អាកាសយានដ្ឋាន

វៀតណាម កំពុងសម្រុកសាងសង់អាកាសយានដ្ឋានតម្លៃ១៣ពាន់លានដុល្លារ ដើម្បីប្រជែងដណ្តើមមហាអំណាចអាកាសចរណ៍នៅអាស៊ី


ប្រទេស​វៀតណាម កំពុង​​ប្រឹងសម្រុកសាងសង់គម្រោង​អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ (Long Thanh) តម្លៃជិត១៣ពាន់លានដុល្លារអាម៉េរិក ឱ្យបញ្ចប់ជាស្ថាពរមុន​ការគ្រោងទុក និងបើកដំណើរការផ្លូវការនៅខែធ្នូ ចុងឆ្នាំ២០២៦ នេះ ដើម្បី​ក្លាយជាច្រកទ្វារអាកាស​ចរណ៍ថ្មី ប្រជែងជាមួយមជ្ឈមណ្ឌល​អាកាសចរណ៍​ធំៗ ដូចជា​ អាកាកាសយានដ្ឋាន​អន្តរជាតិ សិង្ហបុរី Singapore Changi Airport និង​អាកាសយានដ្ឋាន​អន្តរជាតិ កូរ៉េខាងត្បូង Incheon International Airport។
អាកាសយានដ្ឋាន
ដោយ

ទោះជាយ៉ាងណា អាកាសយានដ្ឋានអន្តរជាតិរបស់វៀតណាម កំពុងប្រឈមបញ្ហាខ្វះកម្លាំងពលកម្មប្រមាណ២,០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២១ ខែកក្កដា។
អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ ដែលស្ថិតនៅខេត្ត ដុងណៃ ជិតទីក្រុងហូជីមិញ ត្រូវបានចាត់ទុកថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម ដោយមានគោលដៅបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិថ្មី ដើម្បីកាត់បន្ថយសម្ពាធលើអាកាសយានដ្ឋាន តាន់ សឺង ញ៉ាត (Tan Son Nhat) និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសនេះ។ បច្ចុប្បន្នការដ្ឋាននៅអាកាសយានដ្ឋាននេះ មានកម្មករប្រមាណ៧,១៧០នាក់ ប៉ុន្តែត្រូវការបន្ថែមចន្លោះពី១,៥០០ ទៅ២,០០០នាក់ទៀត ដើម្បីបញ្ចប់ការងារសំខាន់ៗ ដូចជា អគារស្ថានីយអ្នកដំណើរ ផ្លូវក្នុងអាកាសដ្ឋាន និងការតុបតែងសម្រេចចុងក្រោយ មុនពេលបើកដំណើរការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។
នៅដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះអាចទទួលអ្នកដំណើរបានប្រមាណ២៥លាននាក់ក្នុងមួយឆ្នាំ និងទំនិញបាន១,២លានតោន។ ប៉ុន្តែនៅពេលសាងសង់បញ្ចប់ទាំងស្រុងនឹងមានសមត្ថភាពទទួលអ្នកដំណើរអាចកើនឡើងដល់១០០លាននាក់ក្នុងមួយឆ្នាំ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ប្រកួតប្រជែងក្នុងតំបន់។ ការប្រកួតប្រជែងនេះមិនមែនមានតែជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែវាជាការប្រជែងជាមួយមជ្ឈមណ្ឌលអាកាសចរណ៍អាស៊ី។
អាកាសយានដ្ឋានអន្តរជាតិ របស់សិង្ហបុរី Singapore Changi Airport ដែលត្រូវបានចាត់ទុកថា ជាបេះដូងអាកាសចរណ៍អាស៊ីអាគ្នេយ៍ អាចទទួលអ្នកដំណើរបានប្រមាណ៩០លាននាក់ក្នុងមួយឆ្នាំ ក្រោយការពង្រីក ហើយភ្ជាប់ជាមួយទីក្រុងជាង១៥០ ទូទាំងពិភពលោកតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាង ៩០។ អាកាសយានដ្ឋាននេះ ក៏ជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដ៏សំខាន់ ដែលអាចដឹកទំនិញបានប្រមាណ៣លានតោនក្នុងមួយឆ្នាំ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិ កូរ៉េខាងត្បូង Incheon International Airport ក៏ជាគូប្រជែងធំមួយផងដែរ ដោយអាចទទួលអ្នកដំណើរបានប្រមាណ៧៧លាននាក់ក្នុងមួយឆ្នាំ និងអាចដឹកទំនិញបានប្រមាណ៥លានតោនក្នុងមួយឆ្នាំ ដែលជាមជ្ឈមណ្ឌលភ្ជាប់អាស៊ីបូព៌ាទៅអឺរ៉ុប និងអាម៉េរិកខាងជើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​តើកម្ពុជា អាចសម្រេចគោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥% នៅត្រឹម​ឆ្នាំ២០២៧ បានដែរទេ?

ទោះបីជាកម្ពុជា ត្រូវបានគេស្គាល់ថា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឈានមុខគេមួយលើពិភពលោក ប៉ុន្តែការកែច្នៃក្នុងស្រុកហាក់នៅមានកម្រិតនៅឡើយមកទល់ពេ…

ការឆបោកតាមអនឡាញធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកខាតបង់ចន្លោះពី៨៨ ទៅជាង១១៤ពាន់លានដុល្លារ

ការឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scams ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថា ជាប្រភពសេដ្ឋកិច្ចប្រផេះនៅក្នុងប្រទេស និងក្នុងតំបន់ ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ