សេដ្ឋកិច្ចអាមេរិក

សេដ្ឋកិច្ចអាមេរិក ដាំក្បាលចុះ ៥% នៅត្រីមាសទី១នេះ និងកាន់តែអាក្រក់ថែមទៀត នៅត្រីមាសទី២


សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះលឿនជាងការប៉ាន់ប្រមាណដំបូងនៅក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២០នេះ ពោលគឺវាបានធ្លាក់ចុះ ដល់ទៅ ៥% នៅត្រីមាសទី១នៃឆ្នាំនេះ ដែលជាកាធ្លាក់ចុះសេដ្ឋកិច្ចប្រចាំត្រីមាស ធំបំផុតមួយរបស់អាមេរិក តាំងតែពីធ្លាប់មានវិបត្តិកាលពីឆ្នាំ២០០៨មក ដែលកាលឆ្នាំនោះ សេដ្ឋកិច្ចអាមេរិក នៅត្រីមាសទី៤ ធ្លាប់ធ្លាក់ចុះដល់ទៅ ជាង ៨%។ ដោយឡែក សម្រាប់ត្រីមាសទី ២នេះ នៅឆ្នាំ២០២០នេះវិញ សេដ្ឋកិច្ចអាមេរិក ក៏ត្រូវបានអ្នកជំនាញអះអាងថា អាចនឹងធ្លាក់ចុះកាន់តែអាក្រក់ថែមទៀត។
លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក
ដោយ

សារព័ត៌មាន CNBC បាន​ឲ្យដឹងថា អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានរាយការណ៍ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​សហរដ្ឋអាមេរិក បានធ្លាក់ចុះ​ក្នុងអត្រា​ប្រចាំឆ្នាំ ៥% នៅក្នុងត្រីមាសទី ១ នៅឆ្នាំ២០២០នេះ ដែលវា​គឺជា​ការធ្លាក់ចុះធំជាង​អ្វីដែល​មានការប៉ាន់ប្រមាណ​កាលពីខែមុន ដែលថា អាចនឹង​ធ្លាក់ចុះត្រឹមតែ ៤,៨%នោះ។

ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅត្រីមាសទី១នេះ គឺឆ្លុះបង្ហាញ​ឲ្យឃើ​ញ ពី​ការកាន់តែ​ធ្លាក់​ចុះខ្សោយ​នៃការវិនិយោគ​ ដោយអាជីវកម្មនានា ដែលវា​ត្រូវបាន​ប៉ះប៉ូវ​​ផ្នែកខ្លះ​ ដោយ​ការចំណាយ​ទៅ​លើអ្នកប្រើប្រាស់។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​ជឿជាក់ថា ការបិទប្រទេស ដែល​រាំងខ្ទប់នូវទ្វារសេដ្ឋកិច្ច និងការ​បង្កើតឲ្យមាន​ការ​បាត់បង់នូវការងារ​ពលរដ្ឋ​រាប់លាននាក់នោះ នឹង​ធ្វើឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អាមេរិក នឹង​ធ្លាក់ចុះ​ដល់ទៅ​ ៤០% នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ។ ហើយការធ្លាក់ចុះនេះ អាចនឹង​ក្លាយជា​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏ធំមហិមា ជាប្រវត្តិសាស្ត្រ​របស់អាមេរិក បើរាប់តាំងពីឆ្នាំ១៩៤៧ មក ហើយវា​មានទំហំ​ធ្លាក់ចុះដល់ទៅ ៤ដង នៃទំហំ​ធ្លាក់ចុះសេដ្ឋកិច្ច​ដែលធ្លាប់មាន​កាលពីឆ្នាំ១៩៥៨។

ទោះយ៉ាងណា អ្នកព្យាករសេដ្ឋកិច្ច​ជាច្រើន បានជឿជាក់ដែរថា កំណើន​សេដ្ឋកិច្ច​របស់អាមេរិក នឹង​ស្ទុះងើបឡើងវិញ​នៅត្រីមាសទី ៣ ដោយការរិយាល័យ​ថវិកាសភា បាន​ព្យាករដែរថា GDP អាមេរិក​នឹងកើនឡើង​ក្នុងអត្រាប្រចាំឆ្នាំ ២១,៥% នៅត្រីមាសទី៣នៃឆ្នាំនេះ។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញថា កំណើនត្រីមាសទី៣នេះ អាចនឹង​មិនគ្រប់គ្រាន់​​សម្រាប់ប៉ះប៉ូវសង​ចំពោះ​​ការបាត់បង់​សេដ្ឋកិច្ច ដែលមាននៅត្រីមាសទី ១ និងទី២នោះទេ។

អ្នកជំនាញ​សេដ្ឋកិច្ចជាច្រើន​ ក៏បាន​ព្រួយបារម្ភ​ថា ការព្យាករ​ពីភាពវិជ្ជមាន​នៃការ​សម្រេច​បាន​របស់​ GDP អាមេរិក នៅ៦ខែ​ចុងក្រោយនៃ​ឆ្នាំនេះ អាចនឹងធ្វើទៅមិនរួច​នោះទេ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បើក​សេដ្ឋកិច្ចឡើងវិញ​ មិនប្រព្រឹត្តិទៅបានល្អ ពិសេស​បើសិនជាមាន​ការឆ្លង​នូវរលក​ទី២នោះ វានឹងកាន់តែយ៉ាប់យ៉ឺន​ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រោះរាំងស្ងួត និង កូវីដ-១៩ នឹងធ្វើឲ្យកម្មករថៃជាង ៨,៤ លាននាក់បាត់បង់ការងារ

ព័ត៌មាន
កម្មករថៃ ជាង ៨,៤សែននាក់ អាចនឹងត្រូវបាត់បង់ការងារ ដោយសាររីករាលដាលនៃមេរោគកូវីដ១៩ និងគ្រោះរាំងស្ងួត ហើយចំនួននេះ អាចបន្តកើនឡើងដល់ ១៤,…

ក្រសួងអប់រំ៖ ការប៉ះពាល់គឺជារឿងជៀសមិនផុតទេ នៅក្នុងបរិបទ កូវីដ-១៩នេះ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា នៅដំណាក់កាលនេះ ក្រសួងមិនមានជម្រើសអ្វីផ្សេង ក្រៅពីការអនុវត្តកម្មវិធីសិក្សាពីចម្ងាយ ឬការសិក្សាតាមប្រព័ន្ធអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ