីមួយៗតែងតែមានភាពរួសរាយ និងរាក់ទាក់ ព្រមទាំងក្ដីស្រលាញ់ចំពោះអ្នកចូលនិវត្តន៍ទាំងនោះ។ សរុបមកគឺថា ការចូលនិវត្តន៍នៅអាស៊ីនឹងផ្តល់នូវលទ្ធភាពសម្រាប់អ្នកដែលស្វែងរកតម្លៃសមរម្យ សុវត្ថិភាព និងភាពសម្បូរបែបនៃវប្បធម៌ ដែលមានចាប់ពីឆ្នេរត្រូពិច នៃកោះបាលីនៅប្រទេសឥណ្ឌូនេស៊ី រហូតដល់តំបន់អច្ឆរិយៈប្រវត្តិសាស្ត្រនៅប្រទេសហ្ស៊កដានី៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ថៃនឹងភ្ជាប់ផ្លូវដែកជាមួយឡាវ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋាភិបាលថៃ និងឡាវ ដែលជាប្រទេសក្បែរខាងនឹងគ្នា នឹងតភ្ជាប់ផ្លូវដែកជាមួយគ្នារវាងទីក្រុងបាងកកជាមួយទីក្រុងវៀងចន្ទន៍ នៅក្នុងអំឡុងខែកក្កដា មុខ…

តម្លៃផ្ទះកើនខ្ពស់គួបផ្សំអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង បានធ្វើឱ្យរាំងស្ទះដល់ការលក់ផ្ទះនៅអាម៉េរិក

ការលក់ផ្ទះនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ៣ខែជាប់គ្នា គិតត្រឹមខែឧសភា ដោយការលក់ផ្ទះកាលពីខែឧសភា ក្រោយតម្លៃផ្ទះកើនឡើងខ្ពស់ គួបផ្សំអត្រាការប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ