ការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-១៩

ថវិកាទិញវ៉ាក់សាំងកូវីដ-១៩ កើនដល់ជាង ៣០លានដុល្លារហើយ!


គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាទទួលបានថវិកាជាង៣០លានដុល្លារហើយ ដែលបានមកពីការបរិច្ចាគរបស់អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជាសប្បុរសជនទូទាំងប្រទេស តាមរយៈគណនីធនគារមួយចំនួន ព្រោះនៅដំណាក់កាលទីមួយនេះ រាជរដ្ឋាភិបាលកម្ពុជា មានបំណងទិញវ៉ាក់សាំង ចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
វ៉ាក់សាំងកូវីដ ១៩

នៅ​ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ មាន​ឧកញ៉ា​ល្បី​ៗ​ជា​ច្រើន​រូប​នៅ​ស្រុក​ខ្មែរ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រាប់​ការ​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩  រួម​មាន

១, ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បរិច្ចាគ ១​លាន​ដុល្លារ

២, អ្នកឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភព​ថ្មី បរិច្ចាគ ៣​លាន​ដុល្លារ

៣, អ្នកឧកញ៉ា គិត ម៉េ​ង បរិច្ចាគ ៣​លាន​ដុល្លារ

៤, អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣​លាន​ដុល្លារ

៥, ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) បរិច្ចាគ ៣​លាន​ដុល្លារ

៦, ក្រុមហ៊ុន ប៉េង ហួត បរិច្ចាគ ៣​លាន​ដុល្លារ​,

៧, ឯកឧត្តម ឡៅ ម៉េ​ង​ឃី​ន និង​លោក​ជំទាវ ជិន សុភាព បរិច្ចាគ ៣​លាន​ដុល្លារ

៨, អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ បរិច្ចាគ ៣​លាន​ដុល្លារ

៩, អ្នកឧកញ៉ា ពុង ឃាវ​សែ (​ធនាគារ​កា​ណា​ឌី​យ៉ា​) បរិច្ចាគ ៣​លាន​ដុល្លារ

១០, ឧកញ៉ា កុក អាន និង​លោក​ជំទាវ បរិច្ចាគ ១​លាន​ដុល្លារ​,

១១, ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group បរិច្ចាគ​២០​ម៉ឺន​ដុល្លារ 

១២, កូន​ៗ​របស់​សម្តេច ហ៊ុន​សែន ម្នាក់​១​ម៉ឺន​ដុល្លារ សរុប​៥​ម៉ឺន​ដុល្លារ រួម​ទាំង​សប្បុរសជន​ជា​ច្រើន​នាក់ ដែល​បាន​បរិច្ចាគ​ជា​បន្តបន្ទាប់​។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​អំពាវនាវ ដល់​សប្បុរសជន​ទាំងអស់ បន្ត​ការ​បរិច្ចាគ​បន្ត​ទៀត ព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា មាន​បំណង​ទិញ​វ៉ាក់សាំង ចាក់​ជូន​ប្រជាជន​ឲ្យ​បាន​១០​លាន​នាក់​ដែល​ត្រូវការ​វ៉ាក់សាំង​រហូត ២០​លាន​ដូ​ស​ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្អាកអាជីវកម្ម Relax Hill Resort នៅក្រុងសែនមនោរម្យ ក្រោយរកឃើញថា មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់ស្នាក់នៅ

ព័ត៌មាន
រដ្ឋបាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី បានផ្អាកអាជីវកម្មឈ្មោះ Relax Hill Resort ដែលមានទីតាំងនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុង…

សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរាជរដ្ឋាភិបាល លុប​បំណុលពន្ធឆ្នាំចាស់ពីម្ចាស់អាជីវកម្មទេសចរណ៍

ព័ត៌មាន
សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរដែលបង្ករឡើងដោយមេរោគកូវីដ-១៩ នេះ ខាងសមាគមន៍ទីភ្នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ