ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កើនជិត ៦០% នៅឆមាសទី១ឆ្នាំនេះ

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកើនជិត២០០% នៃ GDP កម្ពុជានៅឆមាសទី១ឆ្នាំនេះ


តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនមានជាង៣រយលានប្រតិបត្តិការកើនឡើង៥៨% និងមានទំហំទឹកប្រាក់ជាង ៥៨ពាន់លានដុល្លារ កើនឡើងជាង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយទំហំនេះស្មើនឹងជិត ២០០% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។
ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកើនជិត២០០% នៃ GDP កម្ពុជានៅឆមាសទី១ឆ្នាំនេះ

តាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យទូទាត់​សងប្រាក់ សេវាទូទាត់ឌីជីថលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវផលិតផល និងសេវាថ្មីៗ ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់​អ្នកប្រើប្រាស់។ ការរីកចម្រើនទាំងនេះអាចសម្រេចទៅបានដោយសារ​ការដាក់ចេញបទប្បញ្ញត្តិ ដែលមានភាពអំណោយផលដល់ការប្រកួតប្រជែងរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងយន្តការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជា។ ជាក់ស្តែងគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ មានគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់សរុបចំនួន ៣៥ ទទួលបានអាជ្ញាបណ្ណ​ពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២ទទួលបានលិខិត​អនុញ្ញាត​ធ្វើប្រតិបត្តិការ​ទូទាត់សងប្រាក់ ដោយមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុបជាង ២០លានគណនី។ ជាមួយគ្នានេះ ប្រតិបត្តិការទូទាត់សងប្រាក់បានកើនឡើងប្រមាណ៥៨ % ពីជាង២១១លានប្រតិបត្តិការទៅជាង៣៣៣លានប្រតិបត្តិការ និងមានទំហំទឹកប្រាក់កើនឡើងជាង​៩៨% ពីជាង២៩ពាន់លានដុល្លារទៅជាង៥៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើប្រមាណជិត២០០% នៃផ.ស.ស។

មិនតែប៉ុណ្ណោះ ការទូទាត់តាមរយៈ KHQR Code ទទួលបានការពេញនិយមគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់តាម KHQR Code មានការកើនឡើងជា​លំដាប់ក្នុងនោះប្រតិបត្តិការជារៀលមានចំនួនជិត ១៧ម៉ឺនប្រតិបត្តិការ គិតជាទឹកប្រាក់មានចំនួន ៩៧ពាន់លានរៀល និងប្រតិបត្តិការជាដុល្លារមានចំនួនជាង២១ម៉ឺនប្រតិបត្តិការ គិតជាទឹកប្រាក់មាន​ចំនួន៣៨ លានដុល្លារ។

ពាក់ព័ន្ធការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិនៃ​ធនាគារអេស៊ីលីដា ក៏បានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយដល់​កំណើនសេដ្ឋកិច្ចតាមរយៈការជួយសម្រួលដំណើរការទូទាត់ ការទូទាត់តាមឌីជីថល ដែលធ្វើឱ្យ​កាន់តែងាយស្រួល​សម្រាប់អាជីវកម្មក្នុងការទទួលបានការទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបានជំរុញទីផ្សារអេឡិចត្រូនិក និងទីផ្សារអនឡាញដែលអនុញ្ញាតឱ្យអាជីវកម្មពង្រីក​មូលដ្ឋានអតិថិជនរបស់ពួកគេ និងឈានដល់ទីផ្សារថ្មីៗ។ ជាក់ស្តែងគិតត្រឹមដំណាច់​ឆមាសទី១ឆ្នាំ២០២៣ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមាន១៣៩លានប្រតិបត្តិការ កើនឡើង២៤៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ផ្អែកលើសន្ទុះនៃការរីក​លូតលាស់ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាមានការកើនឡើងខ្លាំង ជាពិសេសគោលនយោបាយ​របស់រាជរដ្ឋាភិបាល ជំរុញការទូទាត់ឆ្លងដែនតាមការស្កេនឃ្យូអរកូដរវាងបណ្តាប្រទេស​សមាជិកអាស៊ាន​ផងនោះ ធនាគារ អេស៊ីលីដា រំពឹងថា ការទូទាត់នានាតាមរយៈសេវាអេស៊ីលីដាម៉ូបាល​នៅឆ្នាំនេះនឹងមាន​ការកើនឡើងចន្លោះពី២២០% ទៅ២៤០%បើធៀបជាមួយនឹង​ការទូទាត់កាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ក្នុងគោលបំណងពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សង​ប្រាក់ឆ្លងដែន ធនាគារជាតិនៃកម្ពុជាបាន និងគ្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់​ជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា ថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ហើយក៏បានពង្រឹងផ្នែក​នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វីជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់​សេវាកម្មហិរញ្ញវត្ថុរវាងគ្នានិងគ្នាផងដែរ៕




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នឹងកម្លាយខ្លួនទៅជាធនាគារ ខេប៊ី ប្រាសាក់ ក្រោយច្របាច់បញ្ចូលគ្នាជាមួយធនាគារ KB Kookmin ដ៏ធំរបស់កូរ៉េ

ព័ត៌មាន
ធនាគារ ខេប៊ីប្រាសាក់ ដែលជាការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ គូកមីន មកពីប្រទេសកូរ៉េបានប្រកាសធ្វើប្រតិបត្…

វិនិយោគិនជប៉ុនចង់វិនិយោគលើវិស័យអាទិភាពមួយចំនួន និងចង់បង្កើតភូមិបុរាណជប៉ុននៅកម្ពុជា

ព័ត៌មាន
ក្រុមអ្នកវិនិយោគជប៉ុន បាននិងកំពុងចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំខាន់ៗ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អភិវឌ្ឍន៍កសិ-ទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ