សហភាពអឺរ៉ុប

អឺរ៉ុប កំពុងស្ទាក់ស្ទើរក្នុងការចាត់វិធានការលើទ្រព្យសម្បត្តិបង្កកតម្លៃ៣០០ពាន់លានដុល្លាររបស់រុស្ស៊ី


ក្រោយទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ មិនទាន់បានបង្ហាញសញ្ញាច្បាស់លាស់លើការគាំទ្រអ៊ុយក្រែន ខណៈសហភាពអឺរ៉ុបនៅពេលនេះ ហាក់កំពុងថ្លឹងថ្លែងលើការសម្រេចចិត្តលើជោគវាសនានៃទ្រព្យបង្កករបស់រុស្ស៊ី ដែលមានតម្លៃសរុបប្រមាណ៣០០ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
អឺរ៉ុប កំពុងស្ទាក់ស្ទើរក្នុងការចាត់វិធានការលើទ្រព្យសម្បត្តិបង្កកតម្លៃ៣០០ពាន់លានដុល្លាររបស់រុស្ស៊ី
ដោយ

អឺរ៉ុបនៅពេលនេះ កំពុងមានមន្ទិលលើការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន លើអ៊ុយក្រែន ដូច្នេះសហភាពអឺរ៉ុប ក៏ពិបាកសម្រេចចិត្តផងដែរពាក់ព័ន្ធនឹងជោគវាសនានៃទ្រព្យសម្បត្តិតម្លៃ៣០០ពាន់លានដុល្លាររបស់រុស្ស៊ី ដែលខ្លួនកំពុងតែបង្កក។ មេដឹកនាំអ៊ឺរ៉ុប នៅពេលនេះ កំពុងប្រឈមនឹងការពិចារណាដ៏តានតឹងអំពីជោគវាសនាក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីនេះ។ ទ្រព្យសម្បត្តិរុស្ស៊ី ដែលគេបានបង្កក ពីមុនត្រូវបានអឺរ៉ុបត្រួសត្រាយផ្លូវបើកឲ្យមានការប្រើប្រាស់ដើម្បីផ្តល់សំណងដល់អ៊ុយក្រែន គាំទ្រយោធារបស់អ៊ុយក្រែន ជួយសាងសង់ផ្ទះ និងទីក្រុងដែលបែកបាក់ឡើងវិញ ប៉ុន្តែនៅពេលនេះក្តីមន្ទិលកំពុងកើតមាន។

ដោយសារបញ្ហាវាប្រទាក់ក្រឡា និងចម្រូងចម្រាស់ច្រើន មេដឹកនាំក្រុមប្រទេស G7 បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់ត្រឹមតែការប្រាក់ពីទ្រព្យដែលបង្កករបស់រុស្ស៊ីទៅជួយអ៊ុយក្រែន ត្រឹមតែ៥០ពាន់លានដុល្លារតែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលស្និទនឹងអ៊ុយក្រែន ដូចជាប្រទេស​ប៉ូឡូញ ចក្រភពអង់គ្លេស និងរដ្ឋបាល់ទិក លីទុយអានី ឡាតវី និងអេស្តូនីជាដើម គឺចង់ចាត់ចែងលើទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះបន្ថែមទៀត ដោយយកទាំងប្រាក់ដើមផងដែរ ដោយសារទំហំខូចខាតដែលរុស្ស៊ី បានធ្វើមកលើអ៊ុយក្រែន មានទំហំធំសម្បើម។

មកដល់ពេលនេះធនាគារពិភពលោក បានប៉ាន់ប្រមាណថា ដំណើរការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយអស់ប្រមាណជា៥២៤ពាន់លានដុល្លារ ដោយប្រើប្រាស់រយៈពេល១០0ឆ្នាំ ដែលច្រើនជាងចំនួនសរុបនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីទៅទៀត។

ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅអឺរ៉ុប ក៏កំពុងសញ្ជឹងគិតអំពីការបង្កើនជំនួយហិរញ្ញវត្ថុរបស់ពួកគេ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិកថា អឺរ៉ុបត្រូវតែថែរក្សាសន្តិសុខរបស់ខ្លួនដោយខ្លួនឯង។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក អេរិច លំបាត ( Eric Lombard) បានលើកឡើងកាលពីពេលថ្មីៗថា ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសដទៃវាជាការប្រឆាំងនឹងច្បាប់អន្តរជាតិ។ លោកបានព្រមានថា ប្រសិន​បើទ្រព្យសម្បត្តិរបស់រុស្ស៊ី ត្រូវបានរឹបអូសដោយគ្មានហេតុផលផ្លូវច្បាប់ វាអាចបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុអឺរ៉ុប៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅមានមន្ទិល និងចង់បានការបញ្ជាក់លម្អិតពីផែនការទិញយកបំណុលពលរដ្ឋទាំងអស់របស់លោក ថាក់ស៊ីន

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីពេលថ្មីៗបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនក្នុងស្រុក និងក្រ…

ធនាគារកណ្តាលចិន និងអាម៉េរិករក្សាអត្រាការប្រាក់ឱ្យនៅដដែល ចំពេលសង្គ្រាមពន្ធកំពុងឡើងកម្តៅ

ធនាគារកណ្តាលអាម៉េរិក និងធនាគារកណ្តាលចិន ដែលជាមហាសេដ្ឋកិច្ចផុតលេខទាំងពីរនៅលើពិភពលោកបានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលដូចគ្នាក្នុងការជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ