ការប្រើប្រាស់​ប្រេង​ឥន្ធនៈ

ប្រទេសថៃ មានការប្រើប្រាស់ប្រេងឥន្ធនៈធ្លាក់ចុះ ១៣% ដោយសារតែសេដ្ឋកិច្ចចុះទន់ខ្សោយ


គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈគ្រប់ប្រភេទ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៣% ពោលគឺមានការប្រើប្រាស់តែ ១៣៧ លានលីត្រក្នុងមួយថ្ងៃ ដោយសារតែការចុះទន់ខ្សោយនៃសេដ្ឋកិច្ចជាតិ អំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។
ប្រទេសថៃ មានការប្រើប្រាស់ប្រេងឥន្ធនៈធ្លាក់ចុះ ១៣% ដោយសារតែសេដ្ឋកិច្ចចុះទន់ខ្សោយ (រូបភាព៖ Bangkok Post)
ដោយ

លោកស្រី ណាន់ ធីកា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ នាយកដ្ឋាន​ពាណិជ្ជកម្ម​ថាមពល បានគូស​បញ្ជាក់​ថា ក្នុងរយៈពេល​ ១០ខែ ឆ្នាំ ២០២០នេះ ការប្រើប្រាស់​ថាមពល​ប្រេង​ឥន្ធនៈ​នៅក្នុង​ប្រទេស​ថៃ បានធ្លាក់ចុះ​ពី ១៥៧លាន​លីត្រ​ក្នុងមួយថ្ងៃ មកនៅត្រឹម ១៣៧លាន​លីត្រ​ក្នុងមួយថ្ងៃ ដែលថយចុះ ១៣% ធៀបនឹង​ពេលដូចគ្នា​កាលពី​ឆ្នាំមុន។

លោកស្រី បន្តទៀតថា ការរឹត​បន្តឹង​លើការ​ធ្វើដំណើរ​គ្រប់ប្រភេទ ទាំងផ្លូវអាកាស និងផ្លូវគោក នៅទូទាំង​សកលលោក អំឡុងពេលនៃ​វិបត្តិ​កូវីដ-១៩នេះ គឺជា​ហេតុផល​សំខាន់ ដែលធ្វើឲ្យ​មាន​ការធ្លាក់ចុះ​នូវ តម្រូវការ​ប្រើប្រាស់​ថាមពល​នេះ ហើយក្នុងនោះ ប្រទេសថៃ ក៏រងផល​ប៉ះពាល់​ដូចគ្នាដែរ។

ចំពោះបញ្ហានេះ ប្រេងឥន្ធនៈសម្រាប់​យន្តហោះ គឺធ្លាក់ចុះ​ខ្លាំង​ជាងគេ​បំផុត ដល់ទៅ ៥៩% ដែលធ្លាក់​ចុះ​ការប្រើប្រាស់​ពី ១៩លានលីត្រ​ក្នុង​មួយថ្ងៃ មកនៅ​ត្រឹម ៧លាន​លីត្រ​ក្នុងមួយថ្ងៃ។

ដោយឡែកអំឡុងពេល ១០ខែនេះ តម្រូវការ​ប្រើប្រាស់​សាំង ក៏មាន​ការធ្លាក់ចុះ​ ២% ពី ៣២លានលីត្រ មកនៅ​ត្រឹម ៣១លានលីត្រក្នុងមួយថ្ងៃ ហើយការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត ធ្លាក់ចុះ​ដូចគ្នា​រង្វង់ ៣%។

កាលពីដើមឆ្នាំ ២០២០នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​ថាមពល ក៏បានព្យាករ​ដែរថា ការប្រើប្រាស់​ប្រេង​ឥន្ធនៈ នៅក្នុង​ឆ្នាំនេះ​នឹងកើន​ឡើង ៣% ដែលដើរ​ស្របគ្នា​ទៅនឹង​កំណើន​ GDP​ របស់​ប្រទេស​ថៃ តែយ៉ាងណា ធនាគារ​កណ្តាលថៃ បានធ្វើ​ការព្យាករ​ជាថ្មី​កាលពី​ខែវិច្ឆិកាថា សេដ្ឋកិច្ច​ជាតិ អាច​នឹងធ្លាក់ចុះ​ ៧% ក្នុង​ឆ្នាំ ២០២០នេះ។

គួរជម្រាបដែរថា ការធ្លាក់ចុះ​នូវ ការប្រើប្រាស់​ប្រេងឥន្ធនៈ​របស់​ប្រទេស​ថៃ ធ្លាប់​បានធ្លាក់ចុះ​ម្តង​ប្រមាណ ០,៤% កាលពី ២៣ឆ្នាំមុន អំឡុង​ពេល​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អាស៊ាន ហើយ​ការធា្លក់ចុះ​នាពេលនេះ គឺជាការ​ធ្លាក់ចុះ​លើកទី ២ហើយ ក្រោយពី​ជួបប្រទះ​នឹងវិបត្តិធំៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមហិរញ្ញវត្ថុធំៗ៣ ជំរុញឲ្យទូទាត់ថ្លៃទំនិញនិងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៃអ្នកឆ្លងជាបន្តបន្ទាប់នៅកម្ពុជា សមាគមហិរញ្ញវត្ថុធំៗ៣ នៅកម្ពុជាបានសម្រេចឯក…

AirAsia រំពឹងខ្ពស់នៅឆ្នាំ២០២១ និងគ្រោងពង្រីកការវិនិយោគមកកាន់តំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group គ្រោងនឹងពង្រីកការវិនិយោគលើការបង្កើតមូលដ្ឋានរបស់ខ្លួន មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយក៏កំពុងតែសិក្សាពី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ