សហភាពអឺរ៉ុប

ក្រុមប្រឹក្សាសហភាពអឺរ៉ុបចេញសេចក្តីសន្និដ្ឋានអំពីកម្ពុជា តែមិនច្បាស់លាស់ជុំវិញការបិទទីផ្សារ


នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញនូវសេចក្តីសន្និដ្ឋានអំពីប្រទេសកម្ពុជា ដែលមានខ្លឹមសារចំនួន​១១ចំណុច ប៉ុន្តែ មិនបានបញ្ជាក់ជំហរច្បាស់លាស់ជុំវិញវិធានការបិទទីផ្សារអឺរ៉ុប តាមការលើកឡើងរបស់បក្សប្រឆាំងនាពេលកន្លងមកនោះទេ។
សហភាពអឺរ៉ុប-កម្ពុជា​ឆ្លងឆ្លើយគ្នា​លើ​សំណុំ​រឿង​​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA
ដោយ

«ក្រុមប្រឹក្សាសូមក្រើនរំឭកថា ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងនោះរាប់បញ្ចូលទាំងសិទ្ធិការងារ ក៏ជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ហើយក៏ជាមូលដ្ឋានសម្រាប់ការផ្ដល់លក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ផងដែរ។ ក្រុមប្រឹក្សាសូមអញ្ជើញគណៈកម្មការពង្រឹងការតាមដានស្ថានការណ៍នេះ និងបង្កើនការចូលរួមជាមួយប្រទេសកម្ពុជា ក្នុងការអនុវត្តខ្លឹមសារនៃបទប្បញ្ញត្តិ (EU) លេខ 978/2012»។ នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារ១១ចំណុច ដែលជាសេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបអំពីកម្ពុជា។ 

ថ្វី​ដ្បិត​តែ​មិនបានលើកឡើងច្បាស់លាស់ពីវិធានការបិទទីផ្សារអឺរ៉ុប ប៉ុន្តែ សេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាសភាពអឺរ៉ុប បានព្រមានខ្លាំងៗជុំវិញការមិនទទួលស្គាល់ភាពស្របច្បាប់នៃលទ្ធភាពបោះឆ្នោតជាតិឆ្នាំ២០១៨ បើសិនគ្មានការចូលរួមរបស់បក្សប្រឆាំង។ 

សេចក្តីសន្និដ្ឋានខាងលើបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយការបោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ2018ខាងមុខនេះ ការរំលាយដោយបង្ខំនូវគណបក្ស CNRP គឺជាការបដិសេធនូវឆន្ទៈរបស់អ្នកបោះឆ្នោត និងធ្វើឲ្យខូចដល់ភាពអាចជឿជាក់បាននៃដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ន។ ក្រុមប្រឹក្សា សូមបញ្ជាក់ជាថ្មីម្ដងទៀតថា ដំណើរការរៀបចំការបោះឆ្នោតមួយដែលមិនរាប់បញ្ចូលគណបក្សប្រឆាំងដ៏ធំនេះ គឺមិនមានភាពស្របច្បាប់ទេ»។

ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាសភាពអឺរ៉ុប ក៏បានបង្ហាញពីការព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្ស ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការរំលាយគណបក្សសង្គ្រោះជាតិ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលជាដើម។ លើសពីនេះ ក្រុមប្រឹក្សាសភាពអឺរ៉ុប បានអំពាវដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យដោះលែងអតីតប្រធានគណបក្សប្រឆាំង គឺឯកឧត្តម កឹម សុខា ជាបន្ទាន់ លុបចោលជាបន្ទាន់ការសម្រេចរំលាយបក្សប្រឆាំងរបស់តុលាការ ផ្តល់អាសនៈទាំងតំណាងរាស្រ្តបក្សប្រឆាំង និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដែលបក្សកាន់អំណាច និងបក្សដទៃដណ្តើមយក ប្រគល់ឲ្យពួកគេវិញជាដើម។

សេចក្តីសន្និដ្ឋាននេះ បានទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍នយោបាយ ដើម្បីរំខានបៀតបៀន និងបំភិតបំភ័យសកម្មជននយោបាយប្រឆាំង សង្គមស៊ីវិល សកម្មជនសិទ្ធិការងារ និងអ្នកការពារសិទ្ធិមនុស្ស។ 

បន្ថែមពីនេះ ក្រុមប្រឹក្សាសភាពអឺរ៉ុប ស្វាគមន៍សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបក្នុងការផ្អាកជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ព្រមទាំងអាចនឹងពិចារណាទៅលើវិធានការផ្ដោតគោលដៅជាក់លាក់មួយចំនួន ប្រសិនបើស្ថានការណ៍នេះមិនប្រសើរឡើងទេនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គឹម សាវុធ៖ អ្នកជំនួញត្រូវមានភាពស្មោះត្រង់​ដើម្បីឈរជើងឲ្យបានយូរអង្វែង

ព័ត៌មាន
ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក Khmer Food Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ តើអ្វីជាគន្លឹះជោ…

មិនដល់​៦ខែ​ទៀតទេ តម្លៃ​អគ្គិសនី​​នឹងចុះ​ថោក​ជាងមុន សម្រាប់​រោងចក្រ​សហគ្រាស!

ព័ត៌មាន
រាជរដ្ឋាភិបាលនឹងជំរុញឲ្យតម្លៃអគ្គិសនីកាន់តែមានថោកជាងមុនសម្រាប់រោងចក្រសហគ្រាស ដើម្បីបង្កនូវលក្ខណៈកាន់តែប្រសើរជាងមុន សម្រាប់ថៅកែ​រោង​ចក្រសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ