តម្លៃប្រេងពិភពលោក

តម្លៃប្រេងពិភពលោកបន្ដកើនឡើង ខណៈតម្រូវការប្រេងឥន្ធនៈនៅអាមេរិកហក់ឡើងខ្លាំង


តម្លៃប្រេងនៅលើទីផ្សារពិភពលោកនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅតែបន្ដកើនឡើង នៅពេលដែលតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក កំពុងកើនឡើងខ្លាំងជិតដល់កម្រិតខ្ពស់បំផុត បើទោះបីជា បច្ចុប្បន្ន បញ្ហាមេរោគរាតត្បាតកូវីដ១៩បំប្លែងថ្មី អូមីក្រុង កំពុងគំរាមកំហែងដល់ការធ្លាក់ចុះនៃការប្រើប្រាស់ប្រេងនៅទូទាំងសកលលោកយ៉ាងណាក្ដី។
តម្លៃប្រេងពិភពលោកបន្ដកើនឡើង ខណៈតម្រូវការប្រេងឥន្ធនៈនៅអាមេរិកហក់ឡើងខ្លាំង

ក្រៅតែពីកត្តាតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកកើនឡើងដែលកំពុងតែជំរុញឲ្យតម្លៃប្រេងសកលបន្ដឡើងថ្លៃហើយនោះ ក៏មានកត្តាសំខាន់មួយទៀតដែរ ដែលធ្វើឲ្យប្រេងឡើងថ្លៃ នោះគឺកត្តាគោលនយោបាយរបស់ធនាគារកណ្ដាលរបស់អាមេរិក ក្នុងការដោះស្រាយបញ្ហាអតិផរណាដែលកំពុងកើនឡើង។

នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គេសង្កេតឃើញថា តម្លៃប្រេងឆៅនៅអង់គ្លេសបានកើនឡើងបន្ថែម ១% ធ្វើឲ្យតម្លៃប្រេងកើនដល់៧៤ដុល្លារ ៦០សេនក្នុង១ធុងបារ៉ែល ខណៈដែលទីផ្សារប្រេងឆៅនៅអាមេរិកវិញ បានកើនឡើងបន្ថែមជាង ១,១% នាំឲ្យតម្លៃប្រេងអាមេរិកឡើងដល់ ៧១ដុល្លារ ៦៦សេនមួយធុងបារ៉ែល។

អ្នកជំនាញ បាននិយាយថា បើទោះបីជា ថ្មីៗនេះ មានមេរោគរាតត្បាតក៏ដោយ ប៉ុន្ដែ តាមរបាយការណ៍អំពីស្ដុកប្រេងបានបង្ហាញថា តម្រូវការប្រេងឥន្ធនៈនៅតែមានខ្ពស់ ការនាំចេញប្រេងឆៅបានចាប់ផ្ដើមកើនឡើងវិញ ហើយស្ដុកប្រេងក៏មានការកើនឡើងធំជាងអ្វីដែលបានរំពឹងទុកផងដែរ។

បច្ចុប្បន្ន មេរោគបំប្លែងថ្មី អូមីក្រុងកំពុងបង្កជាព្យុះភ្លៀងខ្លាំង ដែលអាចនឹងបណ្ដាលឲ្យមានវិធានការរឹតត្បិតទូទាំងសហរដ្ឋអាមេរិក ប៉ុន្ដែការបិទខ្ទប់ប្រទេស គឺមិនត្រូវបានរដ្ឋាភិបាលអាមេរិកពិនិត្យឡើងវិញនោះឡើយ។

ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឲ្យដឹងថា ស្ដុកប្រេងឆៅនៅអាមេរិកបានថយចុះចំនួនប្រេង ៤លាន៦សែនបារ៉ែល កាលពីសប្ដាហ៍មុន ចំនួននេះច្រើនជាងពីរដងនៃការធ្វើស្ទង់មតិដែលថា នឹងមានការថយចុះត្រឹមតែជាង ២លានបារ៉ែលប៉ុណ្ណោះ។

ការកើនឡើងនៃតម្រូវការប្រង ត្រូវបានអ្នកវិភាគទីផ្សារបញ្ជាក់ថា វាឆ្លុះបញ្ចាំងពីការរំពឹងទុកទាំងការកើនឡើងការធ្វើដំណើររបស់មនុស្សនៅអំឡុងថ្ងៃឈប់សម្រាក និងការធូរស្បើយនៃការកកស្ទះខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបានធ្វើឲ្យរថយន្ដដឹកទំនិញ និងការដឹកជញ្ជូននានាមានសកម្មភាពផុសផុលឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្រមានពីហានិភ័យនៃអត្រាការប្រាក់កម្ចី នៅពេលដែលបំណុលនៅទូទាំងសកលលោកកើនដល់ ២២៦ទ្រីលានដុល្លារ

ព័ត៌មាន
IMF ចេញមកព្រមានពីហានិភ័យនៃអត្រាការប្រាក់កម្ចី នៅពេលដែលបំណុលនៅទូទាំងសកលលោកបានហក់ឡើងដល់ ២២៦ទ្រីលានដុល្លារ។ អង្គការមូលនិធិរូបិយវត្ថុអន្ត…

មេគយកម្ពុជាថា ការប្រមូលចំណូលគយទំនងមិនបានគ្រប់ផែនការនៅឆ្នាំ២០២១នោះទេ

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអះអាងថា ការប្រមូលចំណូលនៅពេញមួយឆ្នាំ២០២១នេះ ទំនងជាមិនគ្រប់តាមផែនការកំណត់ដោយច្បាប់នោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ