EBA-កម្ពុជា-សហគមន៍អឺរ៉ុប

កម្ពុជា​«សោក​ស្តាយ»​ចំពោះការ​ចាប់​ផ្ដើម​​នីតិ​វិធី​​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បណ្តោះ​អាសន្ន


ប្រទេស​កម្ពុជា​បាន​សម្ដែង​«ការ​សោកស្តាយ»​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA)» ជា​បណ្តោះ​អាសន្ន ពី​កម្ពុជា ដោយសារ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។
ប្រតិភូ​អឺរ៉ុប​មក​ទស្សនកិច្ច​នៅកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ មិថុនា ២០១៩ ជាផ្នែក​មួយ​នៃ​នីតិវិធី​ពិនិត្យ​លើ​ការព្យួរ​ EBA បណ្ដោះអាសន្ន​ពីកម្ពុជា។
ដោយ

សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា បាន​ចាប់​ផ្តើម​ដំណើរការ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ក្នុង​រយៈពេល​១៨​ខែ ដើម្បី​បញ្ចប់​ការទទួល​បាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​អនុគ្រោះ​ដល់​កម្ពុជា។

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) បាន​បង្ហាញ​ពី​«ការ​សោក​ស្តាយ» របស់​ខ្លួន​ចំពោះ​ការ​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA)។

លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា៖ «យើង​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការស៊ើប​អង្កេត​នេះ ថានឹង​បញ្ជូន​​សញ្ញា​មិន​ត្រឹមត្រូវ​អំពី​អនាគត​ទីផ្សារ​ ទៅកាន់​​វិនិយោគិន​ក្នុង​ឆ្នាំ​២០១៩ ហើយ​ថា​ការ​ដក​ចេញ​ដែល​អាច​នឹង​មាន​នៅ​ឆ្នាំ​២០២០ នឹង​មាន​ផល​ប៉ះពាល់​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​លើ​ការងារ​របស់​មនុស្ស​រាប់​សែន​នាក់ ភាគ​ច្រើន​ជា​ស្ត្រី និង​អ្នក​ផ្សេង​ច្រើន​ទៀត​នៅ​ក្នុង​បន្ទុក»។

ឯកឧត្តម កេត សុផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​និយាយ​តាម​សារតេឡេក្រាម​យ៉ាង​ខ្លី​ថា ៖ «ខ្ញុំ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។»

គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា ក្នុង​នាម​ជា​សហភាព​អឺរ៉ុប ខ្លួន​បាន​បើក​ដំណើរការ​នីតិ​វិធី​ដើម្បី​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) ដែល​បាន​ផ្តល់​ឲ្យកម្ពុជា​ ដោយសារ​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ។

ការ​បើក​ដំណើរការ​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះ​អាសន្ន​នេះ មិន​តម្រូវ​ឱ្យ​មាន​ការ​ដក​ចេញ​ភ្លាមៗ​នោះ​ទេ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​អឺរ៉ុប តែ​វា​អាច​ជា​ជម្រើសចុង​ក្រោយ​ផង​ដែរ និ​ងគ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​ឃ្លាំមើល​ដើម្បី​កែ​លម្អ​ស្ថានភាព​នៅ​កម្ពុជា។

អនុប្រធាន​គណៈកម្មការ​អឺរ៉ុប Federica Mogherini បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​១៨​ខែ​ចុង​ក្រោយ​នេះ ពួកគាត់​បាន​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​ទោះ​បី​ជា​មាន​ភាព​វិជ្ជមាន​ខ្លះ​តាមរយៈ​ការ​ដោះលែង​មនុស្ស​មួយ​ចំនួន និង​ការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ខ្លះ​លើ​សង្គម​ស៊ីវិល​និង​សហជីពក្ដី ក៏​នៅតែ​មិន​មាន​វិធានការ​បញ្ចប់​ជារួម​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ដើម្បី​កែប្រែ​ស្ថានភាព។

តាមរយៈ twitter លោក អ៊ូ វីរៈ  អ្នក​វិភាគ​នយោបាយ​មួយ​រូប​នៅ​កម្ពុជា បាន​សម្ដែង​«ការសោក​ស្តាយ» ដែល​វា​មក​ដល់​ចំណុច​នេះ ហើយ​បាន​និយាយ​បន្ត​ថា កម្ពុជា​គួរ​ងាក​ទៅរក​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប។

លោក អ៊ូ វីរៈ  បាន​និយាយ​ដូច្នេះ​ថា «គ្មាន​នរណា​ម្នាក់​ចង់​បាន​ការ​ដក​ហូត EBA នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ក្រ​ជួប​ការ​លំបាក​បំផុត។»

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​និយាយ​តាមរយៈ twitter ដូច​គ្នា​នេះ ថា នាឡិកា​កំពុង​តែ​ដើរ​ទៅ​មុខ​ហើយ មាន​តែ​រដ្ឋាភិបាល​កម្ពុជា​ទេ​ នឹង​ស្តាប់​និង​ធ្វើការ​ស្តារ​ស្ថានភាព​ឡើងវិញ។

យោងតាម​គណៈកម្មការ​អឺរ៉ុប បន្ទាប់ពី​រយៈពេល​១២​ខែ គណ:កម្មការ​នេះ​នឹង​សម្រេច​ចុងក្រោយ​ថា តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះ​អាសន្ន ឬ​អត់ ហើយ​ការ​ដក​ណាមួយ​នឹង​ចូល​ជា​ធរមាន​បន្ទាប់​ពី​រយៈពេល​៦​ខែ​ថែម​ទៀត ដូច្នេះ​វា​នឹង​មាន​រយៈពេល​១៨​ខែ គិត​ជា​សរុប៕

None



អត្ថបទបន្ទាប់


«បច្ចុប្បន្នភាព EBA» សហភាពអឺរ៉ុប អាចនឹងចេញសេចក្ដីសម្រេចមួយ នៅសប្ដាហ៍នេះ!

ភាពរង្គោះរង្គើប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នៅតែជាបញ្ហារសើបមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ខណៈមកទល់ពេលនេះ សហភាពអឺរ៉…

អាមេរិកថា ខ្លួនក៏មានក្ដីកង្វល់ដូចអឺរ៉ុបដែរ ជុំវិញរឿងដក EBA និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារស្ថានការណ៍ឡើងវិញ

ក្រោយពីសភាពអឹរ៉ុប បានចេញនូវសេចក្ដីសម្រេចមួយ អំពីការបើកនីតិវិធីឆ្ពោះទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ