វិវាទ​រវាង​អាមេរិក និង TikTok

លោក ដូណាល់ ត្រាំ ទំនងបើកផ្លូវសម្រាប់ក្រុមហ៊ុនមេរបស់​​កម្មវិធី​ Tik Tok


បន្ទាប់ពីមានបញ្ហារកាំរកូស រវាង ថ្នាក់ដឹកនាំអាមេរិក និងក្រុមហ៊ុនបណ្តាញសង្គមចិន Tik Tok ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងទិញលក់កម្មវិធី Tik Tok មានជម្រើសច្រើនណាស់ ដែលអាចបន្តទៅបានយ៉ាងឆាប់រហ័ស ដែលជាការបើកផ្លូវមួយ សម្រាប់ក្រុមហ៊ុនចិន ក៏ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសហាមឃាត់ ការប្រើប្រាស់កម្មវិធី Tik Tok និង WeChat របស់ចិន មុននេះបន្តិចប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។
TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញក្នុងករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក
ដោយ

លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​ការ​គាំទ្រ​ដល់ ការ​ជជែក​អំពី​កិច្ចព្រមព្រៀង​ទិញ​លក់ កម្មវិធី Tik Tok រវាង​ក្រុមហ៊ុន​ចិន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់​កម្មវិធី Tik Tok និង​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន ៣ រួម​មាន​ក្រុមហ៊ុន Microsoft, Oracle និង Walmart ដែល​គ្រោង​នឹង​ចរចារ​បង្កើត​ក្រុមហ៊ុន​ថ្មី​ឈ្មោះ​ថា Tik Tok Global ដែល​ពុំ​មាន​ជនជាតិ​ចិន គ្រប់គ្រង​ផ្តាច់មុខ​នោះ​ទេ​។

លោក បន្ត​ថា ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ទាំង​អស់នោះ គួរតែ​រួម​បញ្ចូល​គ្នា ដែល​ជា​ជម្រើស​ល្អ​បំផុត សម្រាប់​ទាំងអស់​គ្នា ជា​ពិសេស​ការ​ចរចា​រវាង ក្រុមហ៊ុន Oracle និង​ក្រុមហ៊ុន ByteDance ដែល​រំពឹង​នឹង​អាច​បញ្ចប់​ឆាប់​ៗ​នេះ​។

កាលពី​ថ្ងៃ​ទី ២០ ខែកញ្ញា​កន្លង​ទៅ នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក ក៏​បាន​ដាក់​ចេញ​នូវ​បញ្ជា ហាមឃាត់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក ក្នុង​ការ​ទាញ​យក និង​ប្រើប្រាស់​កម្មវិធី WeChat និង Tik Tok របស់​ប្រទេស​ចិន​ផង​ដែរ ដោយ​សំអាង​លើ ការ​ការពារ​សុវត្ថិភាព​ទិន្នន័យ និង​ហានិភ័យ​ប៉ះពាល់​ដល់ សុវត្ថិភាព​ជាតិ​។

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏​បាន​ប្រកាស​ដែរ​ថា ចិន ស្នើ​ឲ្យ ថ្នាក់ដឹកនាំ​អា​មេ​រិ​ក ផ្តល់​បរិយាកាស​យុត្តិធម៌ សម្រាប់​ក្រុមហ៊ុន​បរទេស ដែល​ចូល​ទៅ​វិនិយោគ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​អា​មេ​រិ​ក គួរតែ​គោរព​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​បើក​ទូលាយ​នូវ បរិយាកាស​វិនិយោគ ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​ក្រុមហ៊ុន​បរទេស ដែល​កំពុង​ដំណើរការ និង​វិនិយោគ​ក្នុង​ប្រទេស​អា​មេ​រិ​ក​។

គួរ​ជម្រាប​ដែរ​ថា លោក ដូ​ណា​ល់ ត្រាំ គាំទ្រ​ដល់ ការ​វិនិយោគ​របស់​ក្រុមហ៊ុន ByteDance នៅ​ក្នុង​សហរដ្ឋអាមេរិក លុះត្រាតែ ក្រុមហ៊ុន​អា​មេ​រិ​ក ជា​អ្នកកាន់កាប់​ចំណែក​សេវាកម្ម​របស់ កម្មវិធី Tik Tok មិនមែន​ក្រុមហ៊ុន​ចិន ជា​អ្នកគ្រប់គ្រង​លើ​សេវាកម្ម​នោះ​ទេ​៕
None



អត្ថបទបន្ទាប់


កិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កំពុងត្រូវបានពន្លឿន ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូន

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពន្លឿនកិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីលើកស្ទួយវិស័យដ…

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់យុវជនប្រើបច្ចេកវិទ្យាស្មាតហ្វូន ផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ព្រៃឡង់ទៅកាន់ពិភពលោក

ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បានរៀបចំយុទ្ធនាការការពារព្រៃឡង់ តាមរយ:ទំនាក់ទំនងផ្លាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ