TikTok នៅអាមេរិក

TikTok បដិសេធលក់ឲ្យ Microsoft តែងាកមករកការចាប់ដៃគូជាមួយ Oracle Corp វិញ


ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបដិសេធការលក់ប្រតិបត្តិការកម្មវិធីរបស់ខ្លួននៅអាមេរិក ទៅឲ្យក្រុមហ៊ុនយក្សអាមេរិក Microsoft តែបានងាកមករកការចាប់ដៃគូ ជាមួយក្រុមហ៊ុនអាមេរិក Oracle Corp ក្រោមរូបភាពជាការវិនិយោគ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងរំពឹងថា អាចនឹងបញ្ចៀសពីបម្រាមហាមឃាត់របស់រដ្ឋាភិបាលអាមេរិក ខណៈដែលរដ្ឋាភិបាលចិន ក៏មិនព្រមឲ្យក្រុមហ៊ុននេះលក់កម្មវិធី TikTok របស់ខ្លួននៅអាមេរិកនោះដែរ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានផ្សាយនៅថ្ងៃនេះ។
TikTok បដិសេធលក់ឲ្យ Microsoft តែងាកមករកការចាប់ដៃគូជាមួយ Oracle Corp វិញ
ដោយ

ការចរចា​លើការ​ទិញលក់ TikTok នេះ បានកើតឡើង​ក្រោយពេល​ដែល​ កាលពីខែមុននេះ លោកដូណាល់ ត្រាំ​ប្រកាស​ទុកពេល​ឲ្យក្រុមហ៊ុន ByteDance ចំនួន ៤៥ ថ្ងៃ (ត្រូវផុតកំណត់​នៅត្រឹមថ្ងៃទី ១៥ ខែកញ្ញា) ដើម្បីលក់​ប្រតិបត្តិការ​កម្មវិធីនេះ​នៅអាមេរិក ទៅឲ្យ​ក្រុមហ៊ុន​អាមេរិក បើមិនដូច្នេះទេ កម្មវិធីនេះ នឹងត្រូវ​ហាមឃាត់​ប្រើប្រាស់​នៅ​អាមេរិក។

នៅក្នុង​សំណើ ក្រុមហ៊ុន Oracle នឹងក្លាយជា​ដៃគូ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន ByteDance ហើយ​ក្រុមហ៊ុន​អាមេរិក​មួយនេះ ​នឹង​មានសិទ្ធិ​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​អាមេរិកទាំងអស់។ ក្នុងពេលជាមួយគ្នានេះ Oracle ក៏​កំពុង​ចរចា​ដើម្បី​ទទួលបាន​ចំណែក​ភាគហ៊ុន​នៃប្រតិបត្តិការ​ TikTok នៅអាមេរិកផងដែរ។ ទោះយ៉ាងណា ទិន្នន័យ​ពីទំហំទឹកប្រាក់​វិនិយោគ​ ក្នុង​ការចាប់ដៃគូគ្នានេះ មិនត្រូវបាន​បើកបង្ហាញ​ជាសាធារណៈនោះទេ។ 

នៅក្នុងសេចក្ដី​ថ្លែងការ​ កាលពីថ្ងៃអាទិត្យ របស់​ Microsoft ក៏​បាន​បញ្ជាក់ថា ក្រុមហ៊ុន​មេរបស់ TikTok បាន​ឆ្លើយតប​បដិសេធ​ការលក់​ TikTok មកឲ្យ​ Microsoft រួចហើយ។

ថ្មីៗនេះដែរ មានការ​ចុះផ្សាយ​ពី​បណ្ដាសារព័ត៌មាន​អន្តរជាតិ​ធំៗថា រដ្ឋាភិបាល​ចិន ​មិនពេញចិត្ត​ឲ្យ​លក់ TikTok ទៅឲ្យអាមេរិកនោះទេ ពោលគឺចង់​ឲ្យ​បិទចោល​ច្រើនជាងលក់។

កម្មវិធី TikTok នេះ មានអ្នកប្រើប្រាស់​នៅអាមេរិក ជាង​១០០លាន​នាក់។

ទោះយ៉ាងណា គេ​នៅមិនទាន់ច្បាស់​នៅឡើយទេ​ថា តើលោកត្រាំ នឹង​យល់​ព្រម​លើ​កិច្ចព្រមព្រៀងនេះ​ដែរ ឬយ៉ាងណា។ គណៈកម្មាធិការ​វិនិយោគ​បរទេស​នៅសហរដ្ឋអាមេរិក (CFIUS) ដែលជាក្រុមប្រឹក្សា​រដ្ឋរបស់​សហរដ្ឋអាមេរិក​ដែលពិនិត្យ​មើល​កិច្ចព្រមព្រៀង​សម្រាប់​ហានិភ័យ​សន្តិសុខជាតិ កំពុងឃ្លាំ​មើលកិច្ចចរចា​របស់ ByteDance និង Oracle នេះ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចង់បិទ TikTok នៅអាមេរិកចោល ជាជាង​លក់ដោយត្រូវគេបង្ខំ

ព័ត៌មាន
រដ្ឋាភិបាលក្រុង​ប៉េកាំង​បានជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន ByteDance របស់ចិន លក់​ប្រតិបត្តិការ TikTok នៅអាមេរិក​របស់ខ្លួន​ដោយ​បង្ខំនោះ​ឡើយ …

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជា នឹងបើកច្រកព្រំដែនមួយបន្ថែមទៀត ជាមួយវៀតណាម

ព័ត៌មាន
កម្ពុជានឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសវៀតណាម ដែលមានឈ្មោះថា ច្រកព្រៃវល្លិ នៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ច្រកព្រំដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ