លោក Giorgio Aliberti ប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាមបាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា អឺរ៉ុបអាចនឹងពិចារណាលើការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩នេះមកឲ្យវៀតណាម ដោយហេតុថា កន្លងមកមានប្រទេសជាច្រើនបានសម្រេចផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯង ហើយប្រទេសវៀតណាមជាប្រទេសដែលសក្តានុពលក្នុងការផលិតវ៉ាក់សាំង។
ជាក់ស្តែងវៀតណាមបាននិងកំពុងខិតខំស្រាវជ្រាវ អភិវឌ្ឍនិងផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯង ជាក់ស្តែងវៀតណាមផលិតបានវ៉ាក់សាំងកូវីដ១៩ ចំនួន២ប្រភេទហើយ ដែលបច្ចុប្បន្នកំពុងដាក់ឲ្យធ្វើតេស្តសាកល្បងលើខ្លួនមនុស្សដំណាក់កាលទី២។ វ៉ាក់សាំងទាំងពីរប្រភេទនោះមានឈ្មោះថា Nanocovax និង Covivac។
សូមបញ្ជាក់ថា វៀតណាមមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ២៥៧៥នាក់ ស្លាប់៣៥នាក់ និងមិនមានអ្នកឆ្លងថ្មីទៀតទេគិតត្រឹមថ្ងៃពុធទី២៤មីនានេះ៕