ការសិក្សាតាមប្រព័ន្ធអនឡាញ

ក្រសួងអប់រំ៖ ការប៉ះពាល់គឺជារឿងជៀសមិនផុតទេ នៅក្នុងបរិបទ កូវីដ-១៩នេះ


អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា នៅដំណាក់កាលនេះ ក្រសួងមិនមានជម្រើសអ្វីផ្សេង ក្រៅពីការអនុវត្តកម្មវិធីសិក្សាពីចម្ងាយ ឬការសិក្សាតាមប្រព័ន្ធអនឡាញ ដើម្បីធានានិរន្តរភាពនៃការសិក្សានោះទេ ទោះក្នុងកម្រិតណាក៏ដោយ គឺត្រូវឲ្យមានចរន្តនៃការសិក្សាបន្តសម្រាប់ការសិក្សាគ្រប់កម្រិត។
ក្រសួងអប់រំ៖ ការប៉ះពាល់គឺជារឿងជៀសមិនផុតទេ នៅក្នុងបរិបទកូវីដ-១៩នេះ
ដោយ

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បញ្ជាក់​ថា បញ្ហា​កូ​វី​-១៩​នេះ គឺជា​បញ្ហា​សកល ដែល​ការ​ប៉ះពាល់​មិន​មាន​ត្រឹមតែ​ប្រទេស​កម្ពុជា​ទេ គឺ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ករណី​ឆ្លង​ថ្មី​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​មិន​អាច​ឲ្យ​កម្ពុជា​ធ្វេសប្រហែស​បាន​ឡើយ​។

លោក​បាន​បន្ត​ថា « វា​ទាមទារ​ឲ្យ​មានការ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធានា​ថា ធ្វើ​ម៉េច ទី​១​កុំ​ឲ្យ​សិស្សានុសិស្ស​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​។ ទី​២​គឺ​ត្រូវធ្វើ​ម៉េច​អប់រំ​ណែនាំ ពន្យល់ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​វិធានការ​អនាម័យ និង​ការ​បង្ការ​ការពារ​កុំ​មានការ​ឆ្លង និង​ទី​៣​ធានា​នូវ​និរន្តរភាព​នៃ​ការ​សិក្សា ទោះបី​កម្រិត​ណា​ក៏​ដោយ ក៏​ត្រូវ​ឲ្យ​មាន​ចរន្តរ​នៃ​សិក្សា​ហ្នឹង​បន្ត​តាម​រយៈ​ការ​រៀន​អន​ឡាញ ការ​រៀន​នៅ​តាម​ផ្ទះ ឬ​ការ​រៀន​ជា​ក្រុម​តូច​ក្រោម​១០​នាក់​ជាដើម​»​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ បាន​បន្ថែម​ថា អាណាព្យាបាល​ទាំងអស់​ត្រូវ​ចូលរួម​ជួយ​ជាមួយ​សាលា​ដែរ បើសិនជា​ពួក​គាត់​យល់​ឃើញ​ថា ការ​មើល​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ច្រើន​នាំ​ឲ្យ​ខូច​ភ្នែក គួរតែ​កុំ​ឲ្យ​លេង​ហ្គេ​ម ឬ​មើល​កម្មវិធី​ដែល​គ្មាន​ប្រយោជន៍​ក្នុង​ស្មា​ត​ហ្វូ​ន​ច្រើន​ពេក ព្រោះថា ការ​ប៉ះពាល់​គឺជា​រឿង​ជៀស​មិន​ផុត​ទេ នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​នេះ គ្រប់​គ្នា​ត្រូវ​តែ​ប្រឈម​មុខ​។

គូសបញ្ជាក់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បែប​នេះ ក្រោយ​ពេល​មានការ​លើក​ឡើង​ពី​អាណាព្យាបាល ក៏​ដូច​ម្ចាស់​គ្រឹះស្ថានសិក្សា​ឯកជន​មួយ​ចំនួន ពី​ផល​ប៉ះពាល់​លើ​សុខភាព​ភ្នែក និង​សតិអារម្មណ៍ ដោយសារ​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។

ជា​ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​មួយ​របស់​ស្ថាបនិក​សាលា​អន្តរជាតិ​វេស​ហ៍​ឡាញ គឺ​លោក ប៉ិច ប៉ូ​ឡែ​ន បាន​សរសេរ​ថា​៖« យើង​ត្រូវ​បន្ត​រៀន​អន​ឡាញ​ដើម្បី​បង្ការ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​។ ប៉ុន្តែ សិស្ស និស្សិត ជា​ពិសេស​កុមារ​តូច​ៗ​រាប់​ម៉ឺន​នាក់ និង​ក្រុម​គ្រួសារ​ទាំងអស់​ក៏​កំពុង​ជួប​ហានិភ័យ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ខាងក្រោម​៖

១. ការ​សិក្សា និង​ការ​អភិវឌ្ឍ​របស់​កុមារ​មិន​បាន​ពេញលេញ ទោះបី​សាលា​ចំណាយ​ថវិកា ធនធាន និង​វិធីសាស្ត្រ​បង្រៀន​ប៉ុនណា​ក៏​ដោយ​។

២. ហានិភ័យ​សុខភាព ជា​ពិសេស​ភ្នែក ត្រចៀក (​មើល​អេ​ក្រង់​អេ​ឡិច​ត្រូ​និក និង​ស្តាប់​កាស​សំឡេង​ច្រើន​ម៉ោង​សឹង​រៀងរាល់ថ្ងៃ​) ឆ្អឹង​ចង្កេះ ខ្នង ទំរង់​រាង​កាយ អាច​នឹង​ខូច​ដោយសារ​អង្គុយ​ច្រើន​ម៉ោង​។

៣. សិស្សានុសិស្ស​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ដែល​ត្រូវ​អង្គុយ​ក្នុង​បន្ទប់​យូរ ដាច់​តែឯង ព្រមទាំង​អាច​មាន​ហានិភ័យ​ផ្សេង​ៗ​ទៀត តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម និង​អិន​ធើ​ណិ​ត​។

៤. អ្នក​អាណាព្យាបាល​ក៏​នឹង​អាច​មាន​បញ្ហា​តានតឹង​ផ្លូវចិត្ត ពិបាក​បែងចែក​ពេលវេលា​ជួយ​មើល​ការ​សិក្សា​របស់​កូន​ដោយ​ត្រូវ​ចេញ​ទៅ​ធ្វើការ រកស៊ី​ផង និង​លៃ​ពេល​មើល​កូន​ផង​។ ពេល​នោះ ហឹ​ង្សា​ក្នុង​គ្រួសារ​ក៏​អាច​នឹង​កើត​មាន​ឡើង​។ ដូចនេះ យើង​ត្រូវធ្វើ​បែប​ណា0x017d7 អ្នកជំនាញ បណ្ឌិត​ក្នុង ក្រៅប្រទេស ទាំងអស់​ជួយ​រក​ដំណោះស្រាយ​ផង​»​។

ក្នុង​សំ​ណេ​រ​នោះ​បញ្ជាក់​ទៀត​ថា «​ទុក​ការ​បារម្ភ​ពី ខ្វះ​ថវិកា​បើក​ឲ្យ​គ្រូ ការ​បង្ខំចិត្ត​ឲ្យ​បុគ្គលិក គ្រូ​១​ចំនួន​សម្រាក​ពី​ការងារ និង​ការ​អត់​លុយ​ឲ្យ​ម្ចាស់ផ្ទះ ព្រមទាំង ហានិភ័យ​នៃ​ការ​បិទ​សាលា​១​ឡែក​សិន​»​។

យ៉ាងណាមិញ បើ​តាម​លោក ឌី ខាំ​បូ​លី ក្រសួង​អប់រំ​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​សាធារណជន​ពី​កាលបរិច្ឆេទ​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​សាលារៀន​គ្រប់​កម្រិត​បាន​នោះ​ទេ ដោយពេល​នេះ​ក្រសួង​កំពុង​តែ​សិក្សា​លម្អិត​លើ​បញ្ហា​នេះ​នៅឡើយ​៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិក ដាំក្បាលចុះ ៥% នៅត្រីមាសទី១នេះ និងកាន់តែអាក្រក់ថែមទៀត នៅត្រីមាសទី២

សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះលឿនជាងការប៉ាន់ប្រមាណដំបូងនៅក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២០នេះ ពោលគឺវាបានធ្លាក់ចុះ ដល់ទៅ ៥% នៅត្រីមាសទី…

ធនាគារពិភពលោក ទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ មកនៅចន្លោះពី -១% ទៅ -២,៩%

ចូលមកដល់ត្រីមាសទី២ នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នជំនាញមើលឃើញថា បានស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយមានវិស័យស្នូលមួយចំនួន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ