អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន engageX ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាំយក iQIYI ផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន engageX


ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ក្រុមហ៊ុន engageX ដែលជាក្រុមហ៊ុនផ្នែកទីផ្សារ ទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតក្រោមវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា នៅថ្ងៃនេះបានប្រកាសពីដៃគូផ្តាច់មុខជាមួយ iQIYI International ដោយក្រុមហ៊ុន engageX នឹងទទួលសិទ្ធិផ្តាច់មុខ ក្លាយជាតំណាងចែកចាយបន្តកញ្ចប់សេវាកម្ម VIP របស់ iQIYI នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន engageX ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាំយក iQIYI ផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន engageX
ដោយ
អំពី Royal group

ភាពជាដៃគូនេះជួយពង្រឹងបន្ថែមទៀតនូវចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលឈានមុខនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានូវមាតិកាដ៏សម្បូរបែប ការតភ្ជាប់កម្រិតខ្ពស់ ទីផ្សារដែលជំរុញដោយបច្ចេកវិទ្យា AI និងជាវេទិកាសម្រាប់អ្នកប្រើប្រាស់ឈានមុខមួយនៅក្នុងប្រទេស។

ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខមួយនៅកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈវិស័យទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ការលក់រាយ អចលនទ្រព្យ ដឹកជញ្ជូន និងសេវាកម្មឌីជីថល។ សរុបជារួម ប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈានទៅដល់អ្នកប្រើប្រាស់នៅកម្ពុជាជាង 10 លាននាក់ ដោយបង្កើតបានជាវេទិកាភ្ជាប់ទំនាក់ទំនងឌីជីថលដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេស។

ក្នុងនាមជាក្រុមហ៊ុនផ្នែកទីផ្សារ ទិន្នន័យ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន engageX កំពុងជំរុញប្រព័ន្ធអេកូឡូស៊ី និងជួយឱ្យម៉ាកយីហោលំដាប់ពិភពលោកជាច្រើនបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដ៏ទំនើប ការចែកចាយតាមប្រព័ន្ធឌីជីថល និងទីផ្សារដែលជំរុញដោយទិន្នន័យ។

ការនាំយកវេទិកាកម្សាន្តឈានមុខមួយនៅអាស៊ីមកកាន់ប្រទេសកម្ពុជា

តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវការកម្សាន្តកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីតម្លៃភ្ជាប់កញ្ចប់សេវាកម្មយ៉ាងសមរម្យ ដែលមានផ្តល់ជូន ដោយក្រុមហ៊ុន engageX តែប៉ុណ្ណោះ។

កញ្ចប់សេវាកម្ម iQIYI International Standard VIP មានតម្លៃត្រឹមតែ $1.99/សប្តាហ៍ ឬ $3.99/ខែ។

ក្រុមហ៊ុន engageX នឹងឧបត្ថម្ភកញ្ចប់អ៊ីនធឺណិតសែលកាត Data+ $0.25 = 1GB សម្រាប់កញ្ចប់​ iQIYI VIP ប្រចាំសប្តាហ៍ ឬ Data+ $0.25 រយៈពេល 3 ថ្ងៃ = 3GB សម្រាប់កញ្ចប់​ iQIYI VIPប្រចាំខែ

មកដល់ឆាប់ៗនេះ

សម្រាប់អតិថិជនទាំងអស់ដែលចុះឈ្មោះបង្កើតគណនី engageX នឹងទទួលបានលេខកូដចូលទស្សនា iQIYI International Standard VIP ដោយឥតគិតថ្លៃរហូតដល់ 7 ថ្ងៃ ដែលជាអត្ថប្រយោជន៍មួយក្នុង ដោយបើកយកបានតាមរយៈ kukupon ដែលជាកម្មវិធីឌីជីថលមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសជូននៅពេលក្រោយ។

ការកសាងអនាគតកម្សាន្តឌីជីថលរបស់កម្ពុជា

មហិច្ឆតារយៈពេលវែង មិនត្រឹមតែនាំយកការកម្សាន្តអាស៊ីដ៏ល្អនេះមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បី ផ្តល់ជូនសិល្បករ ផលិតករភាពយន្ត និងអ្នកមានទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា នូវឱកាសពង្រីកមុខមាត់ និង សក្ដានុពលទៅកាន់ទស្សនិកជនក្នុងតំបន់ និងជុំវិញពិភពលោក តាមរយៈវេទិកាដូចជា iQIYI International ផងដែរ។

មិនថាអតិថិជនកំពុងសម្រាកលំហែកាយនៅផ្ទះ ធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឬធ្វើដំណើរតាមផ្លូវដែលគ្របដណ្ដប់ដោយបណ្តាញអ៊ីនធឺណិតល្បឿនលឿនរបស់ cellcard ពីភ្នំពេញទៅសៀមរាប ឬពីភ្នំពេញទៅព្រះសីហនុ ពួកគេអាចរីករាយជាមួយការទស្សនាវីដេអូកម្រិត HD។

ឧកញ៉ា គិត ស៊ូឡា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន engageX

«ភាពជាដៃគូនេះ គឺមានអត្ថន័យលើសពីការទស្សនាវីដេអូកម្សាន្តទៅទៀត។ វាគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការកម្សាន្តនៅកម្ពុជា។ ក្រុមហ៊ុន engageX និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា AI ទិន្នន័យ ទីផ្សារឌីជីថល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីជួយឱ្យម៉ាកយីហោឌីជីថលលំដាប់ពិភពលោកជាច្រើនបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ យើងខ្ញុំចង់បង្កើតឱកាសថ្មីៗសម្រាប់សិល្បករ អ្នកនិពន្ធរឿង និងអ្នកបង្កើតមាតិការបស់កម្ពុជា ដើម្បីពង្រីកមុខមាត់ និងសក្ដានុពលទៅកាន់ទស្សនិកជនក្នុងតំបន់ និងពិភពលោក តាមរយៈវេទិកាដូចជា iQIYI International ជាដើម។»

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃវិស័យ ឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

«មាតិកាល្អ គឺស័ក្ដិសមនឹងបណ្តាញអ៊ីនធឺណិតដ៏ល្អដូចគ្នា។ ក្នុងកិច្ចសហការជាមួយ iQIYI International ក្រុមហ៊ុន engageX កំពុងនាំយកការកម្សាន្តអាស៊ីលំដាប់ពិភពលោកជូនដល់អតិថិជនរបស់យើងខ្ញុំ តាមរយៈបទពិសោធបណ្តាញ cellcard 5G។ មិនថានៅផ្ទះ ឬធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងខេត្តព្រះសីហនុនោះទេ អតិថិជនអាចរីករាយជាមួយការទស្សនាវីដេអូកម្រិត HD ដោយគ្មានការរំខាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះគឺជា Digital Life. Connected.»




អត្ថបទបន្ទាប់


ថៃ ដាក់​គោលដៅបញ្ចប់ការតភ្ជាប់ផ្លូវដែកជាមួយចិន នៅឆ្នាំ២០៣០ ខណៈប្រទេសទាំងពីរគ្រោងពង្រីកកិច្ចសហ​ប្រតិបត្តិការបច្ចេកវិទ្យា ដើម្បីជំរុញអនាគតរួមគ្នាដ៏រុងរឿង

ថៃ កំពុងពន្លឿនការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងបច្ចេកវិទ្យាថ្មីនៅអាស៊ីអាគ្នេយ៍ ខណៈទីក្រុងបាងកក បានដាក់គោលដៅបញ្ចប់ដំណាក់កាលដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ