សហភាពអឺរ៉ុប

លោក ដូណាល់ ត្រាំ ព្រមានថា សហភាពអឺរ៉ុបនឹងប្រឈមការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើលោកឈ្នះការបោះឆ្នោត


អំឡុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ កាលពីយប់ថ្ងៃទី២៩ ខែតុលា លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ បានព្រមានថា សហភាពអឺរ៉ុប នឹងត្រូវប្រឈមផលវិបាក ឬការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើលោកឈ្នះការបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
សហភាពអឺរ៉ុប
ដោយ

អំឡុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រនៅរដ្ឋ Pennsylvania លោក ដូណាល់ ត្រាំ បានបង្ហាញទស្សនៈរបស់លោកជុំវិញវិធីសាស្ត្រដែលសហរដ្ឋអាម៉េរិក នឹងត្រូវដោះស្រាយជាមួយសហភាពអឺរ៉ុបទាក់ទិននឹងពាណិជ្ជកម្ម ដែលអាចនឹងធ្វើឱ្យអឺរ៉ុបខាតបង់រាប់ពាន់លានដុល្លារ។

លោកបានលើកឡើងថា លោកត្រូវតែនិយាយ គឺថា សហភាពអឺរ៉ុបហាក់ចិត្តល្អជាមួយគ្រប់ប្រទេសជាមិត្តទាំងអស់របស់ខ្លួន ប៉ុន្តែសហភាពអឺរ៉ុបមិនទិញរថយន្ត ឬផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកនោះឡើយ ខណៈដែលពួកគេលក់រថយន្តរាប់លានគ្រឿងនៅលើទឹកដីសហរដ្ឋអាម៉េរិក។ ដូច្នេះសហភាពអឺរ៉ុប នឹងត្រូវប្រឈមផលវិបាក ឬការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើលោកឈ្នះការបោះឆ្នោត។

សូមបញ្ជាក់ថា នៅមុននេះលោក ដូណាល់ ត្រាំ ធ្លាប់បានស្នើយកពន្ធ១០%លើទំនិញទាំងអស់របស់សហភាពអឺរ៉ុប ដែលលក់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាឧស្សាហកម្មនាំចេញរបស់អឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន។

ខណៈដែលបណ្ដាក្រុមហ៊ុននាំចេញរបស់សហភាពអឺរ៉ុប ត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលអាចកើតមានទិន្នន័យពីគណៈកម្មការអឺរ៉ុបបានបង្ហាញពីហានិភ័យសេដ្ឋកិច្ចដែលពាក់ព័ន្ធដោយក្នុងនោះអាល្លឺម៉ង់ អ៊ីតាលី និងអៀរឡង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចៅក្រមឱ្យលោក Elon Musk ចូលបំភ្លឺជុំវិញការផ្តល់ថវិកា១លានដុល្លារគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ

ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យគ្រប់ភាគីទាំងអស់រួមទាំងលោក Elon Musk ឱ្យចូលឆ្លើយបំភ្លឺក្នុងតុលាការក្នុងរដ្ឋផេនស៊ីលវ៉េនៀ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល

(សេអ៊ូល)៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ